ថ្មីៗនេះតារាស្រី វ៉ាង ស្រីណូ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍បន្ទាប់ពីគេបានឃើញរូបនាងបង្ហាញរូបថតពរពោះជិតគ្រប់ខែទាំងប្រកាសក្តែងៗថានៅ Single និងគ្មានដំណឹងពីទំនាក់ទំនងជាមួយបុរសណាឡើយ។ ទោះយ៉ាងណា មន្ទិលសង្ស័យរបស់អ្នកលេងបណ្តាញសង្គមត្រូវបានស្រាយចម្ងង់ដោយ វ៉ាង ស្រីណូ បញ្ជាក់ថាការពរពោះនេះគឺ «ចាក់មេជីវិត»។ ការប្រើជីវិតឯករាជ្យបែបនេះ វ៉ាង ស្រីណូ អះអាងថាមានក្តីសុខហើយប្តី នាងមិនដែលគិតចង់បាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUKcZc3rbuomK10QgHf0sdqWssSIJikZ9ImGxPyAncbRXcl_-jYb-1En0bP8rx8T1NOQMq1oNP9_TCXSZWpFmUhYaGlvBxR8qfXLi10D79jwbJiLk__mhI3P9ZnN-dFOqVbQJ3Uy66BXdr_wtLPshE9TsCweec8ow8F6jRSjRtTrCfn9270tzCo246Xoh5/s960/image_2024-08-03_15-33-08.png
វ៉ាង ស្រីណូ តារាស្រីសម្តីចាក់ទឹកមិនលិចពុំសូវបានបង្ហាញខ្លួនញឹកញាប់លើអាជីពសិល្បៈនោះទេ ដោយយូរៗម្តងគេបានឃើញនាងចូលរួមកម្មវិធីសម្ភាសន៍មួយចំនួន ខណៈរូបនាងមមាញឹកនិងការលក់កាបូបតាមអនឡាញ។ ការលក់របស់កញ្ញា វ៉ាង ស្រីណូ ជារឿយៗត្រូវបានមហាជនចាប់អារម្មណ៍ដោយសារតែសម្តីលេងសើចចាក់ទឹកមិនលិចរបស់នាងជាមួយនឹងអ្នកគាំទ្រ។ វ៉ាង ស្រីណូ តែងតែបង្ហាញថាខ្លួននាងនៅ Single ពុំមានទំនាក់ទំនងស្នេហាជាមួយបុរសណាមួយឡើយគឺប្រើជីវិតបែបឯករាជ្យបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhW_GZhJ4u01Jft35Z8py4uHoaOaD2kT-hiHPWEyN5LXooFGF12hQ0S3zYmW3g0Jq9KWaaKEm-5-KyGvem5JIRnclFAmxsvnfO148mfJYHrkaClN576-H1DHEcU6tHmfz2ixr6WYgGQwftIKIbl0G4HHNGMo3R2B5DudwoDIXpQS5ixOv0RKdV3b60c6zac/s960/n18krwefds_(2).jpg

ទោះយ៉ាងណា ថ្មីៗនេះ វ៉ាង ស្រីណូ បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ដោយសារតែនាងបានបង្ហាញរូបភាពពរពោះទាំងពុំធ្លាប់ប្រកាសទំនាក់ទំនងជាមួយណាសោះដែលនាំឱ្យមានការជីកឬសជីកគល់ពីបញ្ហាពរពោះរបស់ វ៉ាង ស្រីណូ យ៉ាងច្រើន។ ជាមួយគ្នានេះដែរ តារាស្រីរូបនេះបានចេញមកបញ្ជាក់ជូនសាធារណជនតែម្តងដើម្បីកុំឱ្យមានការសង្ស័យតទៅទៀតមានកូនតែគ្មានប្តី។ វ៉ាង ស្រីណូ បានសរសេររៀបរាប់នៅលើបណ្តាញសង្គមអរគុណចំពោះអ្នកដែលបានជូនពរនាងនិងកូន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhep0Rj-2pA8n221kx3Kry_M-C7m0Q7n72jLnVUOzX2_M3QF_FsFRWgrDa2VXZoge4O8obz-6qTBplXFAq5Yu9WF6ebF2UZAtt4MvRkmkQNumPbfDfezpCpSlZthykptKNuC6-bJGf6e6g2Ezqprl4dK-NkpO2q7JZ4dduU31Fi9wXSQQNL0cRVSsaeNeqH/s960/image_2024-08-03_15-32-47.png

វ៉ាង ស្រីណូ ក៏បានរំលេចដែរថានាងទទួលបានសំណួរជាច្រើនទាក់ទងនឹងការពរពោះនេះថាមែនឬគ្រាន់តែជាការលេងសើច ព្រោះតែមិនបានឃើញនាងមានប្តី។

វ៉ាង ស្រីណូ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា នាងពិតជាមានទម្ងន់ពិតមែន ហើយមិនមានប្តីនោះទេ នៅតែជាស៊ីងហ្គលដដែល អីឡូវក្លាយជាស៊ីងហ្គលមាំមី។ តារាស្រីរូបនេះក៏បានទម្លាយទៀតថានាងយកកូនតាមបែបវិទ្យាសាស្ត្រ (ចាក់មេជីវិត) ដែលពេលនេះអាយុផ្ទៃពោះ ៨ខែហើយមានគ័តតាំងពីខែមករា។ ក្នុងការពរពោះនេះ វ៉ាង ស្រីណូ ថានាងមានសំណាងព្រោះមិនចាញ់ សុខភាពរឹងមាំ អាចធ្វើដំណើរហោះហើរបានគ្រប់ប្រទេស ទាំងអាស៊ី អឺរ៉ុប អាម៉េរិក។ ជាមួយគ្នានេះ វ៉ាង ស្រីណូ ថាពេលនាងមានផ្ទៃពោះនាងរីករាយ មិនបាក់ទឹកចិត្តដូចម្តាយពរពោះមួយចំនួនធ្វើការបានធម្មតា ទស្សនិកជនដែលមើលឡាយនាងមើលមិនដឹងថានាងមានទម្ងន់ផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRvn-93OD9akdHg0VXSsF-kaq_vZVBbFppfFDcSUxoI3hAWPzx2WKB5gkqDIo6PleQIhyh04LuzxfFy2xVTNyF44QqSiNAXlJ3S9jQzU59RSDnHdSuqoFfEjNNVB0J4rpYOwDrxTI9pJaBrStSSVT7OVLx_2j5Dtr1darEjWcH5hRDRDUAlhA5kXcs8Rmv/s768/image_2024-08-03_15-32-48.png

វ៉ាង ស្រីណូ ថាកូននាងជាកូនស្រីត្រូវសម្រាលនៅខែកញ្ញា ហើយការមានកូននេះនាងមិនបានលាក់បាំងពីមហាជននោះទេព្រោះនាងមានកម្រោង៣ឆ្នាំមកហើយក្នុងការចង់បានកូនឆ្នាំរោង ប៉ុន្តែអាចថាអ្នកមួយចំនួនមិនបានចាប់អារម្មណ៍។ វ៉ាង ស្រីណូ ថានាងជាមនុស្សចូលចិត្តធ្វើអ្វីបើកចំហរ មានទំនួលខុសត្រូវជាមនុស្សវិជ្ជមានហើយ រឿងប្តី នាងមិនដែលគិតថាចង់បាន នាងជាមនុស្សមានម្ចាស់ការលើខ្លួនឯងមានក្តីសុខនឹងប្រើជីវិតឯករាជ្យបែបនេះ ព្រោះនេះជាសម័យស្រ្តីខ្លាំង។

តារាស្រីដែលហ៊ានបង្ហាញថាយកកូនតាមបែបវិទ្យាសាស្រ្តរូបនេះក៏បានលើកទឹកចិត្តឱ្យស្រ្តីខ្មែរ ចេះផ្តល់តម្លៃឱ្យខ្លួនឯង រឹងមាំឡើងកុំទន់ជ្រាយ រឿងអ្វីក៏ស្រ្តីអាចធ្វើបានដែរ ត្រូវជឿជាក់លើសមត្ថភាពរបស់ខ្លួន កុំបាក់ទឹកចិត្ត៕