Home ព័ត៌មានអន្តរជាតិ ត្រីបាឡែនវា.យប្រហា.រ ទូកអ្នកនេសាទ២នាក់បណ្តាលឱ្យក្រឡាប់នៅកណ្តាលសមុទ្រ

ត្រីបាឡែនវា.យប្រហា.រ ទូកអ្នកនេសាទ២នាក់បណ្តាលឱ្យក្រឡាប់នៅកណ្តាលសមុទ្រ

70
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ត្រីបាឡែនដ៏កា.ចសាហា.វ ១ក្បាល បានលោតទៅបុកទូករបស់អ្នកនេសាទ២នាក់ នៅកណ្តាលសមុទ្រក្នុងរដ្ឋ New Hampshire សហរដ្ឋអាមេរិក ។ ហេតុការណ៍នេះបណ្តាលឱ្យទូកនេសាទក្រឡាប់ ហើយអ្នកនេសាទទាំង២នាក់បានធ្លាក់ចូលក្នុងសមុទ្រភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM6FdiRD8yJ-b9XzbX0hfF9-Vc9S1TD6EOFg0KhUSvT27bpmh9lj6aRCFZJpUCBC-qNoTLXJj7ITRxBuLQGOVOaWT7y6vqJYZ4Wvt5U5tHEiSc0gwSVmIa-S4HJtIlaY6nPA94Apfzpz1lapWdHmuKfB6420UPHMtbyDA9uzhfXfOj0GyiP434ctMfypvE/s1024/image_2024-07-25_14-21-32.png

យុវជន២នាក់ទៀតជាបងប្អូននឹងគ្នា ដែលបងមានអាយុ១៩ឆ្នាំ និងប្អូនអាយុ១៦ឆ្នាំ បានថតវីដេអូហេតុការណ៍ត្រីបាឡែនវាយប្រហារទូកនេសាទនេះ និងបង្ហោះក្នុងបណ្តាញសង្គម ក្នុងអំឡុងពេលពួកគេជិះទូក១គ្រឿងទៀតនៅក្បែរនោះ ។ យុវជន២នាក់បងប្អូនប្រាប់ថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែកក្កដា កន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPnW0Cep4GaBN44yEAOlqf4aiY5a3-qCRLhMsHhe7Lt7YKUBBdLOF8arAcqXDcUaXe79gNoMAkU-Oa_HKXicFoVck3-VS5JfXpGw392gTIYGHk6GlX0AtmNBbIthpbHf2PJ6B6gB50qfRoJ6VjZ9fjyiX9PaFs04Rw2P5WBgF_S4tma1zcug4m73IxvK_Y/s1280/image_2024-07-25_14-21-42.png

ក្រោយការបង្ហោះវីដេអូនេះក្នុងបណ្តាញសង្គមឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងច្រើនចាប់អារម្មណ៍នឹងវីដេអូ ហើយពួកគេបានចែកចាយផងដែរ ។ អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់និយាយថា អាចបណ្តាលមកពីត្រីបាឡែនខឹង ទើបវាវាយប្រហារទូកនេសាទបែបនេះ ។

អ្នកនាំពាក្យឆ្មាំសមុទ្រអាមេរិកនិយាយថា ហេតុការណ៍នេះបានកើតឡើងនៅកណ្តាលសមុទ្រក្នុងទីក្រុង Rye រដ្ឋ New Hampshire ។ រីឯយុវជនទាំង២នាក់បងប្អូន មិនគ្រាន់តែបានថតវីដេអូហេតុការណ៍គួរឱ្យរន្ធត់នេះទេ ប៉ុន្តែពួកគេក៏បានជួយសង្គ្រោះជីវិតអ្នកនេសាទទាំង២នាក់ផងដែរ នាពេលបន្ទាប់ ។ សំណាងល្អ អ្នកនេសាទទាំង២រូបគ្មានរបួសស្នាមអ្វីទេ ប៉ុន្តែទូករបស់ពួកគេខូចខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg411e-22lrN9U8oURwC-BSl0NVPlJqT6qcVMFDoLpvPqHzL7d-ORxWf_FJdZc9n8kjeo2d00mFjtkdbHnM8UqIjcvfD7di_2MtPoEt1uvtXt8OPYDuRqdEpgcIMEhS39NJo7CbanT1PvlabwH54RpMC42b4LR_GysPOomWYDBrJw2SiPPxdyk3EKTJ8C2B/s1199/image_2024-07-25_14-21-52.png

យុវជនទាំង២នាក់បងប្អូននិយាយថា ពីដំបូង ពួកគេពុំបារម្ភពីការវាយប្រហាររបស់ត្រីបាឡែនទេ ពីព្រោះមានទូកនេសាទជាច្រើនគ្រឿងទៀតនៅក្បែរនោះ ។ ប៉ុន្តែទីនេះ ជាប្រភពចំណីរបស់ត្រីបាឡែន ហើយមានត្រីបាឡែន១ក្បាលបានលោតទៅបុកទូកនេសាទមួយទំហឹងបណ្តាលឱ្យទូកក្រឡាប់ភ្លាមៗ ខណៈអ្នកនេសាផ្សេងទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមនិយាយថា វាអាចជាហេតុការណ៍ចៃដន្យអាក្រក់របស់អ្នកនេសាទទាំង២រូប ពីព្រោះបើមើលក្នុងវីដេអូឃើញថា ត្រីបាឡែននេះចាប់អារម្មណ៍នឹងហ្វូងត្រីនៅក្បែរទូកនេសាទច្រើនជាង ។ ប៉ុន្តែពេលវាកំពុងតែព្យាយាមស៊ីចំណីនោះ ស្រាប់តែវាលោតទៅបុកទូកនេសាទដោយចៃដន្យ ទើបបណ្តាលឱ្យទូកក្រឡាប់បែបនេះ ។ ដូច្នេះ ត្រីបាឡែនពុំបានវាយប្រហារទូកនេសាទដោយផ្ទាល់ឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCAEF1qeKaaqBTgqFyayjVftNgIkLvCecckxw4XqJCjuEjcRN11jncKdKZxIvoUknkysAjGXQ4bIDCRH-x35D8f_db7fAJwEb2fBt0bKyeHCmLFuoU9hBNAQnWa3zRlhLKVP7dqygAdmeEmtDW6AshtkdgzA0vo2UGcSP5ggJpxtdAFFyfO4tN7aZzvAdD/s1200/image_2024-07-25_14-22-09.png