Home ព័ត៌មានអន្តរជាតិ ភ្ញៀវទេសចរភ្ញាក់ផ្អើលនឹងទឹកក្តៅនៅឧទ្យានជាតិ Yellow Stone ផ្ទុះខ្លាំងដូចភាពយន្ត

ភ្ញៀវទេសចរភ្ញាក់ផ្អើលនឹងទឹកក្តៅនៅឧទ្យានជាតិ Yellow Stone ផ្ទុះខ្លាំងដូចភាពយន្ត

83
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ភ្ញៀវទេសចរមកកម្សាន្តនៅឧទ្យានជាតិ Yellow Stone សហរដ្ឋអាមេរិកស្ទើរតែក្លាយជាជនរងគ្រោះ ពេលទឹកក្តៅក្នុងឧទ្យានជាតិនេះផ្ទុះខ្លាំងដូចភាពយន្ត សំណាងល្អ គ្មានភ្ញៀវទេសចរណាម្នាក់មានគ្រោះថ្នា.ក់ ទេ ។ កាលពីមុន វាជាតំបន់ភ្នំភ្លើងដ៏ធំ ប៉ុន្តែអ្នកជំនាញថា វាមានឱកាសផ្ទុះតិចណាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGsqidCOrB3syVINaMGrGO-9JII2UnMnZYtZy36jWCqZQKFY0w4aTKUY5LJF9gzBrbUrpiKOmXoqEFPQZ_AO5ibLbCIHjjQuY3QKPelKsfhLCZihn7JT9YgqWFrGgoqw6tc-2SIgdulXXI62uHrsXZ0puaRPqy88QIjhYfXM0CaUOhxHuoe_qSad0gtJjt/s997/photo_2024-07-25_09-15-37.jpg

សារព័ត៌មានបរទេសរាយការណ៍ថា នៅពេលភ្ញៀវទេសចរមកកម្សាន្តនៅឧទ្យានជាតិ Yellow Stone ស្រាប់តែទឹកក្តៅក្នុងឧទ្យានជាតិនេះផ្ទុះឡើងយ៉ាងខ្លាំង និងបណ្តាលឱ្យចេញផ្សែងខ្មៅ និងកំទេចកំទីថ្មយ៉ាងច្រើន ។

តាមវីដេអូរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកម្នាក់ដែលបានបង្ហោះក្នុងបណ្តាញសង្គម គេឃើញភ្ញៀវទេសចរជាច្រើននាក់រត់ចេញពីកន្លែងកើតហេតុ ព្រមទាំងស្រែកដោយការភ័យខ្លាច ខណៈភ្ញៀវទេសចរខ្លះទៀតឈរមើលនៅក្បែរទឹកក្តៅផ្ទុះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6VvjWGXYjqTasGJEFqgPtOhYilE10TwB-WeSosmc4dYvESref9co3vgnXpfADnMntRjb-KhLRGXhRQ6WZrF6ODcnRIR3QTPP7Kj0tk7FzhXbNYEPGYAv5F2yk3SRvxSMD4_ZBEsUQl7HX-1SjVuhH7hmzbpfEYJHpDCAb7QKw_utn1V4KBdIAWoqL0m6q/s1280/photo_2024-07-25_09-15-38.jpg

ជំហានដំបូង មន្ត្រីភ្នាក់ងារធរណីវិទ្យាជាតិអាមេរិកបានចុះត្រួតពិនិត្យនៅតំបន់កើតហេតុ និងបិទបរិវេណជុំវិញដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ។ រីឯខាងឧទ្យានជាតិ Yellow Stone ដែលជាឧទ្យានជាតិធំបំផុតរបស់សហរដ្ឋអាមេរិកឱ្យដឹងថា គ្មានភ្ញៀវទេសចរណាម្នាក់រងរបួស ឬស្លាប់ឡើយ ហើយឧទ្យានជាតិនឹងសហការជាមួយភ្នាក់ងារធរណីវិទ្យាជាតិ ដើម្បីស្វែងរកមូលហេតុនៃការផ្ទុះទឹកក្តៅនេះ និងប្រកាសជាផ្លូវការឱ្យសាធារណជនបានជ្រាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfe7qBel6NzIq1YO20S2jz-ODvrsUT0huoZFY2a__GSFPwiH0Tix02-jedL19t_bgtiqsWEyCk_DCMwXU4yN2HTCrQa7qS2Afvrixy-it5pUMxw7SZBfXzUnVGVuHyfJENP-JPVn70zFfRUE1cFVB8LMJgmzhSmwyRSBH7TQpbhy0TI1k_W5_rD7K-sAb_/s1280/photo_2024-07-25_09-15-38%20(2).jpg

ឧទ្យានជាតិ Yellow Stone ធ្លាប់កើតហេតុការណ៍បែបនេះកាលពីឆ្នាំ១៩៨៩ និងឆ្នាំ២០០៩ រហូតដល់មានសំណួរថា តើភ្នំភ្លើងនៅក្រោមឧទ្យានជាតិនឹងផ្ទុះនាពេលឆាប់ៗដែរឬទេ? បើតាមការស្ទង់មតិរបស់អង្គការ NASA នាពេលកន្លងមកឱ្យដឹងថា ឧទ្យានជាតិ Yellow Stone គឺជាតំបន់ភ្នំភ្លើងដ៏ធំ ហើយបើភ្នំភ្លើងផ្ទុះនោះ វានឹងបណ្តាលឱ្យប៉ះពាល់ដល់ទ្វីបអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisZ8_YUWDD5xs-bttZ_KLp_dz_AS-iP1ZucMp_iRQq9L6Ila1TGd-fWU43mBNNxkA8NLMMmX7Wjm6317nGJMO1svvQKFFHcB3WropaNmVVr8ojpQ8uQ0rV3HW3AspAFygK81CKFCQ8dgIUO4jm7_DTmwJKTvApG-04K7H6cWnYUOAGQXgFAE6SQOMGv2BF/s1280/photo_2024-07-25_09-15-38%20(3).jpg

ភ្នាក់ងារធរណីវិទ្យាជាតិអាមេរិកបញ្ជាក់ថា ភ្នំភ្លើងនៅក្រោមឧទ្យានជាតិ Yellow Stone មានឱកាសផ្ទុះត្រឹមតែ០.០០០១៤% ប៉ុណ្ណោះ ហើយវាមានឱកាសផ្ទុះតិចជាងអាចម៍ផ្កាយបុកផែនដី ។ ការផ្ទុះទឹកក្តៅនៅក្រោមដីពុំងាយកើតឡើងទេ គឺជាមធ្យម វាផ្ទុះចាប់ពី២០០ឆ្នាំ ទៅ៣០០ឆ្នាំម្តង ។ ប៉ុន្តែអ្នកជំនាញនិយាយថា គ្មានអ្វីអាចបញ្ជាក់ថា ហេតុការណ៍បែបនេះនឹងពុំកើតឡើងឡើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi9ZP1d9iQyujzwTGs5ckc10HVE6uwtEppkJf_v9VGrhYzqNKdL8ErXJ591McfwhrJMrKarIVpX6oq_h6bSXTRveFEfnXVtmxVqW3XUpoS0XSsQjnVOLxDAwjwWr2KJucJXh0YG7dgLYjABReKg1pwRw9Rj6mHgyZKUbNx1sKRRxk0rFw8A6eNbgcnCiio/s1200/photo_2024-07-25_09-15-38%20(4).jpg