Home ព័ត៌មានអន្តរជាតិ បឹងមានទឹកពណ៌ខៀវថ្លាគួរឱ្យចង់ងូតនេះមានគ្រោះថ្នា.ក់ ខ្លាំងហួសពីការស្មាន

បឹងមានទឹកពណ៌ខៀវថ្លាគួរឱ្យចង់ងូតនេះមានគ្រោះថ្នា.ក់ ខ្លាំងហួសពីការស្មាន

68
0

ប្រទេសអង់គ្លេស ៖ រូបភាពបឹងមានទឹកពណ៌ខៀវនេះ គឺមនុស្សភាគច្រើនពុំធ្លាប់បានឃើញ និងពុំធ្លាប់ស្គាល់ពីមុនទេ ។ បើយើងឃើញរូបភាពស្អាតៗរបស់វា យើងមុខជាចង់ទៅកម្សាន្តនៅទីនេះឱ្យបានម្តងក្នុងមួយជីវិតមិនបាន ប៉ុន្តែគួរតែប្រយ័ត្នបន្តិចចំពោះរូបភាពស្អាតដែលបានឃើញនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfU0LeHt0_D6_0qgQrlKLjCbGvM5DSkZtb8w5UF-7nZXFkpKqxyHsfbwgDnOPeGFOPgMTdYDonMITa1wt7pU2B7qt7hAK_rkxXLa_ubWOvmKKb42bxQI_4RC5ELW80uoVppsX1CdEa0lvpNROrQtoYssoulzm6sT6hCSMuLZHFi0CavzezezkheCoqmC8f/s1024/image_2024-07-24_13-17-24.png

បឹង «Blue Lagoon» ឬមានឈ្មោះមួយទៀតថា «បឹងពុល» ស្ថិតនៅទីក្រុង Buxton ប្រទេសអង់គ្លេស គឺជាបឹងមួយមានទឹកពណ៌ខៀវថ្លាគួរឱ្យចង់ងូតខ្លាំងណាស់ ហើយថែមទាំងមានបរិយាកាសល្អនៅជុំវិញទៀតផង ។ ប៉ុន្តែភាពស្រស់ស្អាតនេះ គ្រាន់តែជារូបភាពបំភាន់ភ្នែកប៉ុណ្ណោះ ដោយសារនៅបាតបឹងសម្បូរទៅដោយជាតិពុល និងមានគ្រោះថ្នាក់ខ្លាំងដល់សុខភាពហួសពីការស្មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJj8HdTP1aPBZGZGejAQoIJVvkPL1DFG7ala_-I7eh-PPuEX-SK7MIJ0srZBGExyA3o_j_Trz29uRdGsCg7ukJZeqgNjQ3VxEpo9I668hAU3dUa95dY0WJC7qQ4we09TCiMOsetQ27IF1bXhe0sV6IUZyuxak9d1IZiaWslYuGcx1tOvGecQoL9e1nXGmX/s976/image_2024-07-24_13-17-28.png

បើយើងសង្កេតមើលបឹងនេះឃើញថា វាមានទឹកពណ៌ខៀវបែបធម្មជាតិ ទើបធ្វើឱ្យបឹងនេះទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរយ៉ាងខ្លាំង ដែលបានធ្វើដំណើរឆ្លងកាត់ទីនេះ ។ ប៉ុន្តែតើមានភ្ញៀវទេសចរណាខ្លះជ្រាបថា បឹងនេះនឹងផ្តល់គ្រោះថ្នាក់ដល់ភ្ញៀវទេសចរយ៉ាងខ្លាំង ។ បឹង Blue Lagoon មានកម្រិត Ph ខ្ពស់ខ្លាំងរហូតដល់១១.៣ (វាជារង្វាស់ជាតិអាស៊ីតរបស់ទឹក) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVS-F_Jx8Uz9QZaHGAUQCbu1S93DO3Itlg6EU4YcrupcG3cUBmJZIy5rOrw0w_-2W7asG_isZSDaqhoqAyfT0IWRJK5R99NylNNkS1zafrXALEUdhV9YNjTYKiUdUwHyeElQd9v4E6rPK4rWuSx5bk6KspfxpV3e9gHkJFA9pM0eDH9RDeWHGxaYd4xXye/s1600/image_2024-07-24_13-17-41.png

ពលរដ្ឋរស់នៅក្នុងតំបន់នេះបានដឹងយ៉ាងច្បាស់ថា វាជាបឹងពោពេញទៅដោយកំទេចកំទីរថយន្ត, ខ្មោចសត្វ, កាកសំណល់ចេញពីរាងកាយមនុស្ស និងសំរាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ ហេតុនេះ បើយើងចុះទៅងូតទឹកបឹង មានន័យថា យើងកំពុងតែងូតទឹកកខ្វក់សម្បូរទៅដោយខ្មោចសត្វ, កាកសំណល់ស្អុយ និងពោរពេញដោយសារធាតុអាម៉ូញាក់ ។ រីឯមូលហេតុធ្វើឱ្យទឹកបឹងមានពណ៌ខៀវថ្លាបែបនេះ គឺវាកើតឡើងដោយសារភ្នំថ្មនៅព័ទ្ធជុំវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg0VaLyAvnip7E43Z0B4CmvYahr2uCcx96MbMtTNx33lk4uuIwaPNkoLWG-X1QsE3sKB8ph91SqBxvkwDI8ZGURumjhv8nFBhIpgUbq2JpGRhTw30J1Ti7DYDC26hPEPFNDVc1I0mph7BUM6U5CLUWoABVPoPTN2sBP1HzWjSd8l7C-hkqSP_q3Mq7GfUX/s615/image_2024-07-24_13-22-43.png

ហេតុនេះ ផ្ទៃទឹកថ្លាដ៏ស្រស់ស្អាតរបស់បឹង ហាក់ដូចជាបោកប្រាស់ភ្នែកភ្ញៀវទេសចរដែលបានធ្វើដំណើរឆ្លងកាត់ទីនេះ ដើម្បីឱ្យពួកគេចង់ចុះងូតទឹកលេង និងពុំចាប់អារម្មណ៍ពីការដាក់ស្លាកសញ្ញាបញ្ជាក់ថា ជាតំបន់គ្រោះថ្នាក់ ។ អ្នកងូតទឹកបឹងនេះភាគច្រើនមានបញ្ហារមាស់ស្បែក, ឈឺភ្នែក, ឈឺពោះ និងឆ្លងមេរោគផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitp4F6vabuvxZ3pwX3ZDUw286CJ6L1r_nQPOvM_x-uFuG0Au_P7bSlL3upgScj8K8qcd1npFmwrsQzYj0Ckog_Bbm8PPoZcC8QSbc4LG5LX0Z_3rN53ZldjxNbgUwOZOpeGdSFWueQDH4Yi1UsUBUXuPlQ_X8hg_v4AN2ninij8bSXe-VKLRvg3zRHNDTG/s1200/image_2024-07-24_13-24-30.png

សរុបមក បឹងដ៏គ្រោះថ្នាក់នេះ គឺជាឧទាហរណ៍មួយយ៉ាងល្អសម្រាប់ឱ្យយើងគ្រប់គ្នាដឹងថា អ្វីៗដែលមានភាពស្រស់ស្អាតនៅផ្នែកខាងក្រៅ គឺអាចមានគ្រោះថ្នាក់យ៉ាងខ្លាំងនៅផ្នែកខាងក្នុង ៕