Home ព័ត៌មានអន្តរជាតិ ថៃនឹងជំរុញកាស៊ីណូស្របច្បាប់ដើម្បីលើកកម្ពស់វិស័យទាំងនេះ

ថៃនឹងជំរុញកាស៊ីណូស្របច្បាប់ដើម្បីលើកកម្ពស់វិស័យទាំងនេះ

31
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា ថៃជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២ ក្នុងតំបន់អាស៊ីអាគ្នេយ៍ មានគម្រោងជំរុញកាស៊ីណូក្នុងប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ ដើម្បីទាក់ទាញការវិនិយោគពីក្រៅប្រទេស និងបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ ស្មើនឹង១ម៉ឺន២ពាន់លានដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWXy78GfMrWgsCSBbQdc5arO7HKUKDDLWrKEBr0IEZYi8-c_qMMFcX4Qs2fN9Q0mFxXHG3C8fSiOBjoH2DwG_ZCGKOuBfbNpnwHLZ-uNKUVPUBRxr3jH8iwJGclu3iKFU-_oZvTxEa0v5nYDNfRIZjYCTFBfYq1HV-wbRR2FtEigJS1E8d9DwEQmsIo1o0/s1200/image_2024-08-08_09-49-17.png

សារព័ត៌មាន Bloomberg រាយការណ៍ថា ក្រុមប្រឹក្សារដ្ឋនឹងប្រមូលមតិនានាពីពលរដ្ឋថៃ ដើម្បីយកមកប្រើប្រាស់ក្នុងការធ្វើសេចក្តីព្រាងច្បាប់ផ្តល់អាជ្ញាប័ណ្ណដល់អាជីវកម្មកាស៊ីណូ រយៈពេលយូរបំផុត៣០ឆ្នាំ និងអាចបន្តសុពលភាពអាជ្ញាប័ណ្ណ១០ឆ្នាំទៀត ។ ហេតុនេះ សេចក្តីព្រាងច្បាប់នេះនឹងកំណត់ថា កាស៊ីណូនឹងមានទីតាំងនៅក្នុងមជ្ឈមណ្ឌលកម្សាន្តយ៉ាងធំ រួមមាន ៖ សណ្ឋាគារ, មជ្ឈមណ្ឌលសន្និបាត, សួនកម្សាន្ត និងសេវាកម្មផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeheyYnuZ8D6eOWDCNzyaJTE8KULqFaaN6msDxYcPH8XMeLEmzDbSK_lHRSY2s4_KHcqn4wcx0REmEgcVSJBrW-ZYBmPHl73GyQG46I9mTLm53x8tEbNmAZUjCAr3HHU73UV8HqzVG7_GYffI90boCSuvFYledN9vjLRdpcwb1M0HtvMJHBirPsyYDArJu/s2000/image_2024-08-08_09-49-34.pngនាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន សង្ឃឹមថា ការធ្វើឱ្យកាស៊ីណូនៅប្រទេសថៃស្របច្បាប់នឹងជួយទាក់ទាញការវិនិយោគពីក្រៅប្រទេស និងបង្កើនប្រាក់ចំណូលពីវិស័យទេសចរណ៍ផងដែរ ។ កាលពីឆ្នាំ២០២៣ ប្រទេសថៃទទួលបានប្រាក់ចំណូលពីវិស័យទេសចរណ៍ រហូតដល់១លាន២សែនលានបាត ហើយចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសបានធ្វើដំណើរមកថៃ ស្មើជាង២០លាននាក់ កើនឡើង៣៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។

គួរបញ្ជាក់ថា ប្រទេសថៃចាត់ទុកថា ការបើកកាស៊ីណូ គឺជាទង្វើខុសច្បាប់ ហើយរដ្ឋាភិបាលថៃបានអនុញ្ញាតឱ្យមានការលេងល្បែងតិចតួចប៉ុណ្ណោះក្នុងកាស៊ីណូ ។ ប៉ុន្តែការភ្នាល់ខុសច្បាប់ផ្សេងៗ ដូចជា ៖ ការភ្នាល់បាល់ទាត់ និងការលក់ឆ្នោតផ្សេងៗបានដំណើរការជាធម្មតានៅប្រទេសថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBEgOjvc1k58wXg1m_Wze5kwJCytJHZN8frvNXKmMtgppfNv0yKOwggt5dD2zi_W_-fBgjRs29qI8mjT9rpes9gsXuV-F_A6WxcgdKG90bbLiBMRQ95dUeEn7BXumZMDHhwW80M0JTGp8f1GzhGkr5ikfCbf45qGdKrNx4pwZf020RvA8jtTGggtPOwZw8/s1500/image_2024-08-08_09-49-52.png

ចំណែកវិធានការបង្ការនៅពេលប្រទេសថៃមានកាស៊ីណូស្របច្បាប់ គឺរដ្ឋាភិបាលត្រូវបង្កើតអង្គភាពជាក់លាក់មួយដើម្បីគ្រប់គ្រងអ្នកចូលលេងកាស៊ីណូ ដូចជា ៖ កំណត់អាយុ និងប្រាក់ចំណូល ខណៈជនបរទេសចូលកាស៊ីណូត្រូវតែមានលក្ខខណ្ឌច្បាស់លាស់ ។ ជាក់ស្តែង អ្នកចូលកាស៊ីណូនៅប្រទេសសិង្ហបុរី ត្រូវតែមានអាយុចាប់ពី២១ឆ្នាំឡើងទៅ ហើយពួកគេនឹងបង់ប្រាក់ចូលកាស៊ីណូ ស្មើជាង៦៩ដុល្លារអាមេរិកក្នុង១ថ្ងៃ ខណៈជនបរទេសពុំចាំបាច់បង់ប្រាក់ចូលកាស៊ីណូនៅសិង្ហបុរីទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiohZ9eKxp2JTSy1rdMm5cE38YpgF0rX0tgQh5eSHPdIU6sKoEKbPJmgy0gbhezA6L0-kIFRy3SLhxY4oxvqwaZwIoiK1Zq56ajzM7wYo1lgQlgmH9d8VfO0aCoZt_AofJf_yqY1sNrLj_eeonjU2i02mSKO_Pnw6IJ2DXVV19ls8goBZ0yqzZV1u2g0rCT/s1199/image_2024-08-08_09-51-14.png

ក្រៅពីនេះ រដ្ឋាភិបាលថៃត្រូវធ្វើយ៉ាងណា កុំឱ្យពលរដ្ឋរស់នៅក្បែរទីតាំងកាស៊ីណូញៀននឹងការលេងល្បែង ប៉ុន្តែពួកគេគួរតែឈ្វេងយល់ពីកាស៊ីណូស្របច្បាប់នៅប្រទេសថៃ ពីព្រោះវានឹងផ្តល់ប្រាក់ចំណូលដល់រដ្ឋាភិបាលដើម្បីជំរុញការអភិវឌ្ឍជាតិ ៕