Linda Chung តារាស្រីដ៏មានប្រជាប្រិយភាពលេចមុខតាមរយៈខ្សែភាពយន្តជាច្រើនរបស់ TVB បានរយាលការងារសិល្បៈអស់រយៈពេលជាច្រើនឆ្នាំដោយផ្តោតលើជីវិតគ្រួសារពេលនេះបានប្រកាសវិលត្រលប់មកវិញគ្រប់សកម្មភាពក្នុងអាជីពសិល្បៈ។ ជាពិសេសគ្រាន់តែនាងប្រកាសពីការប្រគំតន្រ្តីផ្ទាល់ខ្លួននាខែសីហា ខាងមុខនេះគឺសំបុត្រលក់ដាច់អស់គ្មានសល់។ មិនត្រឹមតែប៉ុណ្ណោះសកម្មភាពនានាក្នុងវិស័យសិល្បៈនាងក៏ទទួលឡើងវិញដែរទោះបីជាដើរតួចិត្តអាក្រក់ក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXBWCBbCSB3ghWlwOxZMxt1EKw89pa5uC50KZllUqPxc06HFfc6Zd9TnELPBqNxphnyyxza28fq4y-jj_ai169al3i1CxD34Jf6MWpEZRXdO12bZE2XJNHTTSLkWe-rpQG_k3qCJfAvjLSWRRLw9p2fnocxFVntdFtnerrj5Tp3sM5WTqcdgqq83S7NCbm/s2048/image_2024-07-23_16-31-17.png

កាលពីថ្ងៃទី២២ កក្កដា តារាសម្តែង Linda បានចូលរួមក្នុងព្រឹត្តិការណ៍ផលិតផលមួយដោយបានផ្តល់សម្ភាសទៅកាន់អ្នកកាសែត។ តារាស្រីវ័យ៤០ឆ្នាំរូបនេះបានបង្ហើបថាឥឡូវនេះ នាងកំពុងរៀបចំយ៉ាងសកម្មសម្រាប់ការប្រគំតន្ត្រីផ្ទាល់ខ្លួនរបស់នាងដែលនឹងប្រារព្ធឡើងនៅទីក្រុងក្វាងចូវក្នុងខែសីហា ។ Linda បានលើកឡើងទៀតថា នាងបានហាត់សមយ៉ាងខ្លាំងទៅលើបារ៉ូលចម្រៀង ក្បាច់រាំ ដើម្បីឱ្យកាន់តែល្អ ក្នុងការត្រលប់មកលើកនេះ ព្រោះវាជាការសម្តែងលើកដំបូងរបស់នាងដោយសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja6zXsWGXn-buEx7b9csaoA6ZlLTtCxN3zz-1q7tWtMFqNGcDARHu_MoVPnJ_WQ8C6aKbKbKCBjGy8RpZitT2WRBJtQ6fj_Q8-DVZat7iTtgeFzVenDEdPh-QAxMfMjV0rany-bJAQEU_PsEJMct7l4FD_cVk_rRvKALPpclwH4v2d1eUZhRTLkV8c1Wzl/s1800/image_2024-07-23_16-31-19.png
ជាមួយគ្នានេះដែរ Linda បាននិយាយថានាងទើបតែបានធ្វើដំណើរទៅទ្វីបអឺរ៉ុបជាមួយស្វាមីនិងក្រុមគ្រួសាររបស់នាងដល់ទៅជិតមួយខែដើម្បីអបអរខួបកំណើតម្តាយក្មេករបស់នាង។ លើកនេះនាងបានត្រឡប់ទៅហុងកុងដើម្បីធ្វើការតែម្នាក់ឯង ក្នុងការរៀបចំការប្រគំតន្ត្រីរបស់នាងនៅក្នុងខែសីហា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg96_-IefU_tqGfDZfHMqTfKWtp6XtkguEhdkdt2FUC9G1OF8O2TfGzccMyhftGd47I7c1CU6NNDEbm4GUZdT2M4woes4wR5G3y_KpJOvj9uOJCRH5tHEfFBIA4bsRnqmfaNo8FsyOdlpWzjeRyuRgGVZ9gHpiXdb5bNphvW6dfxRJaZQCUKiCm5s6aLdfW/s1800/image_2024-07-23_16-31-20.png

Linda ក៏បាននិយាយថា លើកនេះនាងនឹងត្រលប់មកវិញវនូវរាល់ការងារសិល្បៈរបស់នាង ក្រៅពីការច្រៀង នាងក៏អាចធ្វើជា ពិធីការិនី សម្តែងក្នុងខ្សែភាពយន្ត មិនថាការដើរតួជាតួឯក ឬតួចិត្តអាក្រក់គឺនាងព្រមទទួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3zDEGtnKGBgtPNcSViPGzA9g_mmkM6ONlCXfM184xwahSRUF01Or7UE7rex8309MuK5aKc-ooVKKKykO4eOcyy09QkN6zCB21nkiZAlMCTpe6dl9WqxKBpbHSCyps6xkdUb7i1gBIFZPl_bHxRDJJ7MUPyWZoj8DtejX-13ynV4qPQJ-ErIWS-txcVWv3/s1800/image_2024-07-23_16-31-26%20(2).png

គួរបញ្ជាក់ថា Linda ជាតារាសម្តែងហុងកុង មានដើមកំណើតនៅកាណាដា បានរៀបការក្នុងឆ្នាំ២០១៥ ដោយបច្ចុប្បន្នមានកូន៣នាក់ជាចំណងដៃ។ ទោះបីក្លាយជាអ្នកម្តាយកូន៣ទៅហើយក្តី ប៉ុន្តែតារាស្រី Linda បានថែរក្សារូបរាងឱ្យនៅតែស្រស់ស្អាតនិងខ្ញង់ដដែលមិនចាញ់ក្រមុំៗនោះទេ៕