សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចេញអនុក្រឹត្យតែងតាំង លោកវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប។
ក្រៅពីត្រូវបានតែតាំងជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាបហើយនោះ លោកវរសេនីយ៍ឯក សៀ ទីន ក៏មានតួនាទីមួយទៀត ជាមេបញ្ជាការរង និងជានាយសេនាធិការបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ។
គួរបញ្ជាក់ថា លោកវរសេនីយ៍ឯក សៀ ទីន ជាកូនប្រុសបង្កើតរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ៕










