មនុស្សភាគច្រើនយល់ខុសរហូតមកថា អាចប្រើប្រាស់អេប៉ុងលាងចានបានទាំងសងខាង ប៉ុន្តែក្រុមហ៊ុនផលិតអេប៉ុងលាងចានលំដាប់ពិភពលោក បញ្ជាក់ថា ផ្នែកពណ៌លឿងរបស់វា មិនមែនសម្រាប់លាងចានទេ ប៉ុន្តែសម្រាប់ប្រើជាប្រយោជន៍ផ្សេងទៀត ។ ចុះផ្នែកពណ៌លឿងរបស់អេប៉ុងលាងចានសម្រាប់ធ្វើអ្វី?.jpg)
អេប៉ុងលាងចាន គឺជាឧបករណ៍ប្រើប្រាស់ចាំបាច់សម្រាប់គ្រួសារនីមួយៗ ហើយអេប៉ុងលាងចានដែលមនុស្សភាគច្រើននិយមប្រើប្រាស់បំផុត គឺអេប៉ុងលាងចានមានផ្នែកម្ខាងទន់ពណ៌លឿង និងផ្នែកម្ខាងទៀតរឹងពណ៌បៃតង ។ មនុស្សភាគច្រើនពុំដឹងថា ការផលិតអេប៉ុងលាងចានចែកចេញជា២ផ្នែកនេះ មានគោលបំណងខុសគ្នា ។
ពួកគេយល់ថា អាចប្រើប្រាស់អេប៉ុងលាងចានបានទាំងសងខាង ប៉ុន្តែក្រុមហ៊ុនផលិតអេប៉ុងលាងចានលំដាប់ពិភពលោក បញ្ជាក់ថា អ្វីដែលមនុស្សគ្រប់គ្នាយល់នោះខុសរហូតមក ។ ក្រុមហ៊ុននេះបាននិយាយពីអេប៉ុងលាងចាន ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ជប៉ុនថា ផ្នែកពណ៌លឿងរបស់វា ពុំមែនសម្រាប់លាងចានទេ ។ ប៉ុន្តែវាមានតួនាទីធ្វើឱ្យសាប៊ូលាងចានបែកពពុះ ហើយវាពុំអាចលាងជម្រះភាពកខ្វក់បានស្អាតដូចផ្នែករឹងពណ៌បៃតងទេ ។.jpg)
ហេតុនេះ ការប្រើប្រាស់ត្រឹមត្រូវ គឺផ្នែកពណ៌លឿងមានតួនាទីធ្វើឱ្យសាប៊ូលាងចានបែកពពុះ ដោយធ្វើឱ្យវាសើម និងដាក់សាប៊ូលាងចានពីលើ ។ បន្ទាប់មក យកផ្នែកពណ៌បៃតងមកលាងចានតាមក្រោយ ។ លើសពីនេះ យើងក៏អាចប្រើប្រាស់ផ្នែកពណ៌លឿងប្រើប្រាស់ជាប្រយោជន៍ផ្សេងទៀតផងដែរ គឺយកវាទៅលាងឧបករណ៍ស្តើងៗ ដើម្បីកុំឱ្យមានស្លាកស្នាមលើផ្ទៃឧបករណ៍ ។
តើគួរតែប្រើប្រាស់ប៉ុន្មានថ្ងៃ ទើបអាចផ្លាស់ប្តូរអេប៉ុងលាងចានថ្មី? ក្រុមហ៊ុនផលិតអេប៉ុងលាងចាននិយាយថា ក្រោយពីយើងបានប្រើប្រាស់វារយៈពេល២៨ថ្ងៃ វានឹងប្រមូលផ្តុំនូវមេរោគយ៉ាងច្រើនក្នុងនោះ ។ ហេតុនេះ គួរតែផ្លាស់ប្តូរអេប៉ុងលាងចានថ្មីជារៀងរាល់ខែ បើយកល្អ គួរជ្រើសរើសប្រើប្រាស់អេប៉ុងលាងចានណាដែលប្រឆាំងនឹងមេរោគ ដើម្បីកាត់បន្ថយមេរោគ និងក្លិនមិនល្អ ។.jpg)
សរុបមក ការប្រើប្រាស់អេប៉ុងលាងចានបានត្រឹមត្រូវ គឺមិនត្រឹមតែអាចលាងចានស្អាតកាន់តែមានប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែយើងក៏អាចថែរក្សាអនាម័យក្នុងក្រុមគ្រួសាររបស់យើងផងដែរ ៕










