Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃបារម្ភពីអវ.សាន្ត ពិភពលោក ក្រោយឃើញពពកមានរាងដូចរលកយក្សស៊ូណាមិ

ពលរដ្ឋថៃបារម្ភពីអវ.សាន្ត ពិភពលោក ក្រោយឃើញពពកមានរាងដូចរលកយក្សស៊ូណាមិ

189
0

ប្រទេសថៃ ៖ ក្រោយពីការបង្ហោះរូបភាពដុំពពកមានរូបរាងប្លែកៗនៅខេត្តស៊ីសាកេត ប្រទេសថៃ បានធ្វើឱ្យពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបញ្ចេញមតិខុសៗគ្នាក្នុងបណ្តាញសង្គម ។ មតិភាគច្រើនលើកឡើងថា រូបភាពនេះស្រស់ស្អាត ប៉ុន្តែគួរឱ្យខ្លាចណាស់ ពីព្រោះវាដូចគ្នានឹងរលកយក្សស៊ូណាមិ ខណៈមតិខ្លះទៀតថា វាជាសញ្ញាបង្ហាញថា ថ្ងៃអវ.សាន្ត ពិភពលោក ជិតមកដល់ហើយ ។

កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា អ្នកប្រើប្រាស់បណ្តាញសង្គមនៅប្រទេសថៃផ្ទុះការចាប់អារម្មណ៍ និងបារម្ភខ្លាចប្រទេសថៃកើតគ្រោះធម្មជាតិធ្ងន់ធ្ងរ ក្រោយពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ឈ្មោះ «Su Per Armer» បានបង្ហោះរូបភាពដុំពពកមានរូបរាងប្លែកៗស្រដៀងគ្នានឹងរលកយក្សស៊ូណាមិ និងសរសេរថា «អស្ចារ្យណាស់ ថ្ងៃនេះ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhErSchkTXsCCJC1FUVnnr1icpPeULl82GLVMhlPBu7ec5LB_YdAJin67cSE7F5TERggQW9pI00iKzVRfkfLs8Tac-5ki4FIy_G2bxhJKPLuu2aKxjJ-CYBqN1ljowOn4cdRry6_bXjW94aMT_ctdCojAi-PxswscAxHwv9nm0Hjfdf7cX4anjuHtVTvFhT/s1080/453197436_8029496927098503_1546077497588995972_n.jpg

បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះបង្ហោះរូបភាពបានបន្តិច ក៏មានមនុស្សចូលមកបញ្ចេញមតិយ៉ាងច្រើន ហើយមតិភាគច្រើននិយាយថា វាដូចគ្នានឹងរលកយក្សស៊ូណាមិ, ស្រស់ស្អាត និងប្លែកភ្នែក, ស្រស់ស្អាតខ្លាំងណាស់ដូចក្នុងភាពយន្តអីចឹង, វាដូចគ្នានឹងជួរភ្នំនៅប្រទេសនេប៉ាល់ និងមើលទៅផ្ទៃមេឃ ដូចមានទឹកជ្រោះហូរធ្លាក់ចុះមក ជាដើម ។ ក្រៅពីនេះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះទៀតសរសេរថា រូបភាពនេះស្ថិតនៅខេត្តស៊ីសាកេត ។

ក្រោយមក ក្រុមការងារសារព័ត៌មាន ក៏បានសាកសួរពីការបង្ហោះរូបភាពខាងលើ ហើយអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Su Per Armer និយាយថា ខ្លួនបានថតរូបភាពនេះ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមក នៅបរិវេណខាងមុខហាងលក់ទំនិញ Big C ខេត្តស៊ីសាកេត ។ ម្ចាស់រូបភាពបញ្ជាក់ថា បន្ទាប់ពីបង្ហោះរូបភាពក្នុងបណ្តាញសង្គមបន្តិចឃើញថា មានអ្នកចាប់អារម្មណ៍ជាច្រើន ហើយខ្លួនពុំធ្លាប់ឃើញពពកមានរូបរាងប្លែកបែបនេះពីមុនមកទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGozjD3DvPYCPDQLOgon_1guJhSmXqcrcAWnTVLjgmx5uug1ptuepxe5cWI0WvRSogdKN3npQ6a2Xk0a0EOj0lHfeO7OTJSfPf8VVOtfTzl_QJ4xPnn7IX_EJEiGmVv_jPM1zIh01TKZ6Y7BE8gNNdpUlPt757BTLj-6MsOm5wq39GY4kNnZeznIU93qez/s960/453248646_10232559054856377_8772599865692725299_n.jpg

ហេតុនេះ ក្រុមការងារសារព័ត៌មានបានធ្វើដំណើរទៅដល់បរិវេណផ្លូវឆាឡឺមព្រះកៀត ក្នុងឃុំញ៉ាប្លង ស្រុកមឿង ខេត្តស៊ីសាកេត ដែលជាចំណុចថតរូបពពកមានរូបរាងប្លែក និងបានសាកសួរស្ត្រីម្នាក់ឈ្មោះ តុក ជាអាជីវករលក់គ្រឿងសង្ហារិមនៅក្បែរនោះ ។ អ្នកស្រីរៀបរាប់ថា អ្នកស្រីបានលក់គ្រឿងសង្ហារិមនៅក្បែរនេះអស់រយៈពេលជាង១០ឆ្នាំហើយ រីឯពពកមានរូបរាងប្លែកបានកើតឡើងកាលពីថ្ងៃទី២៨ ខែកក្កដា ក្នុងអំឡុងពេលអ្នកស្រីកំពុងលក់ដូរ ។

អ្នកស្រី តុក បន្តថា មុនពេលពពកបង្ហាញរូបរាងប្លែកបែបនេះ គឺមានខ្យល់បក់យ៉ាងខ្លាំង ហើយផ្ទៃមេឃក៏ចាប់ផ្តើមងងឹតដូចចង់ភ្លៀង ។ បន្ទាប់មក ក៏មានដុំពពកយ៉ាងច្រើន មើលទៅដូចទឹកជ្រោះ ហើយពពកទាំងនេះចេះតែរសាត់បន្តិចម្តងៗ និងចុងក្រោយ វាទៅប្រមូលផ្តុំគ្នានៅមុខហាង Big C ខេត្តស៊ីសាកេត ។ បន្តិចក្រោយមក ភ្លៀងក៏ចាប់ផ្តើមធ្លាក់ ប៉ុន្តែពេលភ្លៀងកំពុងតែធ្លាក់នោះ ពពកនៅតែមានរាងចម្លែកដូចដើម ។ ពេលភ្លៀងធ្លាក់យូរបន្តិច ក៏មានពពកខ្មៅមកបាំងពពកចម្លែកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh10g9Wd4gVQewAvuFDF_I10JKUiJJ0QRNNoMEzm9Xw9zgtFvWsdlCWuIqxrHBYryM3b07pkbZBLOy7UvK_e4rxojTy_ekYNLBRDsO6MY4mXTaSLYNW-Djx4s361Yhe8JSFeLnmfZHVv3UbD00nTu_88OMNQyMwwSAtz0jTrM1ssD1U1q2nJIWjNfQeBuPe/s960/453411938_7156708854431477_1061969013307439905_n.jpg

អ្នកស្រីបន្ថែមថា តាំងពីអ្នកស្រីលក់ដូរនៅក្បែរនេះអស់ជាង១០ឆ្នាំ អ្នកស្រីពុំធ្លាប់ឃើញដុំពពកបែបនេះឡើយ ។ វាដូចជារលកយក្ស ប៉ុន្តែស្រដៀងទឹកជ្រោះ ហើយហាក់មានមនុស្សឈរនៅខាងក្រោមទឹកជ្រោះទៀតផង ។ ដូច្នេះ អ្នកស្រីបារម្ភថា តើបាតុភូតដ៏ចម្លែកនេះនឹងធ្វើឱ្យកើតគ្រោះធម្មជាតិនៅខេត្តស៊ីសាកេត ដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVU-usl5F9g7Xoyv1aZSpAFYEeTsbo9HhzLR8CXzO2VtVtgmI4UiY8y1HhtLPuwAPZ2d_r-IkNpLBxXpBHYYRoOGd7d70Wpui4iudkNvxVW78RhRPhd5Kxer1RAUSCYXcDXxCcEjVQB2ayRYrIqdhYO6f8b1pErCDPXCcWuZTFqb23nzcxWmEbo2WCysdL/s2015/453320235_8401404463223102_2328661402158682294_n.jpg