មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់ក្លាយជាអ្នកមាន ប៉ុន្តែមិនសូវចេះពីវិធីសាស្ត្រដើម្បីក្លាយជាអ្នកមាននោះទេ ដោយពួកគេគិតថាទាល់តែមានលុយច្រើនចាប់ពី ១ម៉ឺនទៅ ២ម៉ឺនដុល្លារឡើងទៅទើបអាចមានឱកាសក្លាយជាអ្នកមានបាន។ ទោះជាយ៉ាងណាក៏ដោយ អ្នកដែលប្រាក់ខែមធ្យមចាប់ពី ៤០០ ដុល្លារឡើងទៅ ក៏មានភាគរយខ្ពស់ក្លាយជាអ្នកមានបានដែរ។ នេះបើយោងតាមលោក Daniel Meursing ដែលជានាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Premier Staff នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានចែករំលែកថា ទោះបីជាអ្នកមានប្រាក់ខែមធ្យមក៏ដោយ ក៏អាចក្លាយជាអ្នកមានយ៉ាងឆាប់រហ័សផងដែរ ដោយគ្រាន់អនុវត្តគោលការណ៍ទាំងនេះ៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU9vAVOibkJp5A3T4jgF0avndUoNh4r9RjeWYbRHJSPvP3l51I5Kemhg89E_ol7IF_7UyiXCH8wjiPUSuvaBaMT_mzlFj9qXexN77XsVwj6im6D61NwEKnQxBNDdcw-0xQ91YMnmTfxDzAmXz2KE2wXENC-PZj7l92WTm5lYGvJ6SvxyUiLOgAeJBH7FUN/s1200/1_7FS8yTUYssFUpT6tkcSc_g.jpg
១.ត្រូវចាប់ផ្តើមរៀនសន្សំសំចៃ៖ លោក Daniel Meursing បាននិយាយថា ជំហានដំបូងអ្នកត្រូវប្រកាន់យករបៀបរស់នៅសន្សំសំចៃយ៉ាងតឹងរ៉ឹង ដូចជារស់នៅក្នុងបន្ទប់តូចមួយ ញ៉ាំអាហារថោកៗ និងប្រើប្រាស់អ៊ីវ៉ាន់ដែលមានតម្លៃសមរម្យបានហើយ ដែលទម្លាប់នេះជួយសន្សំសំចៃ ៥០% នៃប្រាក់ចំណូលរបស់អ្នក។

២.ពិចារណាការវិនិយោគជាផ្នែកមួយនៃជីវិត៖ Daniel បានចែករំលែកថា៖ «រាល់ប្រាក់ដែលអ្នកបានសន្សំទុកគឺត្រូវយកទៅវិនិយោគលើអ្វីមួយសម្រាប់ថ្ងៃអនាគត»។ យោងតាមសេដ្ឋីវ័យក្មេងរូបនេះ ការវិនិយោគគឺជាអព្ភូតហេតុមួយដែលផ្លាស់ប្តូរជីវិតរបស់មនុស្ស បន្ទាប់ពីការងារប្រចាំថ្ងៃជាចម្បង អ្នកក៏ត្រូវសន្សំលុយដើម្បីទុកវិនិយោគលើគម្រោងណាមួយដែលអ្នកពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgayOakByImruDg7DIoj19aqcVnOfsZdrNk5ZZTNofVrElRrEj2RZjGbL7aBMwW9QiDYfQL7Na9ZShpcoR8x-GQt_D02WaLHtxCNesj0FyXkuXL1_L8p9skDAo29b91JULjQnhFPskXFw50M1gQF3uEKKzvVTa2ZehApjqEDnNux2F0qKIlbHDvo14TWeI9/s1200/photo_2024-07-23_13-32-43.jpg

៣.ឆ្លៀតធ្វើការក្រៅម៉ោង៖ នាយកប្រតិបត្តិ និងជាស្ថាបនិកនៃក្រុមហ៊ុន Premier Staff កាលពីមុនលោកគឺជាមន្រ្តីឥណទានដែលធ្វើការពីម៉ោង ៩ ព្រឹកដល់ម៉ោង ៥ ល្ងាច ហើយនៅម៉ោង ៦ ល្ងាចដល់ម៉ោង ១០ យប់គឺលោកធ្វើការជាអ្នករត់តុ។ យោងតាមលោក ការងារច្រើនក្នុងពេលតែមួយមិនត្រឹមតែជួយបង្កើនប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងនាំមកនូវទំនាក់ទំនងថ្មីៗជាច្រើនទៀតផង។ មិនថាអ្នកធ្វើការងារអ្វីក៏ដោយ ត្រូវខិតខំឱ្យអស់ពីសមត្ថភាព ព្រោះជំនាញការងាររបស់អ្នកនឹងអាចគ្រប់គ្រងគម្រោងធំៗ នាពេលអនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYN2RG8-NRzjZ2UtCasRaVxOr8i4TgR-6Z3UI0B3SPm8eSD3FBflyfd1K15ka1jnI7Nx4QvGAxs-r6vxsrRVJMMp4y39_DbCuIzhYxYGj5hXz5dkzj7o0dd_PHxKrNftId1Pw_EznaYNNoz1eqDIsciPjzm23nlVGrNACO5EiR7SGjZjGQvuPZA5jHuUnM/s1024/photo_2024-07-23_13-32-56.jpg

៤.ចាប់យករាល់ឱកាស៖ ឱកាសមិនមែនចេះតែមាននោះទេ ដូច្នេះនៅពេលអ្នកមានឱកាសបានជជែក ឬពិភាក្សាជាមួយបុគ្គលខ្ពង់ខ្ពស់ណាម្នាក់ អ្នកគួរតែព្យាយាមទំនាក់ទំនងឬក្តោបឱកាសនោះឱ្យជាប់។

៥.ត្រូវរៀនជំនាញថ្មីៗជានិច្ច៖ ការរៀនជំនាញគឺជាការបណ្តុះបណ្តាលសមត្ថភាពឱ្យអ្នកកាន់តែខ្លាំង មិនថាជំនាញនិយាយភាសាបរទេស ជំនាញរាំ ច្រៀង គូគំនូរ ឬជំនាញផ្សេងៗទៀតសុទ្ធតែល្អ ដែលជំនាញទាំងនេះគឺមានភាគរយខ្ពស់ស្វែងរកឱកាសថ្មីៗជាច្រើន ក៏ដូចជាស្គាល់មនុស្សតូចធំជាច្រើន ដែលធ្វើឱ្យអ្នកអាចទទួលបានភាពជោគជ័យនៅថ្ងៃអនាគត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQUWZcD0FtRBacHvQeTYIHGBk47KMIVk1X73pyIR5YbBbnk4AAEN7WfO5nBVm1xXz3_bH3ADMO3Ffs2CYozoV0kivKIhBK6ACy4zVfmKGDeOoSLZYoV_eefSuJw7lnR3Fa4jlGmIx547whQHtVjGc1wsekR57G-uRvA3ksJOFtAeJmBhwJu3yiFwOb_Euq/s1280/photo_2024-07-23_13-33-18.jpg