នាដការី សុគា គីមលាង ហៅ Kon Ant និង Influencer រ៉េននី ដារ៉ា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ជាខ្លាំងក្រោយពីអ្នកទាំងពីរថ្មីៗនេះបានរត់លេងនៅប្រាសាទដូចទៅនឹងក្នុងហ្គេម Temple Run ប៉ុន្តែនៅក្នុងជីវិតមិនមែននៅលើទូរសព្ទដៃ។ ការលេងកម្សាន្តបែបនេះមិនត្រឹមតែមានភាពទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយជំរុញវិស័យទេសចរណ៍ក្នុងស្រុកតាមរយៈ trending ខណៈក៏មានភ្ញៀវបរទេសជាច្រើនរូបដែលធ្លាប់បានមកកម្សាន្តនៅប្រទេសកម្ពុជាកាលពីកន្លងមកនេះក៏បានថតវីដេអូបែបនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioP1MzzlKHkbYTX8Z1r39MY9jfqPicpRGwv3PWJeq6R55AEuHFrLQyT8qq9ReYdson_VYeuzrs7GiVaLpOV0mahZB-muMy1jucm6bn4P_Z5yNQt06O_C-WA0L9Q6yAZ5NFtffYklXT8MAbrzUjBUSKDtE7MGuGxXsh8-GVj6s7ithJDxXS3yYH3Gdwn4bF/s2048/image_2024-07-25_09-24-06.png

Temple Run គឺជាហ្គេមមួយប្រភេទដែលល្បីល្បាញជាយូរផងហើយមិនថាក្មេងចាស់ប្រុសស្រី គឺចេះលេងហ្គេមមួយប្រភេទច្រើនដោយតម្រូវឱ្យអ្នកលេងរត់គេចឧបសគ្គពីមួយទៅមួយតាមចម្ងាយដែលបានកំណត់រត់ឱ្យលឿនតាមដែលអាចធ្វើទៅបាន នោះនឹងឆ្លងពីមួយវគ្គទៅវគ្គ។ Temple Run ដែលធ្លាប់តែលេងនៅក្នុងទូរសព្ទ ពេលនេះត្រូវបានតារាល្បីពីររូបបានបំផុសគំនិតរត់នៅប្រាសាទពិតប្រាកដក្នុងជីវិតពិត ជាហេតុធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghlywOaE6r2CBeYy_GCkzXMcivEEzzOhlKb0AU0nMyvqJpNEcDmVEcYh6IHuJ-8M2o7ZDOs15_2N8PGSGg9AJq1qS5ADv40s1SyivDso1i3rKn6Kj7m8yeqiCX7Rs1V1xMKH81LlxeAgRN1HQW68URMW-EGwqmuppfts3QAmsw0aW63pILcUTLTqLWlrSn/s2048/image_2024-07-25_09-24-08.png

នាដការី សុគា គីមលាង ដែលតែងតែលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ បានចូលរួមលេងកម្សាន្ត Temple Run in Real Life ដែលស្ថិតនៅប្រាសាទបាយ័ន ជាមួយសំលៀកបំពាក់ចងក្បិនជាមួយនឹងអាវយឺតពណ៌សកាន់តុក្កតាកំពុងល្បី ឡាប៊ូប៊ូ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនធ្វើឱ្យអ្នកដែលទស្សនាវីដេអូកញ្ញាហើយមានចំណាប់អារម្មណ៍ចង់លេងហ្គេមបែបនេះផងដែរ។
មិនត្រឹមតែនាដការី សុគា គីមលាងប៉ុណ្ណោះទេ ប៉ុន្តែ Influencer ដ៏ល្បីឈ្មោះមួយរូបទៀតគឺលោក រ៉េននី ដារ៉ា ក៏បានចូលរួមលេងកម្សាន្តហ្គេម Temple Run in Real Life នៅប្រាសាទខេត្តសៀមរាបដូចគ្នាធ្វើឱ្យមានការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijLuXtkMSy8kxcyP1t3gTjDFCBjBU7dxfdL4TuG0uzBSCSn3ri5J5ZvxKaYMvg1A3YWrHahfrtbn9UxljVVgc_xneeOhhqWsc6DEVd5QNunCI-cThwVcF_9S_HkgdUwlypfiok5G4qrCZg43byII2SkVfYHpIwcUFBIpzGbDH3UwAUj7hWCyGzdkqP66v8/s2048/image_2024-07-25_09-24-11.png

មិនត្រឹមតែតារាល្បីទាំងពីររូបនេះប៉ុណ្ណោះទេ ក្រឡេកទៅមើលវីដេអូកាលពីកន្លងមកនេះភ្ញៀវបរទេសដែលធ្លាប់មកលេងកម្សាន្តនៅប្រទេសកម្ពុជាកន្លងមកនេះក៏បានថតវីដេអូដូចទៅនឹងហ្គេមកម្សាន្ត Temple Run ផងដែរ។ ការថតវីដេអូបែបនេះគឺជាផ្នែកមួយជួយជំរុញវិស័យទេសចរណ៍ប្រទេសកម្ពុជាតាមការផ្សព្វផ្សាយបង្ហោះនៅលើបណ្តាញសង្គមនានា។ នៅពេលការលេងហ្គេម Temple Run in Real Life បានកាន់តែច្រើននោះនឹងជំរុញឱ្យ វីដេអូ trending មានការចូលរួមលេងទាំងជាតិនិងអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzbJAXCjxxW8hVeoOfXLSh3Oax1ULzyByc9I9W3ISpLmqJYCvkgTtxk-UdQV5K_UjkA9JrG4ObVJU7SdNh08ZDxijj5It-ZEbOPfhyphenhyphen9eqm_aaSxkfrJcTEnnvvdX-ySa5RCKrW5I0eyAkqL5TIosjXh8ELB4RDvyZQV2a2u979ysDZellh911R1p2pi95F/s2048/image_2024-07-25_09-24-13.png