ភ្នំពេញ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Airbus បានចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាទិញយន្តហោះប្រភេទ A330neo (A330-900) ជំនាន់ថ្មីចំនួន ២០ គ្រឿង ដែលមានតម្លៃសរុបចំនួន ៧,៤ ពាន់លានដុល្លារអាមេរិក តាមតម្លៃបញ្ជីក្រុមហ៊ុនផលិតនៅក្នុងកម្មវិធី Farnborough International Airshow 2024។ ពិធីចុះហត្ថលេខាលើកិច្ចសន្យានេះ ត្រូវបានធ្វើឡើងក្រោមវត្តមានប្រធានក្រុមហ៊ុន Vietjet បណ្ឌិត Nguyen Thi Phuong Thao និងនាយកប្រតិបត្តិក្រុមហ៊ុន លោក Christian Scherer ក្រុមហ៊ុនអាកាសចរណ៍ Airbus នៃ Commercial Aircraft Business។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh82aY9arYtf_qlPH6X4A3dNfJvCIMw9YwNv1KhnDuLRxTojguNQcQrxbdvqBZ90D9GCklwmK2h-ZX7u7eLavNmFFibxsHLkUcCQIe3cvAgXMPJzXjCdeWUatvWOwWQ3zEOR21Mb67XHxkuQEr3jzGePUH2RNgYRIbpX8o_CaDu35BbHx9m0igtFaI6rxNH/s2941/Vietjet_Chairwoman,_Dr_Nguyen_Thi_Phuong_Thao_middle,_right_and.jpg
នេះជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយនៅក្នុងកម្មវិធី Airshow ក្នុងឆ្នាំនេះ។ យន្តហោះដែលបានបញ្ជាទិញថ្មីៗនេះ នឹងត្រូវដាក់ឱ្យដំំណើរការផ្តល់សេវាដឹកអ្នកដំណើរផ្លូវឆ្ងាយ ដែលកំពុងតែរីកចម្រើនរបស់ក្រុមហ៊ុន Vietjet ក៏ដូចជានៅលើផ្លូវហោះហើរដែលមានតម្រូវការខ្ពស់នៅក្នុងតំបន់។ យន្តហោះទាំងនោះ នឹងត្រូវបានដាក់ជំនួសយន្តហោះ A330-300 បច្ចុប្បន្នរបស់ក្រុមហ៊ុន Vietjet និងគាំទ្រផែនការយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការពង្រីកបណ្តាញហោះហើរអន្តរទ្វីបរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1PcyFHADKJRg3rKPmzlr2PytcncDo1Sznopu37563UG6aWihj0esz_vm2LFjPcSutcOBLW5E8kO0iP_6ivuYpSSj5qzEmbmIJ6NIl83QZFEL1ymzUH3bhOV655a3p94oulXx26nDqwfFErzamPXoJ4OjWovd_rf6kk5TZmyW7Pb_oXdb5IgUaMBrCrHNc/s2981/VIETJE~3%20(2).JPG
ប្រធានក្រុមហ៊ុន Vietjet លោកស្រី Dr. Nguyen Thi Phuong Thao បានកត់សម្គាល់នៅក្នុងពិធីចុះហត្ថលេខាថា៖ “យន្តហោះ A330neo ថ្មីនេះ នឹងត្រូវបានប្រើក្នុងយុទ្ធសាស្ត្រពង្រឹងការអភិវឌ្ឍន៍កងនាវាអាកាសចរណ៍របស់ Vietjet ជំរុញសមត្ថភាពប្រតិបត្តិការដឹកជញ្ជូនរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលវាក៏គាំទ្រដល់ការពង្រីកជាសកលរបស់ខ្លួនផងដែរ។ ការដាក់ឱ្យប្រើប្រាស់យន្តហោះ A330neo ទំនើប និងសន្សំសំចៃប្រេងទៅក្នុងកងនាវាអាកាសចរណ៍របស់ Vietjet គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងគោលដៅ ESG របស់យើង ដើម្បីកាត់បន្ថយការបំភាយឧស្ម័នឱ្យបានអព្យាក្រឹតកាបូននៅឆ្នាំ 2050។ អ្នកដំណើរនឹងរីករាយជាមួយការហោះហើរផ្លូវឆ្ងាយប្រកបដោយសុវត្ថិភាព និងទំនើបជាងមុន។ Airbus នឹងបានអនុញ្ញាតឱ្យក្រុមហ៊ុន Vietjet នាំមកនូវឱកាសហោះហើរប្រកបដោយប្រសិទ្ធភាពដល់អ្នកដំណើរជាង 200 លាននាក់ រួមទាំងការហោះហើរលើកដំបូងជាច្រើន ការតភ្ជាប់អ្នកដំណើរគ្រប់ជាតិសាសន៍ និងទ្វីបនានា ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងការផ្លាស់ប្តូរវប្បធម៌ទំវិញទៅមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYijZHqW2x-wut4fxx7GoAhd5zKOL0KOX3s2o5tMvQo-HmbZrLfCHN7t32-6yBqhHfCpoWuZQ0-2EjoXMSxGTgyy4NY0tXeJxP7J01SkghlIJ2kVZAH2I00Mt40LJlIGfteU5hgHPv2GwL6D04nSlt_sYh3ZMKnLfpo-mfYEmqrFMIr4EqLESiob6t60Fy/s2639/VIETJE~1%20(3).JPG

លោក Benoît de Saint-Exupéry អនុប្រធានប្រតិបត្តិផ្នែកលក់ ក្រុមហ៊ុន Airbus Commercial Aircraft មានប្រសាសន៍ថា “យើងពិតជារីករាយណាស់ ដែលបានចុះកិច្ចសន្យាបញ្ជាទិញយន្តហោះ ជាមួយនឹងក្រុមហ៊ុនដឹកជញ្ជូនដែលរីកចម្រើនលឿនបំផុតមួយរបស់អាស៊ី។ “នេះ សបញ្ចាក់ពីសម្លេងគាំទ្រមួយដែលពោរពេញដោយទំនុកចិត្តលើខ្សែបណ្តាយយន្តហោះតួវែង Airbus ជំនាន់ចុងក្រោយរបស់យើងផងដែរ។ វាបង្ហាញពីភាពបត់បែន A330neo ដ៏អស្ចារ្យសម្រាប់អាជីវកម្មគំរូគ្រប់ប្រភេទ និងបណ្តាញទាំងក្នុងស្រុក និងក្នុងតំបន់រហូតដល់ផ្លូវឆ្ងាយៗផងដែរ។ កាប៊ីន Airspace ដ៏ល្អប្រណិតដែលទទួលបានពានរង្វាន់នេះ ធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់បទពិសោធន៍ហោះហើរដ៏ល្អបំផុតសម្រាប់អ្នកដំណើរ ដែលជំរុញភាពបត់បែនយ៉ាងពេញលេញទៅនឹងគំរូអាជីវកម្មនីមួយៗ។ នេះ ជាទម្រង់អាជីវកម្មដ៏ល្អឥតខ្ចោះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air ដើម្បីដឹកជញ្ជូនអ្នកដំណើរបានកាន់តែច្រើន កាន់តែឆ្ងាយ និងក្នុងតម្លៃទាបសមរម្យ ខណៈពេលដែលកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ និងការបំភាយកាបូនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPnNL5hkKTgKisa93I6nwHonBtNXDno2euBkdHL6mMsR3ueRMnoTsPMMpjXfW6hpk6dYycWW97w3Ea7nFq5ye_8u5Eh2RYldLi26Y7AdSVyrHR-2V1uUTZTpdMuVH09ntwjafP5i3NaO3w0VkLVvvIuddOejaju7fcBBuNFLLP4o4EacC6m7WIer8jcINe/s1480/dieulethumbnail-1609390127692.jpg

យន្តហោះ A330neo បំពាក់នូវកាប៊ីន Airspace ដែលទទួលបានពានរង្វាន់ ដោយកំណត់ស្តង់ដារថ្មីងាយស្រួលជិះ ធំទូលាយ និងការរចនាប្លែកទំនើប ដែលវាផ្តល់ឱ្យអ្នកដំណើរនូវបទពិសោធន៍នៃការហោះហើរដ៏ពិសេសមួយ។ នេះរួមបញ្ចូលទាំងប្រព័ន្ធភ្លើងថ្មី ធ្នើដាក់អីវ៉ាន់ធំជាងមុន និងការប្រើប្រាស់ប្រព័ន្ធកម្សាន្ត និងការតភ្ជាប់បណ្តាញនានាចុងក្រោយបំផុតនៅក្នុងយន្តហោះ។ បំពាក់ដោយម៉ាស៊ីន Rolls-Royce Trent 7000 ជំនាន់ចុងក្រោយ A330-900 មានសមត្ថភាពហោះហើរបាន 7,200 nm / 13,300 គីឡូម៉ែត្រដោយមិនចាំបាច់ឈប់ចាក់សាំង។

ជាមួយនឹងកងយន្តហោះជាង 105 គ្រឿង និងបរិមាណអ្នកដំណើរដែលកំពុងកើនឡើងឥតឈប់ឈរ Vietjet កំពុងពង្រីកបណ្តាញហោះហើរអន្តរទ្វីបរបស់ខ្លួនយ៉ាងសកម្ម បង្កើតកងយន្តហោះថ្មី និងទំនើប ដោយសហការជាមួយដៃគូយុទ្ធសាស្ត្រពិភពលោកដូចជា Airbus ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwFG5BMteI6RFcwB-uAuoZRdQ-2toyDWl8FpCJGSGQyFhtIF1gwvciywOkYyXBTNs6S6eNnd7zXfGIOxmnmCx8urBtqHGQaj3XJF8k9bipXXgbYlTZlA_3pat6RSNaD_NJwuTzEDcdgyeZU2bIO0T0Q5dc00X34WMHXKuXLeuzImEoIcxD_4ii2wwuyre1/s1600/vietjet-aircraft-1704439900039.jpg

បច្ចុប្បន្ន Vietjet ដំណើរការជើងហោះហើរទៅមករវាងខេត្តសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ 1 ម៉ោង និង 40 នាទីក្នុងមួយជើង។ អ្នកដំណើរពីសៀមរាបទៅហាណូយ អាចបន្តដំណើរទៅកាន់គោលដៅធ្វើដំណើរឆ្ងាយៗជាច្រើនទៀតរបស់ Vietjet បានផងដែរ។

###

អំពី Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុង ប្រទេស វៀតណាម ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ដែលតភ្ជាប់ជើងហោះហើរ ទូទាំងតំបន់ និងជុំវិញ ពិភពលោកផងដែរ។ ក្រុមហ៊ុន Vietjet ផ្តោតលើសមត្ថភាពគ្រប់គ្រងថ្លៃដើម ប្រតិបត្តិការប្រកបដោយ ប្រសិទ្ធភាព និងការប្រើប្រាស់កច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំង អស់ និងឈានមុខគេ។ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃថ្លៃដើម និងតម្លៃដែលអាចបត់បែនបាន ព្រមទាំងសេវាកម្ម ចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx5iehjRRPt8SrPhtKBGzZYMjU9LNAqryJ-BUXU3Q4sPYqYavPJlRpAWL7X2AcHqroNOr6bO4Gdu1anG3XqgVsDVGu4KCjqxdQQkLrAWS1vJO9UlApRdQG3HcV2wrpDJFZtgP-MTrZdNvTTBZH5kTk3RXtLRcCVh6JIIpQhkrN3RgfsOTXG2MiZmrcxJRd/s1600/vja330aircraft-1684210053664.jpg

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុន អាកាសចរណ៍ ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ ខ្ពស់បំផុតសម្រាប់ សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផល តែមួយគត់របស់ពិភព លោកគឺ airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយ ក្នុងចំណោមក្រុមហ៊ុន អាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អ ដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបាន គេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយ ស្ថាប័នល្បីៗ ដូចជា Skytrax, CAPA, Airline Ratings និងស្ថាប័នជាច្រើនទៀត។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ:

លោក មី សុវណ្ណ (Sovann)
អ៊ីម៉ែល៖ media@qed.agency
ទូរសព្ទលេខ៖ + 855 88 6000 321

កញ្ញា កែវ ដួង (Amy)
អ៊ីម៉ែល៖ kieuduong@vietjetair.com
ទូរសព្ទលេខ៖ +84 932 775 066