Home ព័ត៌មានអន្តរជាតិ ប្រាក់យន់របស់ចិនគឺជាប្រាក់ដែលគេប្រើច្រើនជាងគេទីពីរក្នុងពិភពលោក!

ប្រាក់យន់របស់ចិនគឺជាប្រាក់ដែលគេប្រើច្រើនជាងគេទីពីរក្នុងពិភពលោក!

81
0

ប្រទេសចិន៖ ប្រាក់យន់របស់ប្រទេសចិនបានក្លាយជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនជាងគេទីពីរនៅក្នុងទីផ្សារហិរញ្ញវត្ថុពាណិជ្ជកម្មពិភពលោក ដោយទម្លាក់តំណែងប្រាក់អឺរ៉ូចេញពីទីផ្សារ ខណៈកាលពីមុនប្រាក់អឺរ៉ូគឺជាប្រាក់ដែលគេប្រើច្រើនជាងគេទីពីរក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2yMjagdfrsoJqq2bW94HpqZRBVsDdI0Xb1XX2HEi-PAVGZpYhhEs_5Eo2z_ix5hSK1fQYm4afxX9Jj4NeQZCOs-ITYiVEfEVQt8utRpr1lbuKEEdpnT9Ew3oyg2noRrsKERu-3bOgKAObbXAeSt6UiVQ8aRBdtYRPW9icYSB0VSRXFcp9wk_8q1ORoamq/s2048/image_2024-07-31_11-05-55.png
នេះបើយោងតាមការចុះផ្សាយរបស់សមាគមទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរធនាគារពិភពលោក (SWIFT) បានឱ្យដឹងថា ចំណែកទីផ្សាររបស់ប្រាក់យន់ក្នុងខែមិថុនា ឆ្នាំ២០២៤ គឺ ៥.៩៩% កើនឡើងខ្លាំងបើធៀបនឹងខែឧសភា ខណៈចំណែកទីផ្សាររបស់ប្រាក់អឺរ៉ូវិញគឺត្រឹមតែ ៥.៩២% ប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEil615DYM1xnyZU_aWJuYtAfVaHFHCl_WyOXf0ntPItOoAqxPhnEiotISikiRDbhNXCyEkBtbz-zwq5X7oAwJ00533XYWRgsfxyBW9gX7hZuZa3mh-X3HB6XeqZoP1JoGgjayXZdgq6d-jsJCYST8mncAvcgGr1RogLqVeqR7-a_ylbwsdhxtrDhkDtIDYd/s3000/image_2024-07-31_11-06-02.png

យោងតាមទិន្នន័យ SWIFT នេះមិនមែនជាលើកទីមួយទេដែលប្រាក់យន់បានលើសប្រាក់អឺរ៉ូក្នុងប្រតិបត្តិការហិរញ្ញវត្ថុ។ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅប្រាក់យន់របស់ចិនក៏បានយកឈ្នះប្រាក់អឺរ៉ូផងដែរ។ ទោះជាយ៉ាងណាការកាន់កាប់ចំណែកទីផ្សារដ៏ធំបំផុតនៅក្នុងវិស័យនេះនៅតែជាប្រាក់ដុល្លារ USD ដែលមានច្រើនជាង ៨០%។ ប៉ុន្តែបន្ទាប់ពីប្រាក់ដុល្លារ គឺប្រាក់យន់នេះហើយដែលគេប្រើច្រើនជាងគេទីពីរក្នុងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi17fhYeYZzY84rjldbzfFWUwu7uDb3kMHuBgLZzvliOQGTfUb3W_gXk8Z-27hp8zooJARS2Z9OJf5iytnwcuA0Rk4po5tWZDGoNX1rX9FT4doZwRbIC-OQ9jD3sUBDcjrbH_sVZdWI5YnJiy5FcUC6pLHtNIvf33PgyzwmlKJR5H0WDZ0EDoaIF6l9F3ns/s929/image_2024-07-31_11-06-14.png
ប្រសិនបើគណនាការទូទាត់ជាសកល ប្រាក់យន់បច្ចុប្បន្នជារូបិយប័ណ្ណដែលប្រើប្រាស់ច្រើនបំផុតទី ២ នេះជាខែទី ៨ ជាប់ៗគ្នាដែលប្រាក់យន់បានកាន់កាប់តំណែងនេះ ជាមួយនឹងចំណែកទីផ្សារ ៥.៩៩% នៅក្នុងខែមិថុនា ទិន្នន័យនេះបានកើនឡើងបន្តិចធៀបនឹង ៥.០៨% នៅក្នុងខែឧសភា។ ដូច្នេះរូបិយប័ណ្ណដែលប្រើប្រាស់ច្រើនជាងគេបំផុតក្នុងការទូទាត់ជាសាកលបច្ចុប្បន្នគឺ USD, យន់, អឺរ៉ូ, ផោន, និងយ៉េន។ គួរបញ្ជាក់ដែរថា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិនបានធ្វើអន្តរកម្មយ៉ាងសកម្មនូវ RMB។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiyUiM57A4NrIWe0e95jwin305C6vLU8k2B2h8TSq6cST9fXQL0hThZRH2X3jMEaPy3rlrySMosSqWoXqoH2exgAqCTvCTcM5P9pdexCinkteVDT3m5j8EXRlULdxxsdFMn0zN2KRG0z0msyXSzrRIgZOe4CX-ERnPCANK8xT9M5bXQzzzIGITx9QcTfKT/s800/image_2024-07-31_11-06-23.png

ពួកគេខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសម្រាប់ការទូទាត់ឆ្លងប្រទេសនៃរូបិយប័ណ្ណនេះ។ ជាឧទាហរណ៍ ប្រទេសនេះបានបង្កើតធនាគារទូទាត់ប្រាក់យន់ក្នុងទីផ្សារបរទេស ហើយពួកគេក៏បានពង្រីកប្រព័ន្ធទូទាត់អន្តរធនាគារឆ្លងព្រំដែន (CIPS) ផងដែរ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសមួយចំនួនដូចជារុស្ស៊ី និងប្រេស៊ីលក៏បានបង្កើនការប្រើប្រាស់ប្រាក់យន់ក្នុងបរិបទនៃការខ្វះខាតប្រាក់ដុល្លារផងដែរ។ ទន្ទឹមនឹងនេះប្រទេសចិនកាលពីឆ្នាំមុនក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយអាហ្សង់ទីនទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1naTpwa_F8AEF-VX2jsDvQl1dAF9DqSVCGU2D4QxE3Iif89mGB2oLOhmPkZslN4M6Krr07EGJMTfrjbt12CQp8fJ83QuqxuYSZOMGEHEl_24jUmF8jo_ZF21j8KEPbV1ZDhT_m6hJ1hBSqJS7nIX_bQ75Ckv6jJxX-pSfb7mYagXSmlAPwmdpKhgcxUEp/s4095/image_2024-07-31_11-06-35.png