Home ព័ត៌មានអន្តរជាតិ ក្រុមហ៊ុនឱសថជប៉ុនឈប់ផលិតអាហារបំប៉នដោយសារមនុស្សស្លា.ប់ ជាង១០០នាក់

ក្រុមហ៊ុនឱសថជប៉ុនឈប់ផលិតអាហារបំប៉នដោយសារមនុស្សស្លា.ប់ ជាង១០០នាក់

43
0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា Kobayashi Pharmaceutical គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឱសថដ៏ធំរបស់ប្រទេសជប៉ុន បានប្រកាសបញ្ឈប់អាជីវកម្មទាំងអស់ពាក់ព័ន្ធនឹងអាហារបំប៉ន Beni Koji (ឬអង្ករក្រហម) ដោយសារអាហារបំប៉ននេះបណ្តាលឱ្យប៉ះពាល់ដល់សុខភាពអតិថិជនធ្ងន់ធ្ង.រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDyDJJ83BpaUhThFSD1z5xYrVFUVhtYQBSyV9_FdydKbnRBee1kJ_u6GNOUwBhY9VGA97mbUd4LN_B6dNIFM7TcvTJ7eEttc5oKBBIl0sGFcqPQbJNuOg3R7K8B_F6kVeYKuqRN5D07-ySBvPvDhph0HCFncFSzdR970-sjzFN8HGPipJUShj0Drz5jDBs/s830/image_2024-08-10_11-31-32.png
ក្រុមហ៊ុននឹងចាប់ផ្តើមទូទាត់ប្រាក់សំណងដល់អតិថិជនទាំងអស់ ដែលមានផលប៉ះពាល់សុខភាពដោយសារការបរិភោគអាហារបំប៉ន ចាប់ពីថ្ងៃទី១៩ ខែសីហា តទៅ ។ ចាប់ពីខែមីនា ឆ្នាំ២០២៤ រហូតមក ចំនួនមនុស្សស្លាប់ដោយសារការបរិភោគអាហារបំប៉នរបស់ក្រុមហ៊ុនឱសថជប៉ុន បានកើនឡើងខ្ពស់រហូតដល់១០៧នាក់ ។ លើសពីនេះ មានមនុស្សយ៉ាងហោចណាស់ ៤៦៧នាក់ទៀត ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOOi33yntE0p8N_lEf0U7oxx2j7k3DiweQax8Wz0TSyooaBjp6J0ZfN_ledDdoK-QbelD9vWNIhVGk3b2CdZlZTeISlq6ewybx4swPOjbBr4DVa9gqIpKxuyaYAqk0wPopc1c3Yw_mPkb86cu1b_RmFazeDNCe1ZobK4QRzsKjeK0sKs4dgPjwLsjPRd6Y/s1536/image_2024-08-10_11-31-40.png

ជាមួយគ្នានេះ ក្រុមហ៊ុន Kobayashi Pharmaceutical ត្រូវបានមហាជនរិះគន់យ៉ាងខ្លាំងក្លា ក្រោយពីក្រុមហ៊ុននេះទទួលស្គាល់ថា អាហារបំប៉ន Beni Koji មានគ្រោះថ្នាក់ខ្លាំងដល់សុខភាព សម្រាប់អ្នកបរិភោគអាហារបំប៉ននៅខែមីនា ឆ្នាំ២០២៤ តែប៉ុណ្ណោះ ។ ទោះយ៉ាងណា ក្រុមហ៊ុនបានប្រកាសយឺតយ៉ាវពីគ្រោះថ្នាក់ដល់សុខភាពដោយសារការបរិភោគអាហារបំប៉នខាងលើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPO5n0BWiPl33Yal9PbqITi1LIUB0idikdBAnpYodmdfkmQ7_OMYY7heoN2EV4Rgm48PomOZV690-SPcNo1NtAiJhSVj-5wkXnSyGrf6e7lbbGfIOyF1JnZp94lLViuD3Fz-auPiEvXBXFu2jo4_1Q-g5UFEe2QiK5T-Lp_ge3d0vO7lvnJYdhAAACjf7r/s868/image_2024-08-10_11-31-47.png

បើទោះជាលទ្ធផលការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រជាច្រើនបញ្ជាក់ដូចគ្នាថា ការបរិភោគអាហារបំប៉ននេះអាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលក្តី ប៉ុន្តែវាអាចប៉ះពាល់ដល់ដំណើរការសរីរាង្គរបស់អ្នកបរិភោគ ។ ផលប៉ះពាល់អាស្រ័យលើបរិមាណសារធាតុផ្សេងទៀតដែលជាធាតុផ្សំរបស់អាហារបំប៉ន និងរយៈពេលបរិភោគអាហារបំប៉នផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6ZxT2asqLYwaVl0f9cZnjWrBYMc-25nuSyKm_8LKX809ZUouOAhTCFfUrkRPOBvYTTU2ZcPBvv7nQUH46OQmasbTsrWB_kfigPM9vHPabeuj5yzYQrGdASL39WkqFE7YU_N2Tvta4BJx7GKM4TQ8zkHgErsa_dOi7PCoJzsMdNV_EjGGKJgvQCot8uxMN/s1500/image_2024-08-10_11-31-58.png

ចំណែកក្រសួងសុខាភិបាលជប៉ុនកត់សម្គាល់ថា អាស៊ីត Puberulic ដែលជាសារធាតុផ្សំធម្មជាតិបានមកពីផ្សិតពណ៌ខៀវក្នុងអាហារបំប៉ន គឺអាចប៉ះពាល់ដល់តម្រងនោមអ្នកបរិភោគ បើពួកគេបរិភោគអាហារបំប៉ននេះរយៈពេលយូរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9JscJx3DmBWYGeo7THh9y4HfiSSmMnMqLcKMzdp2v-z1hyJxr-MxgivufNRwZyy_qfJzhUHfKhnfObvnrmdXvcoXNoH4x9F8Jan80Zd1zVL8UtCOpHWnNy6F_R1-Tx2asWRxG09IOteUmxFtbEhFhvYCLhzgSKLhFKHsvuV5pw1tSpPXo2I-nqrfS6QMh/s800/image_2024-08-10_11-32-10.png
គួរបញ្ជាក់ថា ផលិតផលអាហារបំប៉ន Beni Koji (ឬអង្ករក្រហម) របស់ក្រុមហ៊ុន Kobayashi Pharmaceutical បានឆ្លងកាត់ការត្រួតពិនិត្យ និងមានការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់វាយតម្លៃចំណីអាហារ និងឱសថប្រទេសជប៉ុន កាលពីឆ្នាំ២០១៥ ៕