តារាចម្រៀង ម៉ង់ ចាន់កញ្ញា អតីតបេក្ខភាព Cambodian Idol រដូវកាលទី២ បានទម្លាយរឿងរ៉ាវក្នុងចិត្តពេញដោយទឹកនេត្រាហើយអ្នកគាំទ្រមួយចំនួននៅពុំទាន់បានដឹងពីបញ្ហារបស់នាងនោះទេ។ កញ្ញា បានទម្លាយថានៅពេលនាងអាយុ៩ឆ្នាំ ម្តាយរបស់នាងពិការជើងហើយត្រូវឪពុករត់ចោលទៀត។ ចំណែកនាងធ្លាប់ត្រូវបានគេប្រើពាក្យមិនសមរម្យអំឡុងពេលនៅជាអ្នកចម្រៀងក្នុងPub ពេលរាត្រី។ ក្រៅពីអាជីពជាអ្នកចម្រៀង ម៉ង់ ចាន់កញ្ញា ក៏មានទេពកោសល្យបញ្ចូលសំឡេងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimrrgPRTBRdNljsO5JPKH44equC1_egHia-wwikt5-F_6kcETX4r3Tce5vUSMYtz8mFJl6GlDfrq2Yg2fzWyypUT44_qk6DQNXihq-hGaa54UMv0O8gjjD7hSeIgBQMy_OFlFO8VAHLqrnzXfS63_tGXv4-omJ9GcLQayexdsCdSpe4THWPk4R6t6bDQxV/s1976/image_2024-08-15_13-37-28.png

ក្នុងសប្តាហ៍ថ្មីនៃកម្មវិធី VTALK ម៉ង់ ចាន់កញ្ញា បានចូលរួមផ្តល់បទសម្ភាសន៍ជាមួយពិធីករ ពិធីការិនីដោយទម្លាយរឿងរ៉ាវមួយចំនួនដែលទស្សនិកជនពុំធ្លាប់បានដឹងពីមុនមកឡើយបន្ទាប់ពីនាងបានច្រៀងនៅលើឆាកស្រែកទ្រហោយំ។ កញ្ញា បានរៀបរាប់ពីមូលហេតុដែលបកស្រាយបទចម្រៀង ស្អប់ម៉ែ ហើយស្រែកទ្រហោយំដោយសារតែបទនេះដូចជីវិតពិតនាងពេក។ កញ្ញា ថាចំណុចដែលដូចនោះគឺនាងមិនចូលចិត្តនៅពេលម្តាយនាងហត់ លំបាក ប៉ុន្តែមិនប្រាប់ការពិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin1tqQkJg9mnHC8xk5LbiFCCmHL_6PlaLFfv1cCJf-kTW1uaNJrCuafWaf1KSNQYtgqwUEyRwECox7Km8mybDPH7glBjhSxDBQsZ5x1yotylPdV5AFIXn1xOO-6etiJO36M85wOQokfbW-jR37NTCnD8x3LIU6rYy6DcKkNnjytdxRkOdo48PsP5owyTs3/s2048/image_2024-08-15_13-37-30%20(3).png

តារាចម្រៀងរូបនេះថា នាងឆ្លងកាត់លំបាកជាមួយម្តាយច្រើនណាស់ម្តាយនាងពិការជើងដោយសារតែគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែមិនដែលបោះបង់នាងទេហើយអ្វីដែលធ្វើឱ្យនាងអាណិតម្តាយខ្លាំងនោះគឺមានគ្រោះថ្នាក់ពិការជើងហើយត្រូវបានប្តីក្បត់ចិត្តមានអ្នកថ្មីហើយនៅទីបំផុតឪពុករបស់នាងនៅតែចាកចោលនាងនិងម្តាយនិងបងនាង ពេលនាងមានអាយុ៩ឆ្នាំ។ អ្វីដែលជាការចងចាំបំផុត ម៉ង់ ចាន់កញ្ញា ថានាងបានឃើញម្តាយងើបឡើងអង្គុយយំមិនដឹងរកអ្វីចិញ្ចឹមកូនបើខ្លួនឯងកំពុងធ្លាក់ខ្លួនពិការហើយពេលនោះគឺពឹងលើយាយទាំងស្រុងគាត់ដើរបេះបន្លែយកទៅលក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4vfcEl-2hPwDtmpQQNdURe_z6zh_xEOJ0t9aez6alw0Hp6q7rIewk8qzhilYr2of1BGi0K7g0vGFRjoiYnC3wV2oOwfdpuivB95LbUdGrGE61SA1CkJfibu00qq-17ZcLZicmyOqflR2NoG8bFSTRLwtmj2bw5Y0dcgl685DEWmzlhfoH1xeAvANBhFak/s2048/image_2024-08-15_13-37-32.png

ឆ្លងកាត់ទុក្ខលំបាករាប់មិនអស់ ម៉ង់ ចាន់កញ្ញា បានឡើងមករាជធានីភ្នំពេញរៀនបណ្តើរធ្វើជាអ្នកចម្រៀងតាម Pub បណ្តើរឯម្តាយនៅស្រុកខេត្តកំពង់ឆ្នាំង។ កញ្ញា ថាពេលច្រៀងពេលយប់ជិះម៉ូតូជួនកាលមានអ្នកទះកែបម៉ូតូពីក្រោយធ្វើឱ្យភ័យក៏មាន។ លើសពីនេះការពិបាកមួយទៀតពេលច្រៀងនៅតាម Pub គឺរងពាក្យសម្តីពីភ្ញៀវមិនឱ្យតម្លៃមកនាង ទាំងពាក្យសម្តីគំរាមសុំលេខទូរស័ព្ទ។ នាងពិតជាមានភាពឈឺចាប់នៅពេលនាងមកច្រៀងតែមួយគត់ដើម្បីយកលុយផ្គត់ផ្គង់គ្រួសារបែរជានិយាយដាក់នាងថា «ស្អីជាអ្នកចម្រៀងសោះ»ដែលមិនឱ្យតម្លៃនាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhULSmXhsDcKDItpRV0BW4O5KZRzGMLJ_qwQcrQor6vjWPW9BJntZd6HbiQMhI9ebs86G8tnDvdlUVL_vbjOr4GxPslDWlZ0bxOANUf3o-JGZn_dJpFva7ukMeGy226Nc3EJfSSy_gCYFavbTfUagHy7oGKPjwn_K86N9MdOsTxwyCw0WcYlw51N4y87XqY/s1482/image_2024-08-15_13-37-39.png

មកទល់ពេលនេះ ម៉ង់ ចាន់កញ្ញា បានស្តារស្ថានភាពគ្រួសាររួចផុតការលំបាកជាងមុនហើយមានផ្ទះខ្លួនឯងនៅភ្នំពេញនិងបាននាំម្តាយរស់នៅជាមួយបន្ទាប់ពីឃ្លាតគ្នាអស់រយៈពេលជិត១០ឆ្នាំ។ កញ្ញា ថាដ្បិតថាពេលនេះនាងមិនភាពជោគជ័យខ្លាំងប៉ុន្តែមិនលំបាកដូចកាលពីមុនទេនោះទេ។ កញ្ញា បានលេចមុខនៅតាមកម្មវីធីមង្គលការ ការប្រគំតន្ត្រីនានា និងមានបទចម្រៀងផ្ទាល់ខ្លួននៅក្នុងផលិតកម្មរស្មីហង្សមាស។ បទរបស់ កញ្ញា ដែលទទួលបានការគាំទ្រជាងគេមានចំណងជើងថា «មនុស្សស្រីមិនអន់ទេ»៕