Home ព័ត៌មានអន្តរជាតិ ការផលិតវីដេអូធ្វើម្ហូបឱ្យអ្នកភូមិបរិភោគធ្វើឱ្យភូមិនេះល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គម

ការផលិតវីដេអូធ្វើម្ហូបឱ្យអ្នកភូមិបរិភោគធ្វើឱ្យភូមិនេះល្បីល្បាញខ្លាំងក្នុងបណ្តាញសង្គម

46
0

ប្រទេសបង់ក្លាដែស ៖ សារព័ត៌មាន KBN សូមនាំលោកអ្នកទៅមើលភូមិមួយនៅប្រទេសបង់ក្លាដែស ដែលភូមិនេះល្បីល្បាញយ៉ាងខ្លាំងនៅក្នុងយូធូប (YouTube) និងមានអ្នកតាមដានរហូតដល់ជាង៤លាននាក់ ។ ភាពល្បីល្បាញនេះ ដោយសារអ្នកភូមិបានបង្ហាញពីការធ្វើម្ហូបជាទ្រង់ទ្រាយធំក្នុងយូធូប ។ ចង់ដឹងអត់ថា តើអ្នកភូមិនេះធ្វើម្ហូបតាមវិធីណាខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPKYFSurBoXMph79UFjqJ7c8ByNIw1zxc2ilOdFK3Obleabowka8vk7qyO32E0Z6PyVFOt5mLXdd-d7LDSsEXT1PBx2PTslL2Z8gBS3YKYjuMp8Q20RjpZZy_wPc-13WX__exOtNHC0FfdkV8PGiCQBhHSHfe4HU4EGUPQmN09Jbik0sjAEojZm1Qt2VjO/s2560/image_2024-07-30_08-19-55.png

ភូមិមួយនៅប្រទេសបង់ក្លាដែស ល្បីល្បាញយ៉ាងខ្លាំងក្នុងយូធូប ដោយសារការបង្កើតមាតិកាទាក់ទាញចំណាប់អារម្មណ៍អ្នកមើលយ៉ាងខ្លាំង ។ នៅក្នុងវីដេអូនីមួយៗបានបង្ហាញពីការធ្វើម្ហូបអាហារជាទ្រង់ទ្រាយធំជាច្រើនមុខ ដូចជាការធ្វើម្ហូបក្នុងពិធីជប់លៀងដែរ ។ លើសពីនេះ ក្នុងវីដេអូបានបង្ហាញតាំងពីការចាប់ផ្តើមដើររកបន្លែបង្ការ ឬគ្រឿងផ្សំ រហូតដល់ពេលចម្អិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ltngwpvIU1LU1sfbogROlSk0ETIbkg4Rj-Hf716kghgCJgRFKHGvfm_bTMpQz6heUhyeDnvqJRIuyLB9nxc6PRnyJ_8ikhcGRfDvq7iOSf0qP_DbL2XBNocQ99IqG23BgUhdqSMUXe9PjVtvk3eYLkr8XeAO-Iidl8XX_qxqnMQniaf-v9ZU3kgerBSy/s768/image_2024-07-30_08-20-06.png

ម្ចាស់វីដេអូដែលបង្កើតមាតិកាចម្អិនម្ហូបអាហារទ្រង់ទ្រាយធំនេះឈ្មោះ Delwar Hussain បានបង្ហោះវីដេអូក្នុងយូធូបឈ្មោះ «AroundMeBD» និងមានអ្នកតាមដានរហូតដល់ជាង៤លាននាក់ ។ ពីដំបូង Hussain និងក្រុមការងាររបស់ខ្លួន បានផលិតវីដេអូការចម្អិនអាហារសម្រាប់តែក្នុងភូមិប៉ុណ្ណោះ ហើយពុំនឹកស្មានថា វីដេអូទាំងនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកទស្សនារាប់សែន ឬរាប់លាននាក់ ក្រោយពេលបង្ហោះវីដេអូចូលយូធូបរយៈពេលខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5zW3myvqlIeEBT_lvnZTIObDG40IaPGCBzSywOk5w3jVZB4Lb5vj9NO8cNZGAGILLfY1ITtgPqEuU7QTXC67n7XdyFEhyphenhyphenZUO7ck5rBCb7HZEJVJf3v1BXZuMFOcwx6PTGfxsuSFab4ciLkz6zU54VfxDwXAIug8EpXiE1X73s04IJtPqfT4M15ycIjFh/s1280/photo_2024-07-30_08-05-46%20(2).jpg

ពេលផលិតវីដេអូដំបូង ក្រុមការងារបានធ្វើតាមសមត្ថភាពនិងចំនួនប្រាក់ដែលមាន ហើយពេលថតវីដេអូរួច ពួកគេបានចំណាយពេលជិះរថយន្ត ចាប់ពី៦ម៉ោង ទៅ១២ម៉ោង ចេញពីភូមិទៅកាន់ទីក្រុងថាកា ដើម្បីប្រើប្រាស់អ៊ីនធើរណេតក្នុងហាងកាត់តវីដេអូ និងបង្ហោះវីដេអូចូលយូធូប ។ Hussain ប្រាប់ថា ភូមិនេះស្ថិតនៅឆ្ងាយដាច់ស្រយាល និងគ្មានសេវាអ៊ីនធើរណេតប្រើប្រាស់ទេ ទើបចំណាយពេលជិះរថយន្តមកទីក្រុងថាកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8cfD49rBzHhRXp43Qpwv7y9Mqk-k0HVQdKoF36tFz31XNapGN6fIWXhZpROCSL7fzZfvof6-4oxephqsyVzZgIQVMSiBqXoJhs7hP7KJ2HyvTtZMkmOKJD2ESPcQV7q74uGo_kkbIeP395EWdKQJWKs1j-HKRUAxxrd_lfOMX1Ek0epy3z46pYoCVnqTR/s1024/photo_2024-07-30_08-05-46%20(3).jpg

ពេលយូធូបឈ្មោះ «AroundMeBD» ទទួលបានប្រាក់ចំណូលកាន់តែច្រើន Hussain ជាម្ចាស់យូធូប ក៏បានយកប្រាក់ចំណូលនេះទៅទិញបន្លែបង្ការ ត្រីសាច់ និងគ្រឿងផ្សំទុកឱ្យអ្នកភូមិធ្វើម្ហូប ដើម្បីចែកក្មេងៗ និងមនុស្សចាស់ក្នុងភូមិរាប់រយនាក់បានបរិភោគឆ្ងាញ់ ។ ក្រៅពីនេះ Hussain ក៏បានយកប្រាក់មួយចំនួនទៅទិញឧបករណ៍សម្រាប់ថត និងផលិតវីដេអូ ក៏ដូចជាផ្តល់ប្រាក់ឱ្យអ្នកភូមិចំនួន៥០នាក់ ទុកឱ្យពួកគេធ្វើម្ហូបកាន់តែមានទ្រង់ទ្រាយធំជាងមុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAM2wied4i4xZNNuQaXaudjUDJnBcE8PnbugVvmATS4XXNxEBGZLlrFZZuol5mg1CygM8KiUSI0nOKsFKIl4Mjv6jNxhDXYwmdqA0HRGxjKSlSWMubbOZUqdBvucKxZqv753TK-DxgcMzkWBCZMUFxwJl9F7s1k4JPW1bT16Jw62deAMLTEGLoRrHXNIVp/s810/photo_2024-07-30_08-05-46.jpg
ប្រាក់ចំណូលពីយូធូបខ្លះទៀត Hussain បានប្រគល់ទៅឱ្យមន្ទីរពេទ្យសម្រាប់ជាថ្លៃព្យាបាលមនុស្សចាស់ៗដែលមកជួយចម្អិនអាហារ និងសម្រាប់ទុកជួសជុលផ្ទះខូចខាតដោយសារភ្លើងឆេះព្រៃផងដែរ ។ បច្ចុប្បន្ន យូធូបរបស់ Hussain ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើពិភពលោក រហូតដល់មានអ្នកភូមិផ្សេង និងជនបរទេសបានធ្វើដំណើរមកមើលការធ្វើម្ហូបក្នុងភូមិទៀតផង ៕