តារាចម្រៀង កៅ សុភា ទម្លាយគ្មានសល់នៅក្នុងទ្រនំចាស់មិនបានជួយអ្វី ធ្វើគ្រប់សព្វបែបយ៉ាងនិងចំណាយលុយដោយខ្លួនឯង សូម្បីតែសិល្បករក្រៅស្រុកក៏ចំណាយលុយផ្ទាល់ខ្លួនជាមួយសិល្បករផ្សេងទៀត។ ចំណែកឯ សង្ហា វិញក៏លើកឡើងដែរថា ក្រុមហ៊ុនចាស់លោកមិនបានបណ្តុះជំនាញលើទេពកោសល្យរបស់ខ្លួនឡើយចំណែកការផលិតបទចម្រៀងវិញគឺប្រើស្ទូឌីយូផ្ទាល់ខ្លួន។ ការឆ្លើយតបផាំងៗរបស់ កៅ សុភា និង សង្ហា នេះបន្ទាប់ពីមានគេសរសើរថាបារមីអស្ចារ្យធ្វើឱ្យតារាល្បីមានជំនាញទោះបីចាកចេញក៏បង្វឹកអ្នកដទៃបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjB38UxFjP963lMyrB1paq4bmbyn363v5PrN_tSMckLE8lQbUaVyr2BNkOtmvk9fDCTPVwbfzRkVdskJ242efNVmZVNivT-zOTvtO_-eMDycsJ200_xR8uWmf4-Yxs_Y6xbl32JZ6fYwWx0Vof2krr0ecmmpB4xfBLk1rjB3561pYl9HgOoAniHdxTo0pr/s1280/photo_2024-08-19_10-27-12.jpg

ដូចទស្សនិកជនមួយផ្នែកធំជ្រាបមកហើយថា សិល្បករ ជូវី លីន និង កៅ សុភា បន្ទាប់ពីចាកចេញពីផលិតកម្មបារមី បានធ្វើឱ្យបណ្តាញសង្គមកក្រើកយ៉ាងខ្លាំងខណៈរឿងរ៉ាវពីមួយទៅមួយកាន់តែលេចចេញឡើងជាបន្តបន្ទាប់។ ថ្មីៗនេះនៅពេលកម្មវិធីប្រលងចម្រៀងរ៉េបថ្មីប្រកាសពី សង្ហា ជា Music Producers បានធ្វើឱ្យកម្តៅកាន់តែក្តៅខ្លាំងជាមួយពាក្យសន្យាដ៏មុតមាំរបស់លោក ជៀសវាងរូបភាពអយុត្តិធម៌ណាមួយ និងសំដីសំដៅដែលបង្ហាញពីការមានចេតនាបំបាក់ទឹកចិត្តស្មារតីរបស់បេក្ខជនក្មេងជំនាន់ក្រោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6zuR_lG8kqJL2tD05lI5XeHO1uFe3SM-K-0fwG7G6iMVHviI8d7Nurae3NZOgvfvpcuOCYcPofpmsVhKpAzO4cF_8RrHgTZv_cZm5n5vvXHl_QryifswmqjFZaDa7EMRqU-hqYDrQa6MwI6CmMwreQAC4KxFQ61FwTfybuN5869am3ZILpYVGEaAm_I3D/s1536/image_2024-08-19_10-38-24.png

ទន្ទឹមនឹងទទួលបានតំណែងថ្មីនេះ ក៏មានគណនីមួយចូលទៅខម្មិនថា «សុទ្ធតែក្មេងៗពី Baramey ដល់ចឹងបានដឹងថាបារមីអស្ចារ្យអាចធ្វើឱ្យតារាល្បី និងមានជំនាញ ពេលចេញក៏អាចបង្រៀន បង្វឹកអ្នកដទៃបានទៀត ឡូយៗៗ»។ ការលើកឡើងរបស់គណនី Serey Man បានធ្វើឱ្យ កៅ សុភា ឆួលចុងច្រមុះចេញមកឆ្លើយតបថា «ប្រាប់បានអត់បង្វឹកបែបណាខ្លះបានខ្ញុំអ្នកនៅនឹងខ្ញុំអត់ដឹង? សរសេរបទខ្លួនឯង និពន្ធខ្លួនឯង ដល់ថ្នាក់ចេះProduce Beat ខ្លួនឯង Perform មិនថាឆាកតូចមិនថាឆាកធំរកBandខ្លួនឯង Team ធ្វើការយប់អត់មានលុយ Overtime ខ្ញុំចេញលុយខ្លួនឯងទិញម្ហូបញាំជុំគ្នា ទៅឆាកធំស្រុកក្រៅទិញសំបុត្រយន្តហោះឱ្យខ្លួនឯងនិងManagerខ្ញុំ តារាអន្តរជាតិមកពីស្រុកក្រៅពួកខ្ញុំArtistម៉ាននាក់នេះចូលលុយគ្នានាំពួកគាត់ដើរលេងអស់ជិត៤ពាន់ នេះហើយបង្វឹកមែន?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2H2jde9VKZjGafXL4sFHHcBmy6O14bVSmNHoLta-3MXEvBv3Twa5L7zYsNtWVVUJeqOdVjg3zdgwMSubyYrOVNPbU7nAPjJX5MoVlbWmDXSKJlCUX-N25pli3wC_yLvzyxLTwFjJTemo17wdPU3Pi2Wu5Rchi1adJOTrS3tjuBYMWkUrcrPTQJX1KLSxR/s1799/image_2024-08-19_10-38-22%20(2).png

មិនត្រឹមតែ កៅ សុភា ចេញមកទម្លាយបែបនេះទេ ណុំ ចាន់រតនៈ ហៅ សង្ហា ក៏បានចូលមកឆ្លើយតបឱ្យអស់ចង្ងល់ទាក់ទងនឹងផលិតកម្មចាស់ថា «អរគុណដែលសរសើថាខ្ញុំឡូយ តែការពិតខ្ញុំចង់ប្រាប់ថា ក្រុមហ៊ុនចាស់របស់ខ្ញុំមិនដែលបានInvested លើជំនាញ រឺទេពកោសល្យដែលខ្ញុំមាននៅថ្ងៃនេះទេ សូម្បី Studioដើម្បីផលិតបទក៏ខ្ញុំប្រើstudioផ្ទាស់ខ្លួនដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidwKwmuk_dkwt53mKl_Ro2c21SlnQGOffV9jPkOgcM-D04m0q1IOFSOsRetC7yNaaD2y_vlBMkDil7GG3iHSaUQekWJBZVhx9XOqyNxJJ50tFbGgjftPVDJ5Tqzidtv3hhsgafdxQC6RcQIEEAzemoFNfjuTLw5WbEDy-FdWw2mp-rT6VF81GSDF008FrP/s1440/image_2024-08-19_10-38-19.png

គួរបញ្ជាក់ថា កម្មវិធីប្រលងចម្រៀងរ៉េបថ្មីបានប្រមូលផ្តុំនូវសិល្បករជាច្រើនរូបទើបធ្វើឱ្យមានការពិភាក្សា វែកញែក និងឡើងកម្តៅខ្លាំងនៅលើបណ្តាញសង្គម៕