Home ព័ត៌មានអន្តរជាតិ កសិករដាំចេកណាំវ៉ាថៃសប្បាយចិត្ត ខណៈអ្នកទិញត្អូញត្អែរពេលចេកឡើងថ្លៃ

កសិករដាំចេកណាំវ៉ាថៃសប្បាយចិត្ត ខណៈអ្នកទិញត្អូញត្អែរពេលចេកឡើងថ្លៃ

61
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រយៈពេលជិត១ខែហើយ តម្លៃចេកណាំវ៉ាបានកើនឡើងដល់៦០បាតក្នុង១ស្និត (ឬស្មើ៦ពាន់រៀល) ដែលធ្វើឱ្យប៉ះពាល់ដល់អាជីវករ និងអតិថិជនយ៉ាងខ្លាំង ។ គេរំពឹងថា តម្លៃចេកណាំវ៉ានឹងកើនឡើងរហូតដល់៨០បាតក្នុង១ស្និត ហើយធ្វើឱ្យមតិភាគច្រើនសួរថា ហេតុអ្វីបានជាចេកឡើងថ្លៃបែបនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbmLGZ3wax9yN9pxnoQodnW-qvva2pcLagcn19SRTESR7GVBohPajqI5Anz1-XYwAiaOMKHhlVBmIgoR62eKd_2hg-iv3-Tu-9ffq6x1xHqsmt_NhCecmgs6CzZCC9_VavdwrfUt6hDKdFblqtgr8Lu5Wiq1pJLgDtlG5BZHB3KXnoPgL9aWmlOtvEYmW_/s2940/image_2024-08-24_08-23-13.png

អ្នកស្រី ប្រានី វ៉ាតខៀន ជាម្ចាស់ចម្ការចេកណាំវ៉ានៅខេត្តណាខនប៉ាធុម និយាយថា បច្ចុប្បន្ន កសិករដាំចេកតាមចម្ការកំពុងមានហាងឆេងខ្លាំង ពីព្រោះមានអាជីវករទាក់ទងទិញចេកយ៉ាងច្រើន ។ ប៉ុន្តែគ្មានចេកលក់គ្រប់គ្រាន់ទេ ដោយសារអាកាសធាតុក្តៅខ្លាំងនៅឆ្នាំ២០២៤ ទើបធ្វើឱ្យដើមចេកចេញផ្លែមិនល្អ, កើតជំងឺស្លឹកពណ៌លឿង និងមានសត្វល្អិតបំផ្លាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSnTUjAGEviFDod9qb6MOXoksled0d1lw3W9MQbudx8rX9PkWb9o7UEG_Qjw4QSw99_z5nHOJYePmVHQ4Fb2AV5OkfSbcu8_9Thzv58ZMcD7tBr5G_oskJJ9NCFXAT3rU7notLKzZYiIVdmjvfxRBqSDT1Ke_KDTm6vkTlM0Cp4NHUdWdQuTrj92e2csqL/s3648/image_2024-08-24_08-23-42.png

ហេតុនេះ វាធ្វើឱ្យតម្លៃទិញ-លក់ចេកនៅតាមចម្ការកើនឡើង ខណៈកន្លងមក ចេក១ស្និតតម្លៃ១០បាត កើនឡើងដល់២០បាត ។ ប៉ុន្តែការលក់ចេកនៅចម្ការពុំបានដល់៦០បាតក្នុង១ស្និត ដូចលក់នៅតាមផ្សារទេ ហើយបើចេកកាន់តែតិច តម្រូវការកាន់តែខ្ពស់ ។ អ្នកស្រីថា ៖ «ពួកអាជីវករបានទាក់ទងទិញចេកក្នុងតម្លៃចាប់ពី១៨បាត ទៅ២០បាត ដើម្បីយកទៅធ្វើចេកឆាប តែបើចេកធំៗវិញ មានតម្លៃខ្ពស់ជាងនេះ» ។

អ្នកស្រីបន្តថា កន្លងមក តម្លៃចេកបានកើនឡើងជាច្រើនលើក ប៉ុន្តែនៅឆ្នាំ២០២៤ ចេកឡើងថ្លៃខ្លាំងជាងពេលណាៗទាំងអស់ ។ អ្នកស្រីជឿថា វានឹងឡើងថ្លៃបែបនេះ ចាប់ពី២ខែ ទៅ៣ខែទៀត ដោយសារគ្មានភ្លៀងធ្លាក់គ្រប់គ្រាន់ធ្វើឱ្យខ្វះចេកលក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-DcDtNT0DtQGnQSsSXHudxlrItbS2SZOelOKvmywqIqn_hIb79K4rZC9DUOZU_NS3A492M179fmTTC32Joa4WQc4figoBVHF4PW5_R3-85NOZcXC3bF73OpG-zOBFXn1IYgFYm57udhSbYmMDNn91dpDIAb6QXoojqvKaKXfbgfkcmNsfgoAxQfR06QRe/s2000/image_2024-08-24_08-24-25.png

ចំណែកលោក ភីរ៉ាផាន់ ខូថង ប្រធាននាយកដ្ឋានលើកកម្ពស់កសិកម្មនិយាយថា ពេលនេះ កសិករដាំចេកណាំវ៉ានៅទូទាំងប្រទេសថៃ បានចុះឈ្មោះជាមួយនាយកដ្ឋានលើកកម្ពស់កសិកម្ម ស្មើនឹង៤៣.៨៧៨គ្រួសារ ។ ការផ្លាស់ប្តូរសេដ្ឋកិច្ច និងការពង្រីកទីក្រុងបានធ្វើឱ្យការដាំចេករបស់គ្រួសារកសិករធ្លាក់ចុះ ហើយចេកណាំវ៉ាបានក្លាយជាទិន្នផលកសិកម្មមានតម្រូវការខ្ពស់ពីអតិថិជនក្នុងទីក្រុង និងជនបទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCU_X4zmZSN4itSxOpj7z8wbfvmOQQmX9SPeWDmqBe3JRxhj_VXFnHnxdEeWzCZzZjIN0vcabw8j66NTEU2mk3FQ41FHwx7zWwCsmO6vO8r_NJXsSFp-TFy17E_kiQFj2vyWCA8l5ZOZYh3c0sxhSDQJn_2jPIw7W3xiuu9prMbWDTiGVkFy1Kg8Hdlluh/s1824/image_2024-08-24_08-24-30.png

លោកបញ្ជាក់ថា កត្តាធ្វើឱ្យទិន្នផលចេកធ្លាក់ចុះ គឺដោយសារសីតុណ្ហភាពកើនឡើង ហើយពេលខ្លះ ទិន្នផលផលិតច្រើនលើសតម្រូវការទីផ្សារក៏មាន ។ ហេតុនេះ កសិករដាំចេកត្រូវប្រមូលចេកណាំវ៉ាយកមកកែច្នៃ ដើម្បីបំពេញតម្រូវការទីផ្សារផ្លាស់ប្តូរ ។ ក្រៅពីដើមចេកខូចខាតដោយសារគ្រោះរាំងស្ងួត ដើមចេកខ្លះមានសត្វល្អិតបំផ្លាញ ប៉ុន្តែថៃនឹងទទួលបានទិន្នផលចេកធម្មតាវិញ នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ៕