នៅក្នុងការបង្ហាញខ្លួនដំបូងនៅលើឆាណែល YouTube ផ្ទាល់ខ្លួន អ្នកដឹកនាំរឿងហុងកុង Wong Jing បានលាតត្រដាងអំពីបញ្ហាគ្រួសាររបស់ផលិតករភាពយន្តលោក Stephen Chow ឬទស្សនិកជនកម្ពុជាស្គាល់ថាជា ទិនហ្វី ដែលធ្លាប់ឆ្លងកាត់ការវះកាត់កែសម្ផស្ស ដោយបង្ហាញពីភាពជាដៃគូភាពយន្តរបស់ពួកគេក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ និងបញ្ហាគ្រួសាររបស់ទិនហ្វី។
ថ្មីៗនេះលោក Wong Jing បានបើកដំណើរការឆាណែលយូធូប របស់លោកដើម្បីឆ្លុះបញ្ចាំងពីអាជីពរយៈពេល ៥០ ឆ្នាំរបស់ខ្លួនក្នុងការផលិតខ្សែភាពយន្ត ចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងការយល់ដឹងអំពីឧស្សាហកម្មកម្សាន្ត។ នៅក្នុងវគ្គដំបូងនៅថ្ងៃទី២៧ ខែកក្កដា លោក Wong បានពិភាក្សាអំពីរបៀបដែល ទិនហ្វី នៅតែជាប្រធានបទនៃការចាប់អារម្មណ៍ជាញឹកញាប់ ភាគច្រើនដោយសារតែការសហការគ្នាដ៏ជោគជ័យរបស់ពួកគេ និងខ្សែភាពយន្តល្បីជាច្រើនដែលពួកគេបានបង្កើតរួមគ្នាក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ ។
ក្នុងវ័យកុមារភាព ឪពុកម្តាយរបស់ ទិនហ្វី រស់នៅមិនចុះសម្រុងជាមួយគ្នាឡើយ។ ថ្ងៃមួយពេល ទិនហ្វី លួចចូលរោងកុនហើយបានឃើញឪពុករបស់ខ្លួនជាមួយនារីម្នាក់ទៀតទិនហ្វីបានប្រាប់រឿងនេះដល់ម្តាយរបស់គេ ដែលនាំទៅដល់ការចាកចេញរបស់ឪពុកលោក។ បន្ទាប់មកម្តាយរបស់ ទិនហ្វី ត្រូវចិញ្ចឹម ទិនហ្វី និងបងប្អូនពីរនាក់របស់គាត់តែម្នាក់ឯងដោយបើកហាងតូចមួយ។
នៅដើមអាជីពរបស់ខ្លួន ទិនហ្វី បានធ្វើការវះកាត់ត្របកភ្នែក ដែលត្រូវការថែរក្សាសុខភាព អំឡុងពេលនោះមិត្តស្រីរបស់ ទិនហ្វី បានជួយមើលថែរៀបចំអាហារដល់ ទិនហ្វី ។ នៅឆ្នាំ ១៩៨៩ ទិនហ្វី មានទំនាក់ទំនងឯកជនជាមួយតារាសម្តែង Jacqueline Law ប៉ុន្តែ ទិនហ្វីបានសារភាពរឿងនេះទៅកាន់លោក Wong ។
ទោះបីជា ទិនហ្វី មានអារម្មណ៍ចំពោះ តារាសម្តែង Jacqueline Law ប៉ុន្តែ ទិនហ្វី មិនទាន់ត្រៀមខ្លួនសម្រាប់អាពាហ៍ពិពាហ៍ទេ ខណៈដែលតារាសម្តែងស្រីរូបនេះចង់បានជីវិតគ្រួសារដែលមានស្ថិរភាព។ ទំនាក់ទំនងរបស់ពួកគេបានបញ្ចប់ ហើយនៅឆ្នាំ ២០០៨ តារាសម្តែង Jacqueline បានរៀបការជាមួយអ្នកជំនួញជនជាតិសិង្ហបុរីដែលមានទ្រព្យសម្បត្តិម្នាក់។ នាងបានស្លាប់ដោយជំងឺមហារីកនៅឆ្នាំ ២០១២ ។
ក្នុងកម្មវិធីនេះលោក Wong បានលាតត្រដាងថា ក្នុងការថតរឿង “Fight Back to School” ឆ្នាំ ១៩៩២ ទិនហ្វី មានការចាប់អារម្មណ៍លើតារាសម្ដែងហុងកុង Athena Chu។ នៅពេលនេះទំនាក់ទំនងអ្នកទាំងពីរមានភាពតានតឹង ដូច្នេះ ទិនហ្វី មិនបានពិភាក្សាពីអារម្មណ៍របស់ខ្លួនបន្ថែមទៀតទេ។
លោក Wong បានរៀបរាប់ពីភាពស្និទ្ធស្នាលរបស់ពួកគេ ចែករំលែកអ្វីៗគ្រប់យ៉ាង ប៉ុន្តែក្រោយមកបានឃ្លាតឆ្ងាយពីគ្នា ដោយសារតែគំនិត និងឧត្តមគតិខុសគ្នា។ ទិនហ្វី ចូលចិត្តដឹកនាំខ្លួនឯង ហើយរក្សាគំនិតពិតរបស់ខ្លួនជាឯកជន។ លោក Wong ដែលជាអ្នកដឹកនាំរឿង ផលិតករ និងជាអ្នកនិពន្ធរឿងដ៏ល្បីល្បាញរបស់ហុងកុង បានសហការគ្នាដោយជោគជ័យជាមួយនឹងទិនហ្វី ដោយដឹកនាំរឿងល្បីៗជាច្រើន។
ទិនហ្វី បានចាប់ផ្តើមអាជីពរបស់ខ្លួនជាអ្នកបន្ថែមសម្រាប់ស្ថានីយ៍ទូរទស្សន៍ Rediffusion របស់ហុងកុង។ ក្រោយមកលោកបានចូលរួមជាមួយ TVB ក្នុងឆ្នាំ ១៩៨២ ហើយបានបង្ហាញខ្លួនជាលើកដំបូងរបស់លោកនៅក្នុងឆ្នាំ ១៩៨៨ ជាមួយនឹង «Final Justice» ដែលធ្វើឱ្យលោកទទួលបានពានរង្វាន់ Golden Horse Award សម្រាប់តារាសម្តែងគាំទ្រល្អបំផុត។ តារាសម្តែងដ៏ល្បីល្បាញរូបនេះបានផ្សងព្រេងក្នុងការដឹកនាំភាពយន្តក្នុងឆ្នាំ ១៩៩៤៕