យោងតាមសារព័ត៌មាន CNN បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានធ្វើឱ្យមានការចាប់អារម្មណ៍នៅពេលមកដល់ទីស្នាក់ការកណ្តាលនៅទីក្រុង Wilmington កាលពីថ្ងៃទី២២ ខែកក្កដា ព្រមជាមួយនឹងបទ Freedom របស់តារាចម្រៀង Beyoncé ។ ប្រភពជិតស្និទ្ធនឹងលោកស្រី Kamala បាននិយាយថាភាគីរបស់ Beyoncé បានធ្វើការសម្រេចចិត្តតែប៉ុន្មានម៉ោងមុនពេលដែលអ្នកនយោបាយស្រ្តីរូបនេះ ដើរមកដើម្បីស្វាគមន៍សាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSjVAIjn2e8B4wNwlfvJO0so30Qv24h7mlugPP6tvQOSY5FqvTK60_FjAY3yMtOM14c_odr7IgDx2MqrJL2v3hkvc7SX0GujBTiSyQnf029eTNsXxX7FuiGDk9h_vCw6h796H5B6-qFXe6V-Akf475wxM5eUDjxyOvxp677lJtGb_Mgs2dIoYc_ERCldia/s2048/image_2024-07-24_16-38-25%20(2).png

អនុប្រធានាធិបតីរូបនេះបានបន្តប្រើបទចម្រៀងសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតលើកដំបូងរបស់ខ្លួននៅរដ្ឋ Wisconsin នៅថ្ងៃទី ២៣ ខែកក្កដា។ គេហទំព័រព័ត៌មានបានអត្ថាធិប្បាយថាកិច្ចព្រមព្រៀងរបស់ Beyoncé ក្នុងការអនុញ្ញាតឱ្យលោកស្រី Kamala Harris ប្រើប្រាស់តន្ត្រីរបស់នាងមានន័យថានាងគាំទ្រស្រ្តីរូបនេះជាអ្នកស្នងតំណែងរបស់ប្រធានាធិបតី Joe Biden។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCvs2u2ixMhmwrksHkJG_3om5nWlQq-RzRkSHO07IeqI7JhCqqiaxmfk27tp1k7I7p-U1cONqdy-uo-yK1W_g-jlyKqTHzcX74W6BN1ihnFM7SLKwMuOnw8tzdM73ABehoWaDvOL8A0rSiAsRvKypeX2EH26IWVMWMSJKeC8ihCKnVvpTSRaMDW97AW04z/s1350/image_2024-07-24_16-38-30.png

Beyoncé ត្រូវបានគេស្គាល់ជាយូរមកហើយថាជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ។ ក្នុងឆ្នាំ ២០១៣ តារាចម្រៀងរូបនេះបានច្រៀងភ្លេងជាតិនៅឯពិធីសម្ពោធរបស់ប្រធានាធិបតី Barack Obama ។ ៣ឆ្នាំក្រោយមក នាង និងស្វាមី បានធ្វើការប្រគំតន្ត្រីមុនការបោះឆ្នោតសម្រាប់លោកស្រី Hillary Clinton ក្នុងរដ្ឋ Ohio។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXfDl6HKSIfHDmM08yjS4ipLJ20xdWr1iwGuhGlOAj9cYqoDZwtN-TtHV_CiynZyEgoN_g6v1X6XHW75-REQ6VInV4HbHStYuDZBElMkxNbuXP4AZKP2pwHlYBURM2QZDusD_TZMtT0oWEEr_zG-18H8GayahuKY71eq39VgVNudnjGB6pt40sryfy788h/s2048/image_2024-07-24_16-38-31.png
នៅឆ្នាំ២០២០ Beyoncé បានជំរុញឱ្យហ្វេននៅលើ Instagram បោះឆ្នោតឱ្យលោក Joe Biden និងlលោកស្រី Kamala Harris នៅពេលទាំងពីរបានឈរឈ្មោះជាប្រធានាធិបតី និងអនុប្រធានាធិបតីអាម៉េរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4L5ZvIDozyaRb_Y5dJ40Ciz27vzWeT52Vc_e5Iy4ATLzh0dsL3mfsQeR5F9ZvU62n77HR6zTXFUOzxENqSy9Y4rrA3LlI5ub1him0nVA9OtSLDWJfzxmPlo8S21PBbzZU0IuMBjryVwF84VsOQS1IWZ1VOdDsB5W1IN8E0TwNBHOKqJpB4KVinm3jcKBi/s1350/image_2024-07-24_16-38-28.png

ក្រៅពី Beyoncé តារាល្បីៗជាច្រើននាក់ទៀតបានចូលរួមគាំទ្រជាមួយបេក្ខភាពស្រ្តីរូបនេះ។ យោងតាម កាសែត The Guardian ខណៈពេលដែលលោកស្រី Kamala Harris ត្រូវបានគាំទ្រដោយ Beyoncé គូប្រជែងរបស់លោកស្រីគឺលោក Donald Trump មានការពិបាកក្នុងការស្វែងរកជំនួយពីសិល្បករ។ អ្នកចម្រៀងជាច្រើនដូចជា Adele, Rihanna និងអ្នកជាច្រើនទៀតបានបដិសេធសំណើរបស់លោកក្នុងការប្រើតន្ត្រីរបស់ពួកគេនៅក្នុងយុទ្ធនាការបោះឆ្នោត៕