Home ព័ត៌មានអន្តរជាតិ Speed ដែលជា YouTuber ល្បីល្បាញម្នាក់បានរងការរិះ..គន់យ៉ាងចាស់ដៃ បន្ទាប់ពីផុសវីដេអូនេះ!

Speed ដែលជា YouTuber ល្បីល្បាញម្នាក់បានរងការរិះ..គន់យ៉ាងចាស់ដៃ បន្ទាប់ពីផុសវីដេអូនេះ!

68
0

សហរដ្ឋអាមេរិក៖ លោក Darren Watkins Jr ត្រូវបានគេស្គាល់ថាជា IShowSpeed គឺជា YouTuber ដ៏ល្បីល្បាញម្នាក់របស់អាមេរិក និងជាអ្នកគាំទ្រផ្កាប់មុខម្នាក់របស់ CR7 បានកំពុងបង្កភាពចម្រូសចម្រាសយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីលោកផុសវិដេអូផ្សាយផ្ទាល់លោតពីលើរថយន្តទំនើបៗពីរគ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiv8aQsHOwja5FjqMVX_IeSwq0PMmCZc3lEfE3kVTI7KWX7Krmm6aiZVNS7PfW3iutXaX5u0BiGRiHYx_MTL11UbUUAq95FxRJK3Bq7vjFpHJRY45GzcW4U3ATy52sld1-1sC-fuZ17BoyVE26a3R8Ke7Frmy2kDuLzn_5CT6gqgGtheNKyzkhf6gpv5Rd/s828/photo_2024-08-06_11-21-59.jpg

កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ YouTuber ដែលមានអ្នកជាវរហូតដល់ ២៧.៦ លាននាក់បានធ្វើវីដេអូលោតពីលើរថយន្ត Lamborghini Huracan និង McLaren 720S ចំនួន ២ គ្រឿងដែលកំពុងបើកយ៉ាងលឿនសំដៅមករកលោក ដែលមើលទៅគឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ ទោះជាយ៉ាងណានេះគ្រាន់តែជាការកម្សាន្តរបស់លោក និងដើម្បីបង្ហាញពីភាពអស្ចារ្យរបស់លោកប៉ុណ្ណោះ ប៉ុន្តែវីដេអូនេះក៏បានបង្កឱ្យមានការរិះគន់យ៉ាងចាស់ដៃពីអ្នកនិយមលេងអ៊ីធឺណិតជាច្រើនទៅលើ IShowSpeed។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1atR8gDIkHSJw7R8KZiB-oW0bAdxqzi8-LohMKTMLZMObwOWxr_0KPv7GNwqn1EJxgd8XOkWhAsi50Px01RJzT27Wm5VnoCTswIb_FocAUK9gsJa7mNtcMUkvIjf4TY4GfS0knHPSD_oEn14ifWqeKrq2Gk5FnRxl8UH2gtUEim7Cz9awd8RfLujA_548/s1200/photo_2024-08-06_11-21-14.jpg

ដោយពួកគេបាននិយាយថា នេះគឺជាវីដេអូគ្រោះថ្នាក់បំផុតដែលមិនគួរមាននៅក្នុងបណ្តាញសង្គមនោះទេ អ្នកខ្លះក៏រិះគន់ថា សកម្មភាពប្រថុយប្រថានរបស់ IShowSpeed គឺពិតជាជះឥទ្ធិពលអវិជ្ជមានដល់យុវវ័យផ្សេងទៀត ព្រោះលោកគឺជាបុគ្គលម្នាក់ដែលមានភាពល្បីល្បាញខ្លាំង ដូច្នេះរាល់សកម្មភាពរបស់លោកតែងតែត្រូវបានគេធ្វើតាមជាញឹកញាប់។ បច្ចុប្បន្ននេះ វីដេអូផ្សាយផ្ទាល់របស់ YouTuber កើតឆ្នាំ ២០០៥ ដែលលោតពីលើរថយន្តទំនើបពីរគ្រឿងត្រូវបានដកចេញពីវេទិកា YouTube ហើយដោយសារតែបំពានស្តង់ដារសហគមន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqAkLSMdHOlPKCt4iMmb3_9pfckXX85TDKcY92uD9I1NcsXHgxTBeag_A1FLHpq_SEZV5skAJRbdCFR9a9brKQB-IIcWd3WAu2VNEKFTwgjWLlA3oxN0STjPFhE_jABP3jr_PobwJYwRf-6Zy2mJ7hHhDZm8SK6Il4moSwjcFEDDyAjX2Dwyw-yuFsez1p/s1280/photo_2024-08-06_11-19-30.jpg

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់អ្នកគាំទ្រផ្កាប់មុខរបស់ CR7 រូបនេះនៅតែជាប្រធានបទដ៏ក្តៅគគុកត្រូវបានពិភាក្សាច្រើនបំផុតនៅលើបណ្តាញសង្គម។ គួរបញ្ជាក់ដែរថា មូលហេតុដែល IShowSpeed ថតវីដេអូសផ្សាយផ្ទាល់លោតពីលើរថយន្តដ៏គ្រោះថ្នាក់បែបនេះក៏ដោយសារកន្លងទៅបុរសម្នាក់នេះក៏ធ្លាប់បង្ហោះលោតពីលើរថយន្តដែរ ប៉ុន្តែត្រូវបានគេថាជាវីដេអូកាត់ត ទើបប៉ុន្មានថ្ងៃថ្មីៗនេះលោកក៏បាន Livestream តែម្តងដោយបញ្ជាក់ថាជាវីដេអូពិតមិនមែនកាត់តនោះទេ។ ទោះបីទទួលរងការរិះគន់យ៉ាងខ្លាំងបែបនេះក្តីក៏ YouTuber ម្នាក់នេះនៅតែមានអ្នកគាំទ្រច្រើនជុំវិញពិភពលោក ហើយក៏មានអ្នកសរសើរអំពីសមត្ថភាពដ៏អស្ចារ្យរបស់លោកផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlwoZ67sHCqfEdTZ_Jt-aa8qAdcbPGBphE2ZW4T2pb1FswpWIcBrDkzimFQHfweme-RAiAfqDqhJhmIkfz_VERKa_oA5xVQMkQYWp6yoRTw5w5ACeHroXTOncfW7V8S0egj7_ccMpcffuq5QnaCGdancYRTUIdwBnSJyMBG-c9dnITczB41qO75wqlpI9y/s1280/image_2024-08-06_11-25-10.png