Home ព័ត៌មានជាតិ ទុកពេលឱ្យ១សប្ដាហ៍! រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឱ្យបោសសំអាតសារធាតុខុសច្បាប់តាមបៀហ្គាឌិន

ទុកពេលឱ្យ១សប្ដាហ៍! រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដាក់បទបញ្ជាឱ្យបោសសំអាតសារធាតុខុសច្បាប់តាមបៀហ្គាឌិន

43
0

ថ្លែងក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសម្របសម្រួលជំរុញ អនុវត្ត និងត្រួតពិនិត្យការងារ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឱ្យបោសសំអាតគ្រឿងញៀនតាមខារ៉ាអូខេ និងក្លឹបរាត្រី ដោយទុកពេល ១សប្ដាហ៍ ដើម្បីអនុវត្តផែនការhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSjAogXK4LOZ-ND0lybsQ8OaUaAJ1Q-oH9bBrEOfY0crqB07W1enSfUvzF-pWr4tktzXFZEE_3KaF-Y1dVuZGIfHTO4P3DA-xJ7UypDt6kM9NsGJ2wd8EEa1eaAGHNrQfLgpzQ2IH_EhfoL6ww0ldaA3PT45TdrwdsdBLgpNBJiqcptoxYnURqZRddyNCG/s1280/453246990_1046560120163019_7898012783191378390_n.jpg

ឯកឧត្តមអភិសន្តិបណ្ឌិត លើកឡើងថា៖” ខ្ញុំណែនាំទៅដល់ស្នងការរាជធានី-ខេត្តទាំងអស់ គឺទុកពេលឱ្យ១សប្ដាហ៍ ដើម្បីរៀបចំផែនការ ហើយចាប់ផ្ដើមអនុវត្តការងារនៅក្នុងសប្ដាហ៍ទី២ យ៉ាងយូរ ក្នុងការបោសសម្អាតតាម KTV ជាពិសេសខាងមុខប្រើប្រាស់ជាស្លាកយីហោ បៀហ្គាឌិន ប៉ុន្តែផ្ទុយទៅវិញគឺជាការប្រើប្រាស់ដោយសេរីនៃការប្រើប្រាស់គ្រឿងញៀន និងសារធាតុផ្សេងៗ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxga-IJXCZzVmTznMm_1xQDj5R-DfbdSBr_DSDKKHcNwD6FpV5zdpX9UyLRp02IpuP03Ekzerf7vfKim2_pEiQM4C7ncrKo66PeIyrzr2tsD1FfYeMX3MWd8j7ZalFo-w9RddtHkVAdLQGfEteUHGPxv2JGDTmTa5JzQTBLEFSbA94ScLkdGwqvEyxGzhi/s480/image.img.480.high.jpg

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានសង្កត់ធ្ងន់ថា៖”ឥឡូវនេះម្ស៉ៅ លែងបានក្លាយជាគ្រាប់ហើយ ត្រូវបានគេយកទៅកិនឱ្យម៉ង់បំផុត ថោកបំផុត ធូរថ្លៃក្នុងការទិញ ហើយមានភាពប៉ះពាល់អាក្រក់ទៅកាន់អ្នកប្រើប្រាស់មែនទែន។ ហើយប្រសិនជាអ្នកប្រើប្រាស់នៅអាយុក្រោម ១៨ឆ្នាំ ប្រើតែបីដងគឺខូចខួរក្បាលតែម្ដង”៕