រដ្ឋបាលសង្កាត់គងនយ បានចេញសេចក្តីប្រកាសពី ដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់គងនយ មេត្តាប្រុងប្រយ័ត្ន ខណៈទឹកជំនន់ស្ទឹងព្រែកត្នោត បានឡើងដល់កម្រិតប្រកាសអាសន្នហើយ។
បច្ចុប្បន្ន ទឹកក៏បានលិចចូលដល់ខ្នងផ្ទះរបស់ប្រជាជនមួយចំនួនផងដែរ អាស្រ័យហេតុនេះសូមបងប្អូនទាំងអស់សូមមានការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិនេះ។
បើតាមការព្យាករណ៍ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ជាប់គ្នាប៉ុន្មានថ្ងៃទៀត អ្នកភូមិវាលថ្លាន់ នៃសង្កាត់គងនយអាចនឹងងាយរងគ្រោះខ្លាំងជាគេ ព្រោះថាភូមិនេះនៅកៀកមាត់ស្ទឹងជាងគេ។
គួរបញ្ជាក់ផងដែរថា រៀងរាល់ឆ្នាំ ឱ្យតែដល់រដូវវស្សា ស្ទឹងព្រែកតោ្នត តែងតែប្រកាសអាសន្នទឹកជំនន់មុនគេ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងបង្កើតគម្រោងទប់ស្កាត់មិនឱ្យមានការលិចស្ទឹងព្រែកត្នោតទៀតនោះទេ៕










