ដើម្បីសម្រួលដល់ការ ទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបាននូវបទពិសោធន៍ទស្សនាដ៏ល្អមួយកម្រិតថែមទៀត អាជ្ញាធរជាតិអប្សរាបានធ្វើការសម្រួលម៉ោងចូលទស្សនាប្រាសាទទាំងអស់នៅក្នុងតំបន់អង្គរ ដែលរួមមាន៖
- ប្រាសាទអង្គរវត្ត តម្រូវឱ្យបើកម៉ោង ០៥៖០០នាទីព្រឹក និងបិទម៉ោង ១៨៖០០នាទីល្ងាច
- ប្រាសាទប្រែរូប ប្រាសាទភ្នំបាខែង និងប្រាសាទភ្នំក្រោម បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទ ម៉ោង ១៩៖០០នាទីល្ងាច
- ប្រាសាទដទៃៗទៀត បើកម៉ោង ០៦៖០០នាទីព្រឹក និងបិទម៉ោង ១៨៖៣០នាទីល្ងាច
ក្រោយម៉ោងដែលបានកំណត់នេះ ភ្ញៀវទេសចរមិនតម្រូវឱ្យស្ថិតនៅក្នុងប្រាសាទទាំងនេះទៀតនោះទេ៕










