ខ្ញីជាគ្រឿងផ្សំដ៏ចំណានដែលមានប្រើក្នុងមុខម្ហូបរបស់ប្រទេសជាច្រើននៅលើពិភពលោក។ យោងតាមការសិក្សាមួយដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Cells កាលពីពេលថ្មីនេះបានបង្ហាញថា សារធាតុ Exosomes នៅក្នុងខ្ញីគឺពិតជាមានប្រយោជន៍ចំពោះសុខភាពរាងកាយខ្លាំងណាស់ ហើយប្រសិនបើអ្នកផឹកទឹកខ្ញីជារៀងរាល់ថ្ងៃនោះនឹងជួយការពារជំងឺធ្ងន់ធ្ងរ ៥ យ៉ាងដូចខាងក្រោម៖
១.ការពារជំងឺគ្រួសក្នុងថង់ទឹកប្រមាត់៖ សារធាតុ Gingerol នៅក្នុងខ្ញីមានសមត្ថភាពទប់ស្កាត់ការសំយោគ prostaglandin ដោយហេតុនេះកាត់បន្ថយការបង្កើតស្លេសក្នុងទឹកប្រមាត់ និងរួមចំណែកការពារការបង្កើតគ្រួសក្នុងថង់ទឹកប្រមាត់។ ក្រៅពីនេះសារធាតុ នេះក៏ជួយពង្រឹងមុខងាររបស់ក្រពេញ Adrenal Cortex និងការពារថ្លើមពីការខូចខាតផងដែរ។.jpg)
២.ការពារជំងឺដាច់សរសៃឈាមខួរក្បាល៖ ការទទួលទានទឹកខ្ញីក្តៅនៅពេលព្រឹកជារៀងរាល់ថ្ងៃអាចកាត់បន្ថយកម្រិតទ្រីគ្លីសេរីត និងកូឡេស្តេរ៉ុលក្នុងឈាមបានយ៉ាងឆាប់រហ័ស រួមចំណែកការពារជំងឺក្រិនសរសៃឈាម។ បើយោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ Maryland ការបន្ថែមខ្ញីទៅក្នុងរបបអាហារក៏អាចជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងទ្រីគ្លីសេរីដក្នុងរាងកាយ ក៏ដូចជាជួយក្នុងការការពារជំងឺសរសៃឈាមបេះដូងមួយចំនួនបានទៀតផង។
៣.ការពារជំងឺរលាកមាត់៖ យោងតាមការស្រាវជ្រាវពីសាកលវិទ្យាល័យ New South Wales ក្នុងឆ្នាំ ២០១៦ បានបង្ហាញថា ការទទួលទានខ្ញីត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺរលាកមាត់។ អ្នកវិទ្យាសាស្ត្របានតាមដានអ្នកស្ម័គ្រចិត្តមួយក្រុម ហើយបានរកឃើញថា អ្នកដែលទទួលទានខ្ញីជាប្រចាំ មានអត្រានៃការឆ្លងជំងឺធ្មេញទាបជាងអ្នកដែលមិនទទួលទានខ្ញី។.jpg)
៤.ប្រឆាំងភាពចាស់៖ ខ្ញីមានសមត្ថភាពជំរុញការផលិត superoxide dismutase ដែលជាអង់ស៊ីមប្រឆាំងភាពចាស់ ជួយទប់ស្កាត់ការបង្កើត និងការបញ្ចេញសារធាតុពណ៌ lipofuscin នៅក្នុងខ្លួន។ យន្តការនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្យឺតដំណើរការចាស់នៃកោសិកា។ លើសពីនេះទឹកខ្ញីក៏ជួយសម្រួលដល់រោគសញ្ញាផ្សេងៗដូចជាវិលមុខ ក្អួត និងការបែកញើសត្រជាក់ផងដែរ។
៥.ការពារជំងឺបេះដូង៖ តាមការស្រាវជ្រាវបានបង្ហាញថាការផឹកទឹកខ្ញីជាប្រចាំថ្ងៃ នឹងអាចជួយការពារប្រឆាំងនឹងជំងឺបេះដូងយ៉ាងមានប្រសិទ្ធភាពបំផុត ព្រោះខ្ញីអាចជួយឱ្យចុះសម្ពាធឈាម ជួយការពារការគាំងបេះដូង ការពារការកកឈាម បំបាត់ការក្រហាយទ្រូង បញ្ចុះកូឡេស្តេរ៉ុល និងធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម៕










