Home ព័ត៌មានអន្តរជាតិ ប្រាសាទ Kukulcan ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណរបស់ម៉ិកស៊ិក

ប្រាសាទ Kukulcan ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណរបស់ម៉ិកស៊ិក

39
0

ប្រទេសម៉ិកស៊ិក ៖ ប្រាសាទ Kukulcan ឬត្រូវបានគេស្គាល់ឈ្មោះថា ប្រាសាទ El Castillo គឺជាប្រាសាទពីរ៉ាមីតមួយ ដែលមានលក្ខណៈជាកាំជណ្តើរដ៏ល្បីល្បាញបំផុតនៅទីក្រុងបុរាណរបស់ម៉ិកស៊ិក ឈ្មោះ Chichén-Itzá ។ ប្រាសាទនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរមកពីជុំវិញពិភពលោក ដោយសារមានការបង្ហាញស្រមោលសត្វពស់វារលើកាំជណ្តើរប្រាសាទ ។

ប្រាសាទដ៏ល្បីល្បាញនេះត្រូវបានកសាងឡើង ចាប់ពីសតវត្សរ៍ទី៩ ដល់ទី១២ ដើម្បីថ្វាយដល់ព្រះអាទិទេព១អង្គ ព្រះនាម Kukulcan របស់ជនជាតិម៉ាយ៉ា ។ ព្រះអាទិទេពអង្គនេះមានព្រះកាយស្រដៀងគ្នានឹងសត្វពស់ដុះសាប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyEixFNynylWgGGy4inxLkZbQ7NnazkiXgrJzdQQfn3Qd96_HEY-VRYFoWMpiAPO1csao41yKvLwfYH41odRh5L9WxiuqeUNqbZFjAA5RVyCNOfxzuNq41MY6NtA9xZC1tdvkwpSnzFJaxjE6PqWcEqJdL0dm0Hc-DpOlnh7FAKYc7qP9KbKYnrSSXui7/s894/61L+kkjz0LL._AC_UF894,1000_QL80_.jpg

អ្វីដែលធ្វើឱ្យប្រាសាទនេះមានភាពលេចធ្លោបំផុតនោះ គឺភាពជាក់លាក់ផ្នែកតារាសាស្ត្រ និងមានស្ថាបត្យកម្មដ៏ល្អប្រណីត ។ រីឯនៅផ្នែកទាំង៤ របស់ប្រាសាទ គឺមានកាំជណ្តើរសរុបចំនួន៣៦៥ជាន់ ដែលចំនួនកាំជណ្តើរ គឺស្មើគ្នានឹងចំនួនថ្ងៃក្នុងរយៈពេល១ឆ្នាំដែរ ។

ក្នុងអំឡុងពេលដែលពេលថ្ងៃ ដែលមានរយៈពេលស្មើគ្នាជាមួយពេលយប់ គឺស្រមោលចាំងនៅលើកាំជណ្តើរប្រាសាទនេះ នឹងបង្កើតជាស្រមោលសត្វពស់វារចុះពីលើប្រាសាទ ។ វាជារូបភាពមួយគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរយ៉ាងច្រើនមកពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh82Px6kPM1OOTIF9JzTOP-fkOpHFD3jcsjOIWYK4JuqFrwqHKI0vPS86gPR77DHnHH1x7Y-FClAywJc47h-krZ76xdyPRkdhc9_gPQ_v8Kw97_OEauJQhBLyYMJpBFLttyeY4vIe8KYjESIPHd0NNXsYosm_cL49EIkvKvTSfTdz1UnQDLrRzPGvfItNQ7/s1200/aerial-view-of-Kukulcan-Pyramid-at-Chichen-Itza.webp

ភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងបុរាណ Chichén-Itzá របស់ប្រទេសម៉ិកស៊ិក ពួកគេអាចឡើងតាមកាំជណ្តើរទៅកាន់កំពូលប្រាសាទ ដើម្បីមើលទេសភាពនៅជុំវិញ និងស្របយកខ្យល់អាកាសផងដែរ ខណៈនៅទីនេះ ធ្លាប់ជាមជ្ឈមណ្ឌលវប្បធម៌ និងសាសនារបស់ជនជាតិម៉ាយ៉ា ។ ការឡើងលើកាំជណ្តើរប្រាសាទ ពុំត្រឹមតែបានបង្ហាញពីសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែភ្ញៀវទេសចរហាក់បានធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សំខាន់របស់សម័យបុរាណ ។

ក្រៅពីនេះ ទីក្រុងបុរាណ Chichén-Itzá ក៏ស្ថិតក្នុងចំណោមទីកន្លែងអច្ឆរិយៈថ្មីចំនួន៧ របស់ពិភពលោក ព្រមទាំងត្រូវបានអង្គការយូណេស្កូចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ។ ហេតុនេះ វាកាន់តែធ្វើឱ្យទីនេះក្លាយជាតំបន់ទេសចរណ៍ពុំគួរមើលរំលងសម្រាប់ភ្ញៀវទេសចរ ដែលចាប់អារម្មណ៍ពីប្រវត្តិសាស្ត្រ និងវប្បធម៌បុរាណ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHiVPuG0iZTCK63oYtjEwR6otU8IsWdLN_cVyowLr4wx73X_2tTao2HFRVtqLip7mC8rdDloj1xT5zSs7OaCqE4rybUPaDKwze8I7iShgPBpMSwzIqaj0rDkEg0On3iNAoXDa3e2yOYnlW7PetPlPVaLTw1_454fAIAs1nxLn0zDCnm7Q4QS6bk2fSN6k6/s1000/piramide-kukulcan.jpg