Home ព័ត៌មានអន្តរជាតិ ច្បាស់ការណ៍ហើយ! ថៃត្រូវបានបញ្ឈប់ចេញពីម្ចាស់ផ្ទះនៃការប្រកួតពហុកីឡាដ៏ធំមួយនៅអាស៊ី ដោយសារតែមូលហេតុនេះ

ច្បាស់ការណ៍ហើយ! ថៃត្រូវបានបញ្ឈប់ចេញពីម្ចាស់ផ្ទះនៃការប្រកួតពហុកីឡាដ៏ធំមួយនៅអាស៊ី ដោយសារតែមូលហេតុនេះ

115
0

ថ្មីៗនេះ ជាការសោកស្តាយដល់ប្រទេសថៃ ដែលគណៈកម្មការអូឡាំពិកអាស៊ីបានប្រកាសបញ្ឈប់ចេញពីម្ចាស់ផ្ទះ Asian Indoor and Martial art Games លើកទី ៦ ដែលគ្រោងនឹងប្រារព្ធនៅត្រឹមតែ ៣ ខែខាងមុខទៀតនេះ។

Asian Indoor and Martial Arts Games គឺជាព្រឹត្តិការណ៍ពហុកីឡា ដែលធ្វើឡើងរៀងរាល់បួនឆ្នាំម្តងក្នុងចំណោមអត្តពលិកមកពីជុំវិញអាស៊ីប្រមាណជាង ៦០ ប្រទេស។ វាត្រូវបានរៀបចំឡើងដោយក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) ដែលរួមបញ្ចូលទាំងព្រឹត្តិការណ៍សិល្បៈក្បាច់គុនផងដែរ។ វាអាចចាត់ទុកបានថាជាព្រឹត្តិការណ៍ពហុកីឡាអាស៊ីដ៏ធំទីពីរបន្ទាប់ពី Asian Games។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitd-Cqe7w8fjesfsQbXqQXiCi2cszCokjRTk_4974ABcd3fGPWods0_jRzghGXabtqxdSbOwgOM-cqjiuIHQV_eonnznNHktOOXm3VDE3kSQ_zmpzxd2_A1MII4OcpXtXpGHqxqcx_dnEzxOdOlg_wuYnLm0X5TkyM-6uYsZEuqAVi-sKglqcrpY05-bct/s570/image_2024-08-20_13-31-00.png

យ៉ាងណាមិញ កាលពីថ្ងៃទី១៩ ខែសីហានេះ អាជ្ញាធរកីឡាថៃបានគូសបញ្ជាក់ថា ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានចេញនូវសេចក្តីប្រកាសបញ្ឈប់ប្រទេសថៃចេញពីម្ចាស់ផ្ទះ Asian Indoor and Martial art Games (Aimag) លើកទី៦ ដែលគ្រោងនឹងរៀបចំនៅទីក្រុងបាងកក និងខេត្តឈុនបុរី ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjss9Z6e7znA4TJDUI8Mlm4Iy9F_AEdcmX8u8cJvI-F5tXbr7obvWp1HFz12twLk4bmruW4aI1GCkJvQ_Dik1TNWbFWCLM8RgT7xFu5ktHA-2wWBwgRXGww98UdCF4gKsuMrsnSJhppwPlm4MvqkIbJUTduFfwchw9y78oPTo5TWBFhNMlWLokRa8GdKeZU/s528/image_2024-08-20_13-30-53.png

យោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានឲ្យដឹងថា ការដែលបញ្ឈប់ប្រទេសថៃចេញពីម្ចាស់ផ្ទះការប្រកួតពហុកីឡាអាស៊ីដ៏ធំលើកនេះ គឺដោយសារតែខាងថៃដែលជាម្ចាស់ផ្ទះមិនបានបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុឲ្យបានច្បាស់លាស់នោះទេ ស្របពេលដែលការប្រកួតនឹងមកដល់ក្នុងរយៈពេលបីខែដ៏ឆាប់ខាងមុខ ដែលវានឹងផ្តល់នូវផលប៉ះពាល់ដល់ប្រតិបត្តិការនៃការប្រកួតកីឡារបស់យើង ដូច្នេះហើយទើបក្រុមប្រឹក្សាអូឡាំពិកអាស៊ីមិនអាចប្រថុយប្រថានបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguDhAqKylOOaUGGJc2FedWY90koK46ZdtLx87rdl4xjrMXzM-FW5K_N2nicmG-3dm7Wylot3jIUjcVe_F-bqPt20IgAE2xk3Rau9EGlN2dIPim19rr1VUXKt13G14QjvUybG6hFPEs2fgNDhL-ROcal1nJ6sknFh7-gAIHFCj7m9N7x1CrMZ_7onk_vEMJ/s700/image_2024-08-20_13-30-47.png

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Asian Indoor and Martial Arts Games លើកទីប្រាំមួយ ត្រូវបានពន្យាពេលជាច្រើនលើកច្រើនសារ ដោយសារតែវិបត្តិជម្ងឺកូវីដ១៩ ហើយទើបតែកំណត់ជាផ្លូវការថានឹងធ្វើឡើងនៅថ្ងៃទី ២១- ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ដោយប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ យ៉ាងណាមិញ វាក៏ត្រូវបានលុបចោលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEHXi6yoPCYAjywj3Var1r4Xp-3679zyihm-6-wlNqBtM7of8tjhWBL57dGmAxg9MDFpNB27ND739sLeIzomFpJ7u6XTWpfNQ8AC0byygdsyqKQzg4J1SSPJ9ArxKnp4CXbIXidbv4sd-trzcIZPzOA9Rns2CNTTQK4vKvrKsL7LYFXdpgIWjwxUOtPE2l/s1410/image_2024-08-20_13-31-10.png

ជាមួយគ្នានេះ បើយោងតាមមតិលើកឡើងមួយពីលោក Chaiyapak Siriwat ប្រធានគណៈកម្មាធិការរៀបចំ Aimag បានអះអាងថា នេះទំនងមកពីរដ្ឋាភិបាលថៃខ្វះខាតថវិកាដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធី ខណៈកាលពីពេលកន្លងទៅនេះ ថៃក៏បានសម្រេចដកកីឡា ១៤ប្រភេទចេញពីកម្មវិធីប្រកួត ដែលបានក្លាយជាប្រធានបទដ៏ក្តៅគគុកក្នុងចំណោមកីឡាករ កីឡាការនីអាស៊ីជាច្រើនផងដែរ៕