Home ព័ត៌មានអន្តរជាតិ មកស្គាល់សត្វតែមួយគត់ក្នុងលោកដែលមានជីវិតអមតៈ!

មកស្គាល់សត្វតែមួយគត់ក្នុងលោកដែលមានជីវិតអមតៈ!

87
0

គ្រប់ភាវៈមានជីវិតទាំងអស់នៅលើផែនដីយើងនេះ គឺសុទ្ធតែមានការកើត ចាស់ ឈឺ ស្លាប់ មិនថាមនុស្ស សត្វ រុក្ខជាតិ ឬក៏ពពួកមីក្រូសារពាង្គកាយណានោះទេ គឺសុទ្ធតែស្ថិតក្នុងវដ្ដសង្សារនេះទាំងអស់។ ប៉ុន្តែដោយឡែកមានសត្វកម្រមួយប្រភេទ ដែលរស់នៅក្នុងមហាសមុទ្រ ត្រូវបានគេចាត់ទុកថា ជាសត្វមានជីវិតអមតៈនោះគឺ Turritopsis doohmii ឬជាទូទៅហៅថាចាហួយអមតៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYXMyeWjx79SL2KRLO6TNx7-_fOWRMTC9KGfqrkYB7W-S-FHhTAWa-svFNKbbz5ZBl6FgVIHlhVxDcxC83EHzmfv-GhuH10i1Zc_gF-ntPkFp3dQrJpTsv7efzyzznUfXXsPXd3rRL6lgMrMDHb-D3tqaB6IwOEQYF_7fyXA086e_VreGrM2jMIZZZ07vE/s1024/image_2024-08-15_08-26-09.png

Turritopsis doohmii គឺជាភាវសមុទ្រដែលមានជីវិតអមតៈ ដោយវាមានជីវិតរស់នៅតាំងពីកំឡុងជាង ៥០០ លានឆ្នាំមុនមកម្ល៉េះ នេះបើយោងតាមការចុះផ្សាយរបស់ BBC Earth កាលពីពេលថ្មីៗនេះ។ យោងតាមអ្នកវិទ្យាសាស្រ្តបានពន្យល់ថា Turritopsis doohmii គឺមានរូបរាងដូចជាខ្ញែរសមុទ្រតូចៗធម្មតាដែរ ដែលវាមានទ្រង់ទ្រាយដូចជាកណ្ដឹងប្រវែង ៥ មីលីម៉ែត្រ ឡោមព័ទ្ធដោយពុកមាត់ពិសមិនតិចជាង ៨០សរសៃ រីឯដងខ្លួនរបស់វាមានសភាពថ្លា អាចមើលឃើញឆ្លុះដល់ក្នុងពោះដែលមានពណ៌ក្រហមភ្លឺទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSO9x2U8_ScnwGmL2JvS-XrvL6pm2oYzwpDX-07Oq3CnEfAbT4BYJ3nq5jqX7hdPykXl2nLUQysMLcUMeIJD1MfLiOWJGYiR_yzOl7PnYD8eMcjpJt-QFeLeqsUFYHyMukfrOUfCAhY-xQZo3OTUcYfDO5EiZvsfeFlAgAlpghww6bNVpmuvjeMcNksfOD/s800/image_2024-08-15_08-26-27.png

ជាទូទៅចាហួយអមតៈច្រើនស៊ីសត្វតូចៗជាអាហារ ជាពិសេសគឺពពួកដង្កូវតែម្តង ដោយពួកវាប្រើពុកមាត់បញ្ចេញពិស ហើយកៀរបញ្ចូលក្នុងមាត់របស់វា។ មាត់របស់សត្វនេះទៀតសោត ក៏ប្រើជាទ្វារធំបញ្ចេញលាមកផងដែរ ចំណែកឯខ្ញែរសមុទ្រញី ក៏ភ្ញាស់ពងតាមទ្វារធំនេះដែរ ក្រោយពីខ្ញែរសមុទ្រឈ្មោលបាញ់ស្ពើមចូលទៅ។ ខ្ញែរសមុទ្រអមតៈពួកវាមិនងាប់នោះទេ ដោយពួកវានឹងប្ដូរខ្លួនទៅជាផូលីពម្ដងទៀត ដោយពុកមាត់របស់វានឹងរួញទៅវិញ រាង្គកាយរបស់វាក៏រួញទៅវិញដែរ ហើយធ្លាក់ទៅបាតមហាសមុទ្រ ដើម្បីផ្ដើមដំណើរជីវិតជាថ្មីម្ដងទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb5JHw5LuMIRUCLM-4ZDj0HJCIUIam0CbsVcTfw99iLfj_0pntJxJxx3ESzqQyYgCnPnGzLXItNV1xJIWEtiTeSxlsrGbhWBbS0mNcufWkGjQxQK6V2sEFvFy9t95n_guOSLssMQw_W8AE3sCKT7n0zZZAknOPsshtWT1jl8u95bzfOscC1nYkaDXC9vYA/s845/image_2024-08-15_08-26-31.png

ហេតុនេះកោសិកាដែលធំពេញវ័យរបស់ពួកវា នឹងរលាយទៅជារូបដើមវិញ។ ហើយនៅទីបំផុត ពួកវានឹងត្រលប់ទៅជាក្មេងខ្ចីម្ដងទៀត ហើយវានៅតែរស់នៅបែបនេះម្ដងហើយម្ដងទៀត។ ចំណែកប្រភពរស់នៅរបស់ខ្ញែរសមុទ្រអមតៈនេះវិញ ត្រូវបានគេរកឃើញថាមានច្រើននៅសមុទ្រការីបៀន ទ្វីបអាមេរិកកណ្ដាល ប៉ុន្តែវាមិនមែនជាអាហារ សម្រាប់មនុស្សយកទៅបរិភោគ ដើម្បីបង្កើនអាយុ ឬសម្រាប់ធ្វើឱ្យជីវិតអមតៈនោះទេ ព្រោះប្រសិនបើយើងញ៉ាំវានឹងធ្វើឱ្យរមាស់ពេញរាងកាយតែម្តង៕