Home ព័ត៌មានអន្តរជាតិ បើចៀសបាន ចៀសទៅ! កុំរើសរបស់ពីរនេះតាមផ្លូវដាច់ខាត ព្រោះវានឹងផ្តល់នូវសំណាងអាក្រក់

បើចៀសបាន ចៀសទៅ! កុំរើសរបស់ពីរនេះតាមផ្លូវដាច់ខាត ព្រោះវានឹងផ្តល់នូវសំណាងអាក្រក់

57
0

បើតាមក្បួនហុងស៊ុយបានណែនាំថា យើងពុំគួររើសរបស់ពីរនេះនៅតាមផ្លូវដាច់ខាត ឬកុំយកវាទៅផ្ទះឱ្យសោះ ដើម្បីការពារកុំឱ្យយើងជួបនូវរឿងរ៉ាវមិនល្អ ឬសំណាងអាក្រក់កើតឡើងក្នុងក្រុមគ្រួសារ ។ តើលោកអ្នកជ្រាបទេថា របស់ទាំងពីរនេះមានអ្វីខ្លះ?

១-លុយ ៖ បើទោះលុយជានិមិត្តរូបនៃសំណាងល្អក៏ដោយ ប៉ុន្តែតាមជំនឿបុរាណថា ការឃើញលុយ ពុំមែនសុទ្ធតែជារឿងល្អទាំងអស់ទេ ពីព្រោះលុយធ្លាក់នៅលើដី ច្រើនតែបង្ហាញពីសំណាងអាក្រក់ ។ លើសពីនេះ ក៏មានជំនឿការហាមរើសលុយជ្រុះនៅលើផ្លូវផងដែរ ជាពិសេស ពុំគួររើសលុយ៣ប្រភេទ ដូចខាងក្រោម ៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp3sPLrbeMKLxnWgEunCKRFN2BkgAcePEwHyIeWiwjNWUBC98VjxUZpnmg7Pb-eDaLYMSCQuDg7NIvQtFZ2GQxGrIhfVq3A_-Jovuk2Qsttlg7Hh4j5ZTahVcWrBIU7ImXGVkabxZ_mgV4O6fWuG9sTGUyGcPjxwrwMD6WecF9mR-O24Px8K96T7bSlLvi/s1600/image_2024-07-31_14-36-42.png

*ហាមរើសលុយដែលបានបត់ជារូបរាងផ្សេងៗ ៖ គេជឿថា លុយបានបត់ជារូបរាងផ្សេងៗ គឺជាលុយប្រើប្រាស់សម្រាប់ធ្វើពិធីអ្វីមួយ ហើយអ្នកធ្វើពិធីនឹងបោះចោលលុយមានរូបរាងប្លែកៗទាំងនេះ ដើម្បីបណ្តេញហេតុការណ៍ ឬសំណាងអាក្រក់ចេញពីជីវិតរបស់គេ ។ ហេតុនេះ បើយើងរើសលុយនេះដាក់តាមខ្លួន មានន័យថា យើងបានប្រមូលសំណាងអាក្រក់ដាក់ខ្លួន ។ ប៉ុន្តែគួរគិតឱ្យបានច្បាស់លាស់ផងដែរ មុនពេលរើសលុយមានរូបរាងប្លែកៗ ពីព្រោះពេលខ្លះ លុយទាំងនេះត្រូវបានគេធ្វើជ្រុះក៏មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKXx6FCetksfW5GpHW5D7kiJwjrK7BmcEQc6lmryOBeeFtffMgx3Uim0cmr57OorI9x8bmENVrCd-3KhZKgTXfhKtLkpo6ZiiAKHbKv0A-WDCzivirO8Lluy0bRJxEyY7EgfKMzcF5ESnJFVFYfsUDbQNR9le4C3rG8bomW6SunBGX3FQjOLGeSDAgeCtZ/s602/image_2024-07-31_14-37-01.png

*លុយធ្លាក់លើផ្លូវយ៉ាងច្រើនសន្ធឹកសន្ធាប់ ៖ ពេលឃើញលុយធ្លាក់លើផ្លូវយ៉ាងច្រើនសន្ធឹកសន្ធាប់ គឺយើងពុំគួររើសលុយទាំងនេះទុកឡើយ ពីព្រោះលុយទាំងអស់ជាកម្មសិទ្ធិរបស់អ្នកដទៃ ។ បើយើងរើសលុយទាំងអស់មកទុក គឺវានឹងធ្វើឱ្យលាភសំណាងរបស់យើងធ្លាក់ចុះ ។ ដូច្នេះ កុំរើសលុយនេះដាច់ខាត ប៉ុន្តែគួរប្រគល់វាទៅឱ្យសមត្ថកិច្ចតាមស្វែងរកម្ចាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4HiAxsL7r7pRAD222z9umFMkwK8CO3AL_kBN9KGddcAVpP7HNjH9SZuigez9_hDtcYs-XDyBqMrkiBkab-spF4xaytTmAZe6hTSUCUtmS0eJf0a3cshFv56Pi6LGuNdHuuJFTbY3qrc-N-IX-FWiXLWitQ0zEFqY9ID7NQKTSqLWJzgWunk0GuGvhG_jL/s756/image_2024-07-31_14-37-10.png

*លុយត្រូវបានវេចខ្ចប់យ៉ាងល្អ ៖ តាមធម្មតា មនុស្សភាគច្រើនធ្វេសប្រហែសធ្វើឱ្យជ្រុះលុយនៅតាមផ្លូវ គឺអាចមានលុយក្រដាស៥ពាន់ ឬក្រដាស១ម៉ឺន ។ ប៉ុន្តែលុយដែលគេចង ឬវេចខ្ចប់យ៉ាងល្អនោះ គឺជាលុយសម្រាប់ធ្វើពិធីអ្វីម្យ៉ាង ។ វាអាចជាលុយសម្រាប់ធ្វើបុណ្យ ឬជួយជីវិតអ្នកណាម្នាក់ ហើយវាជាលុយសំខាន់បំផុត ។ ហេតុនេះ ហាមរើសទុក ឬកុំយកទៅផ្ទះ ។

ម្យ៉ាងទៀត អ្នកដែលធ្វើឱ្យជ្រុះលុយមុខជាពិបាកចិត្តខ្លាំង និងជួបទុក្ខលំបាក ពីព្រោះលុយទាំងនេះចាំបាច់សម្រាប់ដោះស្រាយបញ្ហាសំខាន់របស់ពួកគេ ។ យើងគួរយកវាទៅប្រគល់ឱ្យសមត្ថកិច្ចដើម្បីស្វែងរកម្ចាស់ ។

២-សម្លៀកបំពាក់បោះចោល ៖ ពេលឃើញសម្លៀកបំពាក់ត្រូវគេបោះចោលនៅតាមផ្លូវ កុំរើសវាឱ្យសោះ ពីព្រោះបើតាមប្រពៃណីក្នុងតំបន់មួយចំនួន គឺគេនិយមព្យួរសម្លៀកបំពាក់តាមផ្លូវសម្រាប់ឱ្យព្រលឹងខ្មោចយកទៅប្រើប្រាស់នៅភពផ្សេង ។ ដូច្នេះ ការរើសសម្លៀកបំពាក់ទាំងនេះ នឹងធ្វើឱ្យអ្នកដទៃពុំអាចបញ្ជូនសម្លៀកបំពាក់ឱ្យព្រលឹងខ្មោចបានទេ ម្យ៉ាងទៀត វាក៏កខ្វក់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcSmCquUhT6Pb3jnQ4-kSukbsq9bYBsFPnT8scBA6rg2n4zklJvOzpQl9_TejWVXv2e5ul2coS6JhDbdtD1D2CMxa_CcceXE5upYyCemv22V8y2QDT8vlxlBKxglJzKUThEd9hg95rCGcBKLvZX3gRQkWVp7dSQPJZdi4JoDt1KalSklkriJYvEt2n4zud/s1024/image_2024-07-31_14-38-26.png