តារាចម្រៀងដ៏មានប្រជាប្រិយភាព ពេជ្រ សូលីកា ត្រូវបានហ្វេនៗកត់សម្គាល់ថារាល់ពេលទម្លាក់បទមនោសញ្ចេតនាម្តងៗគឺត្រូវចិត្តមិត្តៗយុវវ័យទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ ជាក់ស្តែងថ្មីៗនេះបទថ្មីរបស់ សូលីកា ជាប់លេខ១មានការស្តាប់ច្រើននៅលើឆាណែលយូធូប។ នេះបញ្ជាក់ឱ្យឃើញថាទោះបីជា ពេជ្រ សូលីកា មិនមានផលិតកម្មធំជ្រកកោនជាខ្នងបង្អែកក្តីប៉ុន្តែប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះនៅតែរក្សាបានមានការស្តាប់រាប់លានដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwdivfG8_cPgW1G1yvG5GcHuP6NMP2FXT0e8Dc73nknCA7QpNT69g5JGRIMIU-uNAI2MBAsSo5j1VVmtCQsLJC2P-US5UqGpPR5LnPzCaJJLKBdevAzNnWarWCyRmixl110rrUYhTXzpoXbL_nS6WKl-Anr7hLn4Cu5NKpLxoeW-BxpWYGNms6uwgTiHBe/s1800/image_2024-07-30_15-31-28.png
កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ តារាចម្រៀង ពេជ្រ សូលីកា បានទម្លាក់បទថ្មីមានចំណងជើងថា «ថែការចងចាំ» ដែលជាបទមនោសញ្ចេតនាឈឺចាប់ នៅតែព្រួយបារម្ភសុខទុក្ខរបស់គេ និងចងចាំតែម្នាក់ឯង ហើយគ្មានអ្នកផ្សេងមកជំនួសស្នេហាមួយនេះបាន។ មួយបទនេះកំពុងតែទទួលបានការគាំទ្រពីទស្សនិកជនមានការស្តាប់ជាង៣០០Kហើយនៅលើឆាណែលយូធូបរបស់ ពេជ្រ សូលីកា។ គិតត្រឹមរសៀលថ្ងៃទី៣០ កក្កដា នេះ ថែការចងចាំបន្តជាប់ Trending លេខ១ នៅលើយូធូបប្រទេសកម្ពុជាដែលមានការស្តាប់ច្រើនជាងគេបង្អស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1L7h-RB6ipBFZIuZSvPcdOjORyWeCHY33J4Qg3Vb8Q3F_mTePfQGmSH3hp_g-53GW00typ7Lm1mqp5DyV6MhOuQGbudVDtAWMJ2sI2YUkm8XUeQaLveucRWnl13tuxWivmDTJdwZzM2diouQ32f9Tp3y3ujxE1kYxQbaFVpskCSEQ0xQFzZ3JJ2lg_261/s2048/image_2024-07-30_15-31-27.png

បទរបស់ ពេជ្រ សូលីកា ទទួលបានការសរសើរយ៉ាងច្រើនមានទាំងអ្នកខ្លះបង្ហាញថាដូចជារឿងរបស់ខ្លួនជាដើម។ មិនត្រឹមតែបទថ្មីទើបតែទម្លាក់នេះទទួលបានការគាំទ្រប៉ុណ្ណោះប៉ុន្តែបទចម្រៀងជាច្រើនទៀតរបស់ ពេជ្រ សូលីកា ទទួលបានការគាំទ្រដូចគ្នាដោយបទទាំងនោះបានចេញនៅលើឆាណែលយូធូបផ្ទាល់ខ្លួនមិនមែនចេញនៅក្រោមផលិតកម្មធំនោះទេ។ បទល្បីៗដែល ពេជ្រ សូលីកា បន្តអាជីពដោយមិនមានផលិតកម្មជ្រកកោនទទួលបានការគាំទ្រមានដូចជា «ហេតុអ្វីយើងបែកគ្នា?» , «ស្នាមបេះដូង» «គ្មានឱកាស» «ផ្កាឈូកកំសត់» និងបទជាច្រើនទៀតសុទ្ធតែមានការស្តាប់រាប់លានដង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3X7VjQHUufcIVmtPQI0BcufCReWIxeqJM6C22WM4OO4BNW0IXc4XwcA3nJQvuYgiixUMVOkjnNi-qlDAi6ERcbtaRHE9FWRL-s2geFTLueLNOO-PBpTAS9qsfC0HorYxDhZtU_FuZ2_2R4I9_NoKOA5jw7JWp1Y6NpHu-Dxmgrr3XabyghHuKnWQCCg2w/s1800/image_2024-07-30_15-31-23.png

ក្រៅពីទីផ្សារចម្រៀង ពេជ្រ សូលីកា ក៏ក្តោបឱកាសធ្វើជា BA ផលិតផលមួយចំនួនផងដែរ ថែមទាំងបណ្តុះបណ្តាលប្អូនស្រីដើរលើវិថីសិល្បៈដូចគ្នាទៀត។ នេះបញ្ជាក់ឱ្យឃើញថា ទោះបីជាពេលនេះ ពេជ្រ សូលីកា លែងមានផលិតកម្មធំជាខ្នងបង្អែកប៉ុន្តែអ្នកចម្រៀងរូបនេះនៅតែរក្សាប្រជាប្រិយភាពរបស់ខ្លួនបានដដែល។ ក្រៅពីកិច្ចការសិល្បៈ ពេជ្រ សូលីកា ក៏ខ្នះខ្នែងធ្វើកិច្ចការសប្បុរសធម៌ រួមទាំងចូលរួមការងារសង្គមក្លាយជាសមាជិកសមាគមកាយឫទិ្ធនារីកម្ពុជាមួយរូបផងដែរ៕