Home ព័ត៌មានអន្តរជាតិ ពេលអនាគតដ៏ខ្លីខាងមុខ តំបន់ចំនួន៥ នឹងបាត់ពីពិភពលោកជារៀងរហូត

ពេលអនាគតដ៏ខ្លីខាងមុខ តំបន់ចំនួន៥ នឹងបាត់ពីពិភពលោកជារៀងរហូត

100
0

សីតុណ្ហភាពលើពិភពលោកកើនឡើងបានធ្វើឱ្យផ្ទាំងទឹកកកធំៗនៅតំបន់ប៉ូលរលាយយ៉ាងឆាប់រហ័ស ហើយពេលផ្ទាំងទឹកកករលាយ កម្រិតទឹកសមុទ្រកាន់តែកើនឡើងខ្ពស់ ។ ហេតុនេះ វានឹងធ្វើឱ្យតំបន់ចំនួន៥ បាត់បង់ពីពិភពលោកជារៀងរហូត ដោយសារអាកាសធាតុក្តៅខ្លាំង ។ តើតំបន់ទាំងនេះស្ថិតនៅប្រទេសណាខ្លះ?

១-ប្រទេស Maldives ៖ ភ្ញៀវទេសចរគួរតែប្រញាប់មកកម្សាន្តនៅទីនេះ ដោយសារ Maldives មានទីតាំងនៅកណ្តាលមហាសមុទ្រ ។ អ្នកវិទ្យាសាស្ត្រមកពីអង្គការ NASA និងអ្នកជំនាញធរណីវិទ្យារបស់អាមេរិកបានដាស់តឿនជាច្រើនឆ្នាំថា នៅឆ្នាំ២០៥០ ផ្ទៃដីប្រមាណជិត៨០% របស់ប្រទេស Maldives នឹងបាត់បង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBeRjQOj1TzyamA3Xvyihx1B26chG21xY5mI5OouPG80i7pZINg2hVdh9nVMSNj41EPXeuIrJ0jjMfJEJs8sRALEtfjprm9q82Ya7dG2jhdD8_GLKH36GsVVHiz6p-xiO58E2JQOVs6HCMH9lmANktUpi7BidgiITecMadGsGAOXoNOl4esIJSR90maIKP/s1440/image_2024-08-23_08-51-44.png

បច្ចុប្បន្ន ពលរដ្ឋប្រទេសនេះកំពុងប្រឈមនឹងទឹកជំនន់កាន់តែញឹកញាប់ ។ កាលពីមុន មានទឹកជំនន់ចាប់ពី២លើក ទៅ៣លើកក្នុង១ឆ្នាំ ប៉ុន្តែបច្ចុប្បន្ន មានទឹកជំនន់ចំនួន២លើកក្នុង១ខែ ។

២-ទីក្រុង Venice ប្រទេសអ៊ីតាលី ៖ Venice គឺជាទីក្រុងដ៏ស្រស់ស្អាតមួយរបស់ប្រទេសអ៊ីតាលី ប៉ុន្តែអ្នកជំនាញនិយាយថា រយៈពេល៧០ឆ្នាំទៀត ទីក្រុងនេះនឹងលិចក្នុងទឹកសមុទ្រ ។ បច្ចុប្បន្ន អគារ និងលំនៅឋានផ្សេងៗរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារការចូលចតរបស់នាវាបណ្តាលឱ្យមានទឹករលកប៉ះពាល់អគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6pilYdzOf0BJTQPWfcc4eeRTnvpC2W6tqA80ZoBpXWXSuHSCJpnVKMEVdkp2lIsYT1Cu2-Ef_9F_6D7I0Zibe6DJbPyTRZoxUnUU-bObaQTn1EHZSPyYXXk-U-P-3VKWuoVqytnr5RaUOJC7bkLaqmMIa7jbBuYSfbaFzwxJvj8FvcIzydpBAMHB4B9ul/s1200/image_2024-08-23_08-52-02.png

៣-បឹង Dead Sea ៖ សារព័ត៌មានអាមេរិករាយការណ៍ថា អាកាសធាតុក្តៅខ្លាំងបានធ្វើឱ្យបរិមាណទឹកបឹង Dead Sea ស្រកចុះចំនួន១,២ម៉ែត្រក្នុង១ឆ្នាំ ។ រីឯក្រុមហ៊ុនជាច្រើនបានបូមទឹកបឹងនេះ ដែលសម្បូរដោយវីតាមីនយកទៅធ្វើអាជីវកម្ម ។ ហេតុនេះ វាកាន់តែធ្វើឱ្យបរិមាណទឹកបឹងធ្លាក់ចុះខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFcUy4vd7voPBAKyf1TAPJUz4zmyLar3reMcbrI0hyphenhyphenSQYR5drodZFF9OB8qMED-qmjPxXbkHEDMH8eCLXP6Mnwpm3pDA9cX0uSkMauj0gp-IuYkZ3TrNC4P6aRI0ivnlSPF1BiYJhE-pIcw7PZcoQ8WW2JLIgmUmjvhipeow0kLFOZevrV4JUlyWlNQOzZ/s2048/image_2024-08-23_08-52-33.png

៤-ប្រជុំកោះ Galápagos ប្រទេសអេក្វាឌ័រ ៖ ប្រជុំកោះនេះស្ថិតនៅកណ្តាលមហាសមុទ្រប៉ាស៊ីហ្វិក ប្រទេសអេក្វាឌ័រ ដែលវាជាតំបន់ធម្មជាតិ និងដែនដីរបស់សត្វជិតផុតពូជជាច្រើនប្រភេទ ។ ប៉ុន្តែអ្នកវិទ្យាសាស្ត្របារម្ភពីកម្រិតទឹកសមុទ្រកើនឡើងដោយសារទឹកកករលាយ នឹងធ្វើឱ្យប៉ះពាល់ដល់ប្រជុំកោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCGlB4TxmVW8iMHwCgFt2wlcyy3iEkSl8mqXcpY3CHZzkKkXseyONCfTL3BVrejz1bBuFwBzbLEfBNq6KUuxI1LhSeipPgsm7_IfX5fW5j80oDjpwjWhme0y_gc_UL8Xw_MDzmrY8CMnkjb7D53SFf8j4w1pfqhbfdV6p0CZO8m-rgHIjL6sX7pecGXSrZ/s3072/image_2024-08-23_08-52-56.png

៥-ទ្វីប Antarctica ស្ថិតនៅប៉ូលខាងត្បូង ៖ Antarctica គឺជាទ្វីបធំលំដាប់ទី៥ លើពិភពលោក កំពុងតែប្រឈមនឹងបញ្ហាទឹកកករលាយយ៉ាងឆាប់រហ័ស និងបណ្តាលឱ្យកម្រិតទឹកសមុទ្រពិភពលោកកើនឡើងខ្ពស់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDX8JlLRd1PVGWS1HQ8YOVopNgWQFXMmQpIM3ZMxiLdyj5cU18GHgGtcBI7iaafejgclNVmR1ttPQReumfJSb_Qa0wGV58MmZOvtAneNtxYsKbGmpWFhKuUVqsSFoSMYO-pYwBIQLDdzsDDjGeQJQSvVE9iEM3_C6e5e2q3uYULlWD7kRNnDTnZw8trT4z/s6000/image_2024-08-23_08-53-19.png

របាយការណ៍ជាច្រើនលើកឡើងដូចៗគ្នាថា ទឹកកកនៅទ្វីបនេះរលាយ គឺជាបញ្ហាធំរបស់ពិភពលោក និងពិបាកដោះស្រាយ ដោយសារសីតុណ្ហភាពពិភពលោកកើនឡើង ។ វានឹងធ្វើឱ្យសត្វផ្សេងៗរស់នៅតំបន់ត្រជាក់ផុតពូជនាពេលឆាប់ៗ ហើយអ្នកជំនាញបានអំពាវនាវឱ្យប្រទេសនានាជួយគ្នាថែរក្សាបរិស្ថាន ៕