នាល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ មានករណីក្រឡាប់រថយន្តមួយគ្រឿង នៅចង្កេះភ្នំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបណ្តាលឱ្យមនុស្ស២៩នាក់រងរបួស និងមានម្នាក់បានបាត់ង់ជីវិត។
រថយន្តនេះ ជាប្រភេទរថយន្ត២៥កៅអី ដោយធ្វើដំណើរចេញពីដង្ហែទៀនវស្សា ទៅវត្តលោកឪសួង តែអកុសលក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ ដោយដាច់ហ្វ្រាំង នៅតាមផ្លូវចុះពី ច្រកជាំស្រងាំនៅចង្កេះភ្នំ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្រោយកេីតហេតុកម្លាំងសមត្ថកិច្ច បានទៅជួយសង្គ្រោះយកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងខេត្តមួយចំនួន និងមួយចំនួនទៀតបានបញ្ជូនទៅប្រទេសថៃ និងមន្ទីពេទ្យនៅខេត្តសៀមរាប៕










