Ahyeon សមាជិកលេចធ្លោរបស់ក្រុម BABYMONSTER ត្រូវបាន Haters ចោទប្រកាន់ថានាងខ្ជិលរាំបើធៀបនឹងសមាជិកដទៃ ខណៈកាលពីមុននាងបានរាំលះៗបញ្ចេញការសម្តែងរបស់ខ្លួនឱ្យអស់ពីសមត្ថភាពត្រូវគេរិះគន់ថានាងចង់ធ្វើឱ្យលេចធ្លោជាងសមាជិកដទៃ។ ការចោទប្រកាន់នាពេលថ្មីៗនេះត្រូវបានអ្នកគាំទ្រលើកឡើងថា Ahyeon ជាគោលដៅរបស់អ្នកដែលមិនពេញចិត្តនាងរិះគន់ដើម្បីបំបាក់ស្មារតីរបស់នាងប៉ុណ្ណោះ មិនខុសពីរៀមច្បង Jennie នោះទេបង្ហាញខ្លួនដំបូងៗត្រូវ Haters រិះគន់មិនសំចៃធ្វើអ្វីក៏ខុស។.png)
វីដេអូដែលបង្ហាញពី «Lazy Dancing»របស់ Ahyeon សមាជិក BABYMONSTER ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត។ ថ្មីៗនេះ វីដេអូមួយបង្ហាញពី Ahyeon ក្នុងការសម្តែងនាពេលថ្មីៗនេះ ត្រូវបានផ្សព្វផ្សាយនៅលើវេទិការកូរ៉េ Pann Nate ដោយបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ជាពិសេស Ahyeon អាចត្រូវបានគេមើលឃើញថាកំពុងរាំជាមួយនឹងថាមពលដែលតិចជាងគេបើប្រៀបធៀបទៅនឹងសមាជិកផ្សេងទៀតដែលនាំឱ្យមានការចោទប្រកាន់ថានាង «ខ្ជិលរាំ»។.png)
មនុស្សជាច្រើនរិះគន់ Ahyeon ចំពោះការខ្វះថាមពលរបស់នាងក្នុងការសម្តែងប៉ុន្តែអ្នកគាំទ្ររបស់នាងបានចេញមុខការពារ និងបានលើកឡើងថា សមាជិករូបនេះបានក្លាយជាគោលដៅនៃការស្អប់ខ្ពើមឥតឈប់ឈររបស់ក្រុម haters។ ការបញ្ចេញមតិយោបល់របស់អ្នកលេងអ៊ីនធឺណិតបានសរសេរថា «
អ្នកបំបាក់ទឹកចិត្តនាងពេលនាងរាំខ្លាំងៗលះហើយឥឡូវមកត្អូញត្អែរពីការសម្តែងរបស់ នាង? បើទោះជានាងធុញទ្រាន់នឹងមតិអវិជ្ជមានក៏ដោយការរាំបែបនេះគឺមិនត្រូវសមនឹងវិជ្ជាជីវៈ»។ អ្នកផ្សេងទៀតបានបង្ហាញថា បន្ទាប់ពីការបង្ហាញខ្លួនដំបូង ពួកគេនៅតែបន្តផ្សព្វផ្សាយដោយមិនសម្រាក ហើយបន្ទាប់ពីឡើងឆាករាប់មិនអស់នោះ គ្រាន់តែជារឿងធម្មតាទេ ដែលបាត់បង់កម្លាំងផ្នែកខ្លះនៃការសម្តែងមិនអាចវាយតម្លៃចំពោះការសម្តែងពេញមួយបទទេ»។
Ahyeon ជាសមាជិកលេចធ្លោជាងគេរបស់ក្រុម BABYMONSTER ប៉ុន្តែក៏ក្លាយជាប្រធានដែលមានការពិភាក្សានៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដូចគ្នា។ មុននឹងមានការចោទប្រកាន់ដែលមិនស្របនេះ Ahyeon ត្រូវបានគេរិះគន់ថានាងរាំខ្លាំងៗដើម្បីឱ្យលេចធ្លោជាងសមាជិកដទៃ។ ក្រោមមក Ahyeon បានធ្វើឱ្យអ្នកគាំទ្របង្ហាញការព្រួយបារម្ភបន្ទាប់ពីបង្ហាញខ្លួនភ្លឹកៗមិនសកម្មដូចមុននិងព្យាយាមរក្សាគម្លាតពីសមាជិករួមក្រុម៕










