Home ព័ត៌មានអន្តរជាតិ មិនធម្មតា! ឥទ្ធិពលព្យុះបានបំផ្លាញសំណង់ពីរ៉ាមីតបុរាណ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ

មិនធម្មតា! ឥទ្ធិពលព្យុះបានបំផ្លាញសំណង់ពីរ៉ាមីតបុរាណ បណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ

108
0

បរទេស៖ សំណង់ពីរ៉ាមីតត្រូវបានគេទទួលស្គាល់ថាមានភាពអស្ចារ្យនិងរឹងមាំបំផុត ប៉ុន្តែទោះជាយ៉ាងណាថ្មីៗនេះសំណង់ពីរ៉ាមីតបុរាណមួយក្នុងប្រទេសម៉ិកស៊ិក ដែលមានឈ្មោះថា Ihuatzio ស្ថិតនៅទីក្រុង Michoacán ជិតបឹង Pátzcuaro ត្រូវបានដួលរំលំ និងប្រេះស្រាំខ្ទេចខ្ទីផ្នែកកណ្តាលបណ្តាលឱ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត ដោយសារឥទ្ធិពលនៃខ្យល់ព្យុះ ដែលបង្កឱ្យមានការភ័យខ្លាចចំពោះមហន្តរាយនាពេលខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgTHAEVvW8wAiPj2teKBQFbmSnhx6-gGjxQnRqjPk9sYwznxnZfp3J999ZpBdJb23cfw-m-I2DEe5GbO7N4oPuXbVWKG87XRWggrQLVgZP7njQyQXDCe-wdHHj2X_rTIk-LqpkttMM_9FaMiAu7GTa8KFZtxtnMM1cIoIyVCyA2PTJIUVFyDx8zk2jIplD/s1200/image_2024-08-15_08-22-45.png

នេះបើយោងតាមការចុះផ្សាយរបស់ IFL Science កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថាភ្លៀងបានចាប់ផ្តើមធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ចាប់តាំងពីចុងខែកក្កដាមក រហូតមកដល់ពេលនេះ បណ្តាលឱ្យផ្នែកកណ្តាលនៃសំណង់ពីរ៉ាមីតបុរាណដួលរលំ និងប្រេះស្រាំ។ អ្នកជំនាញមកពី INAH បាននិយាយថា ពួកគេបានវាយតម្លៃការខូចខាតដោយព្យុះ និងបានបញ្ជាក់ពីការខូចខាតយ៉ាងហោចណាស់ប្រាំមួយជំហាននៅមូលដ្ឋានភាគខាងត្បូងនៃវិមានមុនកូឡុំប៊ី ដែលប៉ះពាល់ដល់ទាំងជញ្ជាំងខាងក្រៅ និងស្នូលខាងក្នុងទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlbM8X-jvqL3iKrD51h70hiDPsfimBF2XnaD6Gy-K7glJ-8_1tYr_CHDKWPvaAza3OJ8pzLX2u-WHw_ANMh9q0Tb0Om6DOxD_I15IkNxQG0Y6N8WjYUxZwHKV3HKtFGb1jUjrJtdZxL-eAJ1HML3_lmgnckTryNPBEjwqQyNpv2vVyMFRlqX0M1StR_y03/s1024/image_2024-08-15_08-22-55.png

សំណង់ពីរ៉ាមីតបុរាណ Ihuatzio ធ្លាប់តែមានភាពស្រស់ស្អាត តែមកត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះទៅវិញ។ សំណង់ដ៏ចំណាស់នេះគ្របដណ្តប់លើផ្ទៃដីប្រហែល ១៥០ ហិកតា និងរួមបញ្ចូលយ៉ាងហោចណាស់ ៨៤ សំណង់ ដែល ៧ ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងឧទ្យានបុរាណវិទ្យា។ រចនាសម្ព័ន្ធពីរ៉ាមីត Ihuatzio គឺជាកន្លែងពិសិដ្ឋ ដែលទំនងជាត្រូវបានប្រើប្រាស់សម្រាប់ការបូជា។ សំណង់នេះក៏ជានិមិត្តរូបនៃអំណាចវប្បធម៌របស់ប្រទេសម៉ិកស៊ិកផងដែរ ដោយប្រជាជនកុលសម្ព័ន្ធ Purépecha ជឿថាការដួលរលំនៃពីរ៉ាមីតគឺជាប្រផ្នូលអាក្រក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZGkLLSh0_hKJ5aGbsM5Y0blt0b3v3aK5BIbXLKmyH6vzP9T1HgTbyA8UgL85_Clw4f0aqlxw4isdnlDolF_0j8RL5nVofpFxB2Eo7XbEAp_vYTFEyreP3nmGHiS6_8vbj20je_sKvIfQphNv5SuRh1uGNpyvecudt3XIo7Vi4juP5Kqrq95qE0ZQfNdH/s1920/image_2024-08-15_08-23-08.png

ទោះជាយ៉ាងណាមិនមែនមានតែសំណង់ពីរ៉ាមីតបុរាណ Ihuatzio ទេដែលដួលរលំ ក្នុងប៉ុន្មានថ្ងៃមុននេះ “Double Arch” ដែលក្លោងទ្វារធម្មជាតិដ៏ល្បីល្បាញមួយនៅឧទ្យានជាតិ Arches ភាគខាងត្បូង Glen Canyon ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិកក៏បានដួលរលំចូលទៅក្នុងបឹង Powell ផងដែរ។ ដោយអ្នកជំនាញបាននិយាយថាឧបទ្ទវហេតុទាំងពីរនេះគឺជាលទ្ធផលនៃអាកាសធាតុដ៏អាក្រក់របស់ពិភពលោក ដែលនេះត្រូវបានគេសង្ស័យថានឹងអាចមានគ្រោះមហន្តរាយនាពេលខាងមុខ៕