Home ព័ត៌មានជាតិ បង្ហាញមុខម្ចាស់ទឹកដមសំឡេង«ឃុននារី ស្ពតពាណិជ្ជកម្ម និងខ្សែភាពយន្តធំៗ» គឺជាស្រី្តវ័យជ្រេរូបនេះសោះ!

បង្ហាញមុខម្ចាស់ទឹកដមសំឡេង«ឃុននារី ស្ពតពាណិជ្ជកម្ម និងខ្សែភាពយន្តធំៗ» គឺជាស្រី្តវ័យជ្រេរូបនេះសោះ!

107
0

ជឿជាក់ថា ប្រិយមិត្តអ្នកស្តាប់ប្រាកដណាស់ ថានឹងធ្លាប់បានឮទឹកដមសំឡេងយ៉ាងពិរោះរណ្តំរបស់តួអង្គគំនូរជីវចល ស្ពតពាណិជ្ជកម្មធំៗ និងសំឡេងក្នុងខ្សែភាពយន្តខ្មែរ ថៃជាដើម។ ប៉ុន្តែយ៉ាងណាមិញ ប្រហែលជាមនុស្សភាគតិចណាស់បានស្គាល់អំពីម្ចាស់សំឡេងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh241VqrpFbtLNYCiFT2LMy6CACaPLjyr0cLGoKmQAUccuchBWlJfxgOsElzS33UYbSy3LA7NibvEBHtzwCX8advvgvAfpaYw5CH07vGyOVcgAxEeDF2UN0rs_y7T2Gkv4TMet-jsoKSmSuXS-YAx1COinN-G6JEh7WrBLVfmKtT2SD0dex8sCoTrKrzu-e/s1600/IMG_2559.JPG

ថ្មីនេះ នៅលើបណ្តាញសង្គម Tik Tok មនុស្សម្នាហាក់មានការចាប់អារម្មណ៍ខ្លាំងទៅលើស្រ្តីមា្នក់ដែលមានឈ្មោះថា អ៊ីវ ថាវុធ គឺជាម្ចាស់ទឹកដមសំឡេងដ៏ល្បីល្បាញរូបនោះ។ បើទោះជាគាត់មានវ័យរៀងជ្រេបន្តិចក្តី ប៉ុន្តែគាត់គឺអាចបត់បែនសំឡេងបានស្ទើរតែគ្រប់ទម្រង់ និងជាច្រើនសំឡេងក្នុងពេលតែមួយ ដែលមនុស្សភាគច្រើនស្ទើរតែមិនជឿ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-HflzYDnuH3ggeIlmz468WgE59xU_UgT1kX1uOEgAcEsG_zaMWoaF0KjDc_VMx4huZlP18pCRp_-sJ3r1seafJ3Pj01VxCF517yst_MXSZI4GJKDGBSVr3ApxXVr9MZWW-djfJdpIsCMkqe0a6BQG3yJalNu_bp7DsJBeTFdmwjduUrJcxJ0nqDYQdlE2/s1536/IMG_2560.JPG

យោងតាមការបង្ហោះរបស់គាត់ ដែលតែងតែមានវត្តមានស្ថិតនៅក្នុងបន្ទប់ថតសំឡេងមួយកន្លែង។ ក្នុងនាមជាអ្នកបញ្ចូលសំឡេងអាជីពមួយរូប ទើបស្តតពាណិជ្ជកម្ម ខ្សែភាពយន្តធំៗ ព្រមទាំងគំនូរជីវចលល្បីៗ មិនអាចមើលរំលងទឹកដមសំឡេងយ៉ាងពិរោះរណ្តំ និងផ្អែមស្រទន់របស់គាត់បានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkmrc5cOXhED9T3DQEGXecf4lzXDJ0I6HG6Y3Rod8rrc-z-IMLgwGdn4Hh3l2aGn34NX79wE6j3UTbtVWNh0Ncfgxqzl8Jba_7vNDdjeaeA5Or1QzXPd6hq0VLaUDCGnKUWJKx3KS0c5K_jbJIK54Jcva5t-32bv61esSoobNAsaAMoDWxyXS44J0M9Qpa/s1325/IMG_2563.JPG

តាមរយៈស្នាដៃរបស់គាត់មួយចំនួននាពេលកន្លងមក ខណៈក៏ផ្ទុះខ្លាំងនៅក្នុងចំណោមយុវវ័យលើបណ្តាញសង្គម Tik Tok នោះគឺឃ្លានៅក្នុងរឿងគំនូរជីវចលកុលាបប៉ៃលិន ដែលអ្នកបញ្ចូលសំឡេងតួអង្គឃុននារី គឺជារូបគាត់នេះសោះ «បានហ្ហើយៗ! ឈប់និយាយថ្លង់ណាស់ ទៅដេក, ហ៊ឹម មនុស្សឆ្កួត»។ បន្ថែមពីនេះ គាត់ក៏ធ្លាប់បានបញ្ចូលសំឡេងឲ្យខ្សែភាពយន្តខ្មែរល្បីៗកាលពីជំនាន់មុនជាច្រើនទៀត ដូចជារឿងទុំទាវ រឿងទាសករស្នេហ៍ជាដើម។

យ៉ាងណាមិញ បន្ទាប់ពីបានបង្ហាញមុខអ្នកបញ្ចូលសំឡេងជើងចាស់រូបរូបនេះហើយ បានធ្វើឲ្យមហាជនគ្រប់ៗរូបអត់សរសើរមិនបាន ហាក់សឹងតែមិនគួរឲ្យជឿ រហូតដល់ដល់មានអ្នកចង់សុំហាត់រៀនបញ្ចូលសំឡេងពីគាត់ទៀតផង៕

 

 

@thavuthiv

តួឃុននារីចាស????❤️???????? #fyp #fy #foryou #foryoupage #viral #khmer #បញ្ចូលសម្លេង #កុលាបប៉ៃលិន #reels

♬ original sound – Thavuth Iv – Thavuth Iv