Home ព័ត៌មានជាតិ ឈើប្រណិតឬឈើនាំទុក្ខ? តោះ មកស្គាល់ពីប្រភេទដើមឈើម្យ៉ាង ដែលតែងនិយមដុះនៅតាមប្រាសាទ

ឈើប្រណិតឬឈើនាំទុក្ខ? តោះ មកស្គាល់ពីប្រភេទដើមឈើម្យ៉ាង ដែលតែងនិយមដុះនៅតាមប្រាសាទ

134
0

ជាការពិតណាស់ នៅពេលដែលយើងបានទៅកម្សាន្តនៅតំបន់អង្គរ យើងនឹងសង្កេតឃើញថា នៅតាមប្រាសាទភាគច្រើនតែងតែមានដើមឈើធំៗខ្ពស់ៗដុះនៅព័ទ្ធជុំវិញ និងខ្លះដុះចាក់ឬសពីលើប្រាសាទតែម្តង។ យ៉ាងណាមិញ មនុស្សភាគតិចណាស់ដែលបានដឹងបានស្គាល់ពីប្រភេទដើមឈើម្យ៉ាងដែលដុះតាមថ្មប្រាសាទនេះ ថាជាវាជាឈើមានតម្លៃឬក៏យ៉ាងណា? រហូតកាលពីពេលកន្លងទៅនេះក៏មានមតិវាយប្រហារពីសំណាក់មហាជនទៅកាន់អាជ្ញាធរ ដែលបានកាប់មែកក្រីនិងឈើនៅទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbqulhBJn_aTwqh4cbsv2ty2yPdCQwm9WBnai36PsKXV4pvQSgltcAb5hKNj8r-tfAWITE5yT8vo9nHyL5r0RUX_8_MbMTI-BNk0Zl-VACY2sofp-ypjqAjOEzWT91LkdxVY0rAMbEYYan3YGcwMf8aQY_sgsLFQKI_GriPT1oVYyEcXURztsQpp7WBsL-/s1000/IMG_2599.JPG

ប្រភេទឈើដែលតែងដុះនៅបរិវេនប្រាសាទថ្ម គឺត្រូវបានគេស្គាល់ថាជា ដើម “ស្ពង់” មានឈ្មោះវិទ្យាសាស្រ្តថា Tetrameles Nudiflora ។ ដើមឈើប្រភេទនេះ គឺមានរាងរលោង និងសម្បុរស ដោយសង្កេតឃើញថាមានដុះ ជាពិសេសនៅប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន ប្រាសាទតាសោម និងប្រាសាទខ្មែរមួយចំនួនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP-7tXVc_tToDPy1HUuUYwnYJWXicwhFYFR7c5Bo2DU24xRtaSAR_RICwNBdGLRZiBTRjMbMrdurdkOHN6ImF-Afy0CQMmkVwu26rhybocpYtbQi0gon59BwqMGq2Yyvow9DuHrzTX1DLM_qLwfE5aN5R_2hUrVABxOV3gWI9TDfPrbonItxTGP3fe9IVo/s1280/IMG_2610.JPG

ដើមស្ពង់ គឺអាចរស់បាននៅចន្លោះអាយុពី ២៥០ ទៅ ៣០០ ឆ្នាំ ជាអាយុកាលដែលខ្លីបំផុត បើធៀបទៅនឹងដើមឈើតំបន់អង្គរផ្សេងទៀត។ យ៉ាងណាមិញ គេមិនអាចយកឈើប្រភេទនេះ ទៅធ្វើជាគ្រឿងសង្ហារឹម ឬក៏វត្ថុមានតម្លៃផ្សេងទៀតបានទេ ព្រោះតែគុណភាពមិនសូវជាល្អ ហើយជាទូទៅគេទុកវាសម្រាប់ដុតប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhO6a2uyocVcFX_1qE9qA5Z8fqOfNOn6ya_SLbw_i7Z7DzCfh9yQdbeSVAWCYvpOgpAmf9kx_mH7_3cjehTYizDn4WFc-oF3-ixpXpepwNGEjITohKGvMjNCclU806s9N-4aXqz34kJuUokyhMSxWBvVQDqBgTrh315AE0Jx_EH6LVxv1x4QTP8tfJ-GnEt/s1280/IMG_2609.JPG

លក្ខណៈពិសេសរបស់ដើមស្ពង់ គឺជាប្រភេទឈើដែលចូលចិត្តដុះនៅកន្លែងណា ដែលមានថ្មប៉ុណ្ណោះ តួយ៉ាងដូចជាតំបន់អង្គរ ដែលមានប្រាសាទជាច្រើន ខណៈដែលដើមនេះខ្លះដុះពីលើប្រាសាទតែម្តង។ ចំពោះរដូវប្រាំង វានឹងជម្រុះស្លឹកពីលើដើមទាំងអស់ ដែលធ្វើឲ្យអ្នកមួយចំនួនយល់ឃើញថាវាងាប់ ប៉ុន្តែមិនមែនងាប់ទេ ព្រោះវានឹងលាស់ស្លឹកមកវិញនារដូវវស្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg55rt3BjrOQXBHg-liIt_1SBb5Ty1YCSnvT5CjlMW58T92bh9jd5eQDHdV72CaLct4iMByrQwgtRyGDZmhgUqfTdLzWCOaejPB9fSih1qcLwK-FVbZn8NHPBvdLzJANgiptWnvkLXK-Lt-_-_2ScgVH1dYdWKww_p7r6ZU-DvwSmIRvMnC7hVY3xJ3WjyN/s1280/IMG_2603.JPG

យ៉ាងណាមិញ កាលពីពេលកន្លងទៅនេះ ដោយសារតែដើមឈើខ្លះ នៅតាមប្រាសាទនានា ក៏ដូចជានៅតាមដងផ្លូវវង់តូចវង់ធំ ក្នុងរមណីយដ្ឋានអង្គរ មានសភាពចាស់ទ្រោតទ្រោម ដែលអាចនឹងបង្កហានិភ័យដល់ភ្ញៀវទេសចរ ក៏ដូចជាបង្កនូវការខូចខាតដល់ប្រាសាទ ទើបអាជ្ញាធរពាក់ព័ន្ធ បានសម្រេចចិត្តកាប់ឈើ និងមែកក្រីខ្លះៗចោលតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZWEvxXydHTmM_3E2h2s3WB-Lj5QEQ8_jYBuMdfJkQHDNzX3jYtXqyfwj7gl7Kli0kT1Mn93Jt0dZ-jVJkAhyWUxNcxzpBWTTa2FWJVjtgdi9A8rOxGDRflYKfkvt81AThOZCoJivKoMa4Gt1xlK2hwJyAuPeLs5_gwnnKGAChOBA0henn3GeR8FRYx4V3/s1280/IMG_2611.JPG

ជាមួយគ្នានេះ អ្នកជំនាញព្រៃឈើ ក៏បានសំណូមពរដល់ភ្ញៀវទេសចរបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់កំឡុងពេលដើរតាមប្រាសាទ និងមានដើមឈើធំៗពិសេសនៅរដូវវស្សារនេះ និងសូមអោយ ពួកគេកុំយកដៃកេះ និងបកសំបកដើមឈើផងដែរ៕