Home ព័ត៌មានអន្តរជាតិ ផ្សារទំនើប Aeon នៅក្នុងប្រទេសជប៉ុនបានដាក់ពង្រាយ AI ជាលើកដំបូង ដើម្បីតាមដានអាកប្បកិរិយាបុគ្គលិក

ផ្សារទំនើប Aeon នៅក្នុងប្រទេសជប៉ុនបានដាក់ពង្រាយ AI ជាលើកដំបូង ដើម្បីតាមដានអាកប្បកិរិយាបុគ្គលិក

59
0

បរទេស៖ Aeon ដែលជាបណ្តាញផ្សារទំនើបដ៏ធំបំផុតរបស់ប្រទេសជប៉ុន បានដាក់ពង្រាយប្រព័ន្ធ AI ថ្មីមួយដើម្បីវាយតម្លៃ និងតាមដានអាកប្បកិរិយាបុគ្គលិក។
យោងតាមការចុះផ្សាយរបស់ Reuters កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ក្រុមហ៊ុនបានប្រកាសទទួលយកប្រព័ន្ធ AI “Mr Smile” នៅក្នុងហាងចំនួន ២៤០ នៅទូទាំងប្រទេសជប៉ុន ដោយសម្គាល់ថា Aeon ជាក្រុមហ៊ុនដំបូងគេដែលប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2tBWUTWeflMownKskxQOR-fS7Cg_mGZUzpho_nHAYt7ItVGhpExwaAPMr9W3R_6FHaAGqIYdUbWHp1NnM-2_CORYu0iL1heeIzf_MCBW1org4Yyz4fUIdN-8jf_sabHEvUy7wktXy-7pug0BKuvpd46LbNi-Q-xaZNK6RNP9LKhG67N761QMrT4yhvTpv/s1024/photo_2024-07-25_15-25-22.jpg

ប្រព័ន្ធ AI “Mr Smile” ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន InstaVR គឺជាឧបករណ៍ដែលវាយតម្លៃអាកប្បកិរិយារបស់បុគ្គលិកដោយផ្អែកលើកត្តាជាង ៤៥០ រួមទាំងការស្វាគមន៍ ទឹកមុខ និងកម្រិតសំឡេង ដែលគោលដៅរបស់អ៊ីអនគឺ “ធ្វើឱ្យបុគ្គលិកញញឹមមានស្តង់ដារ និងបង្កើនការពេញចិត្តរបស់អតិថិជន”។ បច្ចេកវិទ្យា Mr Smile មិនត្រឹមតែវាយតម្លៃអាកប្បកិរិយាប៉ុណ្ណោះទេ ថែមទាំងរួមបញ្ចូលធាតុស្រដៀងនឹងហ្គេមផងដែរ ដើម្បីលើកទឹកចិត្តបុគ្គលិកឱ្យកែលម្អពិន្ទុសេវាកម្ម និងអាកប្បកិរិយារបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIWyQGseyDS4v5ZeGcXOHizTpQ9oBv9kRgtl24i0JCOQW35wQ7FnG6qPkpHW-V3kFS2NfZJzxEcKLJKSm6bw9GFv8CsNbrguStxdQahqUK_5JjiuuEEl5ABtyVXKrWD2M4-br5i56VUaf2jC-jk_bp2DKqzfxfpzpdtpOt1WNOTM4QNpTR6webvIesGDgU/s1200/photo_2024-07-25_15-25-14.jpg

អ៊ីអនបានសាកល្បងកម្មវិធីនេះនៅហាងចំនួន ៨ ដោយមានការចូលរួមពីបុគ្គលិកប្រហែល ៣,៤០០ នាក់។ លទ្ធផលបានបង្ហាញថា “អាកប្បកិរិយានៃសេវាកម្ម” មានភាពប្រសើរឡើង ១.៦ ដងក្នុងអំឡុងពេលបីខែនៃការធ្វើតេស្តមុនពេលដាក់ពង្រាយយ៉ាងទូលំទូលាយ។ ការត្រួតពិនិត្យជាបន្តបន្ទាប់នូវសកម្មភាពរបស់និយោជិត សូម្បីតែស្នាមញញឹមពេញមួយថ្ងៃ អាចនាំឱ្យមានការកែតម្រូវអាកប្បកិរិយាល្អជាងមុន ជាពិសេសនៅក្នុងបរិបទវប្បធម៌ជប៉ុន ដែលការមានទឹកមុខញញឹមរួសរាយគឺជារឿងដ៏សំខាន់បំផុត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZuSzu3BpSxooAaJOopncU-JB880thZmeMuOi1_z7oG_smtjPO-Y5wXrodNrMhdaEqXdisrF6_sRcxaqPwG3S4iKy7oURbKBxNEfv-0miaakF5gikdNUd_ER6Ft__GXYoo3yhARFOV0CDnE2wSostayc0KQ3BcR-fOa2GmDSdpDm4BgeLAZDvEgoQTFzNR/s1024/image_2024-07-25_15-53-56.png

ទោះជាយ៉ាងណាក៏ដោយ បច្ចេកវិទ្យានេះក៏អាចធ្វើឱ្យមនុស្សជាច្រើនមានគ្រោះថ្នាក់ផងដែរ ដោយសារវាអាចគ្រប់គ្រងមនុស្សបាន។ ទោះបីជាយ៉ាងណានេះក្តី អ៊ីអនសង្ឃឹមថា ជាមួយនឹងប្រព័ន្ធ AI “Mr Smile” ពួកគេអាចនាំអតិថិជនទទួលបានបទពិសោធន៍ទិញទំនិញកាន់តែប្រសើរតាមរយៈការកែលម្អអាកប្បកិរិយាសេវាកម្មរបស់បុគ្គលិករបស់ពួកគេ។ នេះក៏ឆ្លុះបញ្ចាំងពីការត្រួសត្រាយរបស់ Aeon ក្នុងការអនុវត្តបច្ចេកវិទ្យាដើម្បីកែលម្អសេវាកម្មអតិថិជន និងចោទជាសំណួរអំពីតុល្យភាពរវាងបច្ចេកវិទ្យា និងមនុស្សជាតិនៅក្នុងបរិយាកាសការងារ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHXy2BUqHohSUuXUQd7Se0JVXwyqCnF8EOVoLTTHVdEwOHELrZ6hdN6N_myvt2ca647mThfLkBru5Pd9z6tCI06fbD0h88x0PlmXRz9bHpkv0WG_mZC4jS7dy8FVKuW10yuY4uScZuZ2vgP7bKGXfXKUDnQZLO8MlYLvo703HVli7KQWfwzmmkCcUXtY3E/s1200/image_2024-07-25_15-53-47.png