Home ព័ត៌មានអន្តរជាតិ ត្រឹមមួយថ្ងៃសោះ! Elon Musk បានខាតបង់ប្រាក់ជិត ២២ ពាន់លានដុល្លារដោយសារ…

ត្រឹមមួយថ្ងៃសោះ! Elon Musk បានខាតបង់ប្រាក់ជិត ២២ ពាន់លានដុល្លារដោយសារ…

78
0

បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានខាតបង់ប្រាក់រហូតដល់ ២១.៧ ពាន់លានដុល្លារអាមេរិក ដោយសារភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីបានធ្លាក់ចុះខ្លាំងបន្ទាប់ពីការប្រកាសលទ្ធផលអាជីវកម្មនៅត្រីមាសទីពីរ ដែលនេះធ្វើឱ្យទ្រព្យសម្បត្តិរបស់ CEO Elon Musk ធ្លាក់ដល់ ២៤១% ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNOrE_r5iVktJcL6i1C_zDztHYPTcBRdR9UgLYl2D4Bx_FR8u3BaZWb3o7ciji5lxYNbeKCB0TNsGa0TKQnppaBlwYY6bG_8GmgC-X2kmmG5_zJuLVFKDR6avdANtRCUOoq3Mh27MtbyammqgQMX6M3PMj21LK2dO4lrm1akoMzhBdhKAR0JwsS45LwvHc/s1600/image_2024-07-25_14-25-46.png

យោងតាម Bloomberg ការធ្លាក់ចុះទ្រព្យសកម្មរបស់មហាសេដ្ឋីរូបនេះគឺជាការធ្លាក់ចុះច្រើនបំផុតក្នុងពិភពលោក ហើយអ្នកដែលមានទ្រព្យសកម្មធ្លាក់ចុះខ្លាំងជាងគេទីពីរនោះគឺលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ Meta Platforms ដែលលោកបានខាតបង់ប្រាក់រហូតដល់ ៩.៥ ពាន់លានដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCltGZPgiCq1-YGLzUcsaVgz-iuwYvgje0JMV15HkunbX_EtuvZ5wrWS3raGJwkLj7e2nLYg4aYwdVUF1zrwJ-amFoLbQjYvD65maf4ddRF44_aCERX0qYCs3iUVkJ-2JRHRmf49-NgTQ_ZHr-ZiBmopxIpjkPUGU-j2we0jn5p1KDWjTs8-0S_NoyOggm/s1920/image_2024-07-25_14-25-16.png

ទោះបីជាទ្រព្យសម្បត្តិរបស់អ្នកទាំងពីរបានធ្លាក់ចុះខ្លាំងយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែជាបុគ្គលដែលមានបំផុតនៅលើពិភពលោក។ បើយោងតាមគេហទំព័រ Forbes បច្ចុប្បន្ន Elon Musk បានកាន់កាប់ភាគហ៊ុន ១២% នៅក្នុងក្រុមហ៊ុន Tesla និង ៤២% នៃភាគហ៊ុននៅក្នុងក្រុមហ៊ុនអវកាស SpaceX ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM9wdABtDl54NwTOiurUGSo3TbvI178uQyoEg4y5J_cSPM9m77Xb3Hj2FRHX3XZWTj7dvpySJ7yHa3j3-nuqDJqN9tDmfkNQ9w5TCDTPC-uLDtweGY7sif4fdZcd1HBbCbmBYlSYxMn0npsA8noe4yAX0L169YvXRmYs9Oy2n8O6Z-omc_YCVA1iWb9zrJ/s1600/image_2024-07-25_14-24-57.png

មហាសេដ្ឋីរូបនេះក៏មានច្រើនជាង ៧០% នៃបណ្តាញសង្គម X និងប្រហែល ៦០% នៃ xAI ដែលជាក្រុមហ៊ុនបញ្ញាសិប្បនិមិត្តដែលលោកទើបតែបង្កើតថ្មីៗនេះផងដែរ។ មូលហេតុដែលភាគហ៊ុនរបស់ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ធ្លាក់ចុះខ្លាំងគឺដោយសារតែក្រុមហ៊ុនកាត់បន្ថយតម្លៃរថយន្តដើម្បីជំរុញតម្រូវការ ខណៈពេលដែលបង្កើនការចំណាយលើគម្រោង AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJNzLY7t0aHhqjoSBSBmiTH43_QyaTPd0Fg7Mq3Ej27SGWOPLxBA86RBNIs-p5jLK3k8ZW0GfTw2spUXfF9Egr0-DFI5FjHCOF0TJ480faEMndaYnUbPNHdchzkmmdX7mrsO-gf-V9BbpDII2ai8eSguh4TVF5OpQI_7p_PV_1NRxshgu3W7DlBx4-P7cE/s5100/image_2024-07-25_14-26-20.png

ហេតុនេះបើតាមរបាយការណ៍ បានបង្ហាញឱ្យដឹងថាប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla ក្នុងមួយរថយន្តដែលលក់បាននាពេលបច្ចុប្បន្នគឺប្រហែល ៨,២០០ ដុល្លារប៉ុណ្ណោះ ធ្លាក់ចុះពាក់កណ្តាលបើធៀបនឹងដើមឆ្នាំ ២០២២។ យោងតាមអ្នកវិភាគ លទ្ធផលនេះបង្ហាញថា Tesla ដែលជាអ្នកត្រួសត្រាយផ្លូវក្នុងវិស័យរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិក បច្ចុប្បន្នកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីដៃគូប្រកួតប្រជែងក្នុងស្រុក និងបរទេស៕