Home ព័ត៌មានអន្តរជាតិ ចិនដំឡើងផ្ទាំងប៉ាណូធំៗនៅទីប្រជុំជនដោយធានារត់ការដើម្បីទទួលបានសញ្ជាតិពីប្រទេសមួួយចំនួនមានកម្ពុជាផងដែរ

ចិនដំឡើងផ្ទាំងប៉ាណូធំៗនៅទីប្រជុំជនដោយធានារត់ការដើម្បីទទួលបានសញ្ជាតិពីប្រទេសមួួយចំនួនមានកម្ពុជាផងដែរ

79
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា វាបានក្លាយជាប្រធានបទមួយដែលមានការរិះគ.ន់ យ៉ាងខ្លាំងក្នុងបណ្តាញសង្គមប្រទេសថៃ ក្រោយពីអ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់បានបង្ហោះរូបភាពផ្ទាំងប៉ាណូមួយសរសេរជាអក្សរចិនធំៗ ដោយអ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះរៀបរាប់ថា ៖ «នៅត្រង់ផ្លូវបំបែកហួយក្វាង មានផ្ទាំងឃោសនាសរសេរពាក់ព័ន្ធនឹងលិខិតឆ្លងដែន ប៉ុន្តែការសរសេរនេះច្បាស់ៗពេក ។ បើបងប្អូនពុំដឹងពីអត្ថន័យ គឺអាចប្រើប្រាស់ Google Translate បកប្រែបាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihhwAkKOPVtoeQpOFgFJ42o0orQvzK-uXtzgG4kefSdjVqb7zb_Dip5DbNo6hWTP_UgipMzjCW8StCt5FS7XNX4rkQX8bpi19he5uEUv-I98wy98CKNHX6QwgKFCXdYUVBtZuOeUYiwF7TLj4CdnbyfB06DHzOxsHqd1h4SOd6HvDeEQvx2j43g9cB9Oar/s1280/photo_2024-07-25_15-34-33%20(2).jpg

វាជាផ្ទាំងប៉ាណូអក្សរចិន ដែលអញ្ជើញអតិថិជនឱ្យទិញលិខិតឆ្លងដែន និងផ្លាស់ប្តូរទៅរស់នៅប្រទេសមួយចំនួន ដូចជា ៖ កម្ពុជា, ឥណ្ឌូណេស៊ី, វ៉ានូអាទូ និងតួកគី ព្រមជាមួយការធានារយៈពេល៣០ថ្ងៃ គឺអតិថិជននឹងទទួលបានសញ្ជាតិប្រទេសទាំងនេះភ្លាមៗ, មានសុវត្ថិភាព និងសម្ងាត់ ។ លើសពីនេះ ក៏បានប្រកាសជ្រើសរើសភ្នាក់ងារបណ្តាញទូទាំងពិភពលោក ផងដែរ ។ ផ្ទាំងប៉ាណូនេះស្ថិតនៅត្រង់បរិវេណផ្លូវបំបែកជា៤ ហួយក្វាង តាមផ្លូវរ៉ាជឆាដា ភិសេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJ08fHdsglb-U2OCyujzhwhpRxSM6ZrunpNU4Cj3BJC88lNZNYy3J4t1YAyuvK5wd7xq_iVoXQ28eoJkT-5vk1XHezzg1FO2RCidT5i7CM5j_bnUZ37oopyOFEm-6y4TbxnAdxQj7o3FAUrfDX01Vpaivo-8nWAHCevrh2c0c50OMhYOwx67M_TzAnMs9h/s800/photo_2024-07-25_15-34-33%20(3).jpg

ក្រោយមក ក្រុមការងារសារព័ត៌មានថៃបានចុះទៅចំណុចដំឡើងផ្ទាំងប៉ាណូនេះ ស្រាប់តែឃើញបុគ្គលិកនៅទីនេះ ប្រញាប់ប្រញាល់ដោះផ្ទាំងប៉ាណូអក្សរចិនខាងលើចេញពីភោជនីយដ្ឋានចិន ។ ពេលនោះ សារព័ត៌មានក៏បានសាកសួរបុគ្គលិកដែលដោះផ្ទាំងប៉ាណូចិន ប៉ុន្តែពួកគេពុំបានផ្តល់ព័ត៌មានអ្វីច្រើនទេ គ្រាន់តែនិយាយថា នាយករបស់ពួកគេបានទូរស័ព្ទមកប្រាប់ ឱ្យប្រញាប់មកដោះផ្ទាំងប៉ាណូចេញវិញ ខណៈផ្ទាំងប៉ាណូនេះទើបតែដំឡើង នៅថ្ងៃទី២០ ខែកក្កដា កន្លងមក ។

ជំហានដំបូង សមត្ថកិច្ចប្រចាំតំបន់ហួងក្វាង បានមកជជែកជាមួយបុគ្គលិកចំនួន៥នាក់ ដែលធ្វើការជាមួយជនជាតិចិន ។ បន្ទាប់មក ក៏ហៅពួកគេទៅផ្តល់ព័ត៌មានបន្ថែមទៀតនៅស្ថានីយប៉ូលិសហួយក្វាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglPKm2nYcDYUwlcWQn6Ej0YtIepNoQuW77QX79j3YbfHJn4V2l4-6Wl05fpTDAV1Tt1Wze4rJ4AduNWSLmOoG8tfi70K5IkNQesRmfA5IcdemVT32b9Fql_Vlv-ZiiImJb2QfrhonsXWgAiUeIoqGuvmoZDoK2IKzMWChlcs1CNcWPJjvRkG7o9u6-y-8l/s800/photo_2024-07-25_15-34-33%20(4).jpg

បុរសជាម្ចាស់ភោជនីយដ្ឋានចិន ដែលមានផ្ទាំងប៉ាណូនៅខាងខាងលើនិយាយថា លោកឃើញសមត្ថកិច្ចមកសួរនាំ និងថតរូបនៅមុខភោជនីយដ្ឋាន ហើយលោកពុំបានធ្វើអ្វីខុសទេ ។ លោកពុំដឹងថា អ្នកណាជាអ្នកដំឡើងផ្ទាំងប៉ាណូនេះទេ ពីព្រោះវាជាការសម្រេចចិត្តរបស់ម្ចាស់អគារ ដែលអនុញ្ញាតឱ្យជួលដាក់ផ្ទាំងប៉ាណូខាងលើ ។

ចំណែកក្រុមអ្នករត់ម៉ូតូឌុបនៅម្តុំនោះនិយាយថា មុននេះ ពួកគេបានឃើញបុរស២នាក់ និងស្ត្រីម្នាក់បានមកដំឡើងផ្ទាំងប៉ាណូអក្សរចិននៅភោជនីយដ្ឋានចិននេះ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ថា ផ្ទាំងប៉ាណូសរសេរពីអ្វីទេ ពីព្រោះនៅត្រង់នេះ តែងតែមានមនុស្សយកផ្ទាំងប៉ាណូជាច្រើនមកផ្សព្វផ្សាយដោះដូរចុះឡើងជារៀងរាល់ខែ ។ ប៉ុន្តែពេលដឹងថា វាជាផ្ទាំងប៉ាណូខុសច្បាប់ ក៏មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ម្យ៉ាងទៀត នៅបរិវេណនេះសម្បូរភ្ញៀវទេសចរចិនច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglzPMbTWRDEVh5cn3PUNhOswsijrs62VuI2qvdhlo6PpvOc1VitQJbMQHb-75uXEQblYi56JI4hmNCT7SebjMyxb3mSIuyoDSZj5BuFZ0W9Ge_2c23xY7OM4qtU-c0on2lNYS7Aed9Hvw0WDfbpTtp0jNKGNaJd4sXTqUX9eEFShyphenhyphen53dV0d4f1f5kdPxdR/s1200/photo_2024-07-25_15-34-33.jpg

លោក ផាន់ថាណាក់ នុតណារុត អគ្គមេបញ្ជាការរងនៃការិយាល័យប៉ូលិសអន្តោប្រវេសន៍ បញ្ជាក់ថា ចំពោះសំណួរសួរថា តើអាចដំឡើងផ្ទាំងប៉ាណូនេះបានដែរឬអត់? គឺអាចដំឡើងផ្ទាំងប៉ាណូបាន ពុំខុសច្បាប់ទេ ពីព្រោះវាពុំពាក់ព័ន្ធនឹងប្រទេសថៃ ។ វាពុំមែនជាការផ្សាយពាណិជ្ជកម្មថា នឹងផ្លាស់ប្តូរសញ្ជាតិថៃទេ ហើយក្នុងប៉ាណូនេះ យើងនឹងឃើញថា គ្រប់ប្រទេសមានការទិញ-លក់តាមធម្មតា ។

គួរបញ្ជាក់ថា ការដោះផ្ទាំងប៉ាណូអក្សរចិនចេញពីអគារនេះ ក្រោយពីលោក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចុះស៊ើបអង្កេតរកការពិតទាំងអស់ និងទម្លាក់ផ្ទាំងប៉ាណូជាបន្ទាន់ ៕