Home ព័ត៌មានអន្តរជាតិ មើលទៅធម្មតា! តែចានសេរ៉ាមិចមួយនេះមានតម្លៃរហូតដល់ ៤០ លានដុល្លារអាមេរិក

មើលទៅធម្មតា! តែចានសេរ៉ាមិចមួយនេះមានតម្លៃរហូតដល់ ៤០ លានដុល្លារអាមេរិក

85
0

ប្រទេសចិន៖ ចានសេរ៉ាមិចមួយកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិន បន្ទាប់ពីវាត្រូវបានគេដេញថ្លៃរហូតដល់ ៤០ លានដុល្លារអាមេរិក។
យោងតាមសារព័ត៌មានបរទេស The Value ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថាចានសេរ៉ាមិចមួយនេះត្រូវបានគេដាក់បង្ហាញនៅទីក្រុងហុងកុង ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាសេដ្ឋី ដោយសារចានសេរ៉ាមិចគឺជាវត្ថុបុរាណដែលមានអាយុកាល ១០០០ ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFpHU-3lfdgOuPeTtSOUriCXsU8vq8KETkYbUGOUYVP1kikHtjFlcN5eomXE6VRJc_tiL9Ez_9Icc6wavE_ZuNitDVAL83bVqjuR0Q76vERb2sxcoEju6Rsn-POtLLeRIOknFrvIfO-HldGHD52ejZdywbQrwBbj8GQ_bj9y-fib7S7zYTBhwzPfCjvvia/s680/co-vat-2-6717-1721617305.jpg

វត្ថុបុរាណនេះត្រូវបានគេច្នៃឡើងក្នុងកំឡុងរាជវង្សសុង ខាងជើងពីឆ្នាំ (៩៦០-១១២៧) ដើម្បីបម្រើរាជវាំង ដែលវាមានពណ៌ខៀវអមជាមួយរូបរាងប្រេះស្រាំដូចជាត្បូង ទំហំ ១៣ សង់ទីម៉ែត្ររាងដូចចានរាក់។ នៅសម័យបុរាណ សេរ៉ាមិចប្រភេទនេះច្រើនតែប្រើសម្រាប់ដាក់ទឹកដើម្បីលាងជក់ ដោយអ្នកស្រាវជ្រាវជឿថាសេរ៉ាមិចនេះបានឆ្លងកាត់ប្រវត្តិសាស្រ្តអស់ជាច្រើនឆ្នាំមកហើយ។ ចានបុរាណដែលមានអាយុកាល ១០០០ ឆ្នាំគឺពិតជាមានប្រជាប្រិយភាពខ្លាំងណាស់សម្រាប់អ្នកដែលចូលចិត្ត និងស្រឡាញ់វត្ថុប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBQmqpshQV1-kcc7Y3HT93zVwooGgjgxqQU87l01owsYLeeE6Qb3dshjS5HF5NCOZ3KBLWDj0QXedAHhojo9KPyQCBl-162850dNyTmqOonFsnhVta7nTUv0QFhX9lA18uAPxAhoMJ_InVTVm5rDqr6NB3O826soAmwK6TeHdfFDUqL-PWHPDRUoxgw5IB/s680/co-vat-7003-1721617305.jpg

ចាននេះត្រូវបានដេញថ្លៃដោយមហាសេដ្ឋីជនជាតិចិនម្នាក់គឺលោក Liu Ich Khiem ក្នុងតម្លៃ ៤០ លានដុល្លារអាមេរិក ដែលលោកគឺជាអ្នកប្រមូលទិញដ៏ល្បីមួយរូបរបស់ពិភពលោក តែងតែចូលរួមក្នុងការដេញថ្លៃវត្ថុបុរាណតាំងពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ៩៩% នៃវត្ថុបុរាណរបស់ប្រវត្តិសាស្ត្រជាច្រើនសុទ្ធតែបានមកពីការដេញថ្លៃទាំងអស់ ដោយលោកបានថែរក្សាវាយ៉ាងល្អបំផុតនៅក្នុងសារមន្ទីឯកជនមួយរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZiWSAeEcxCuZ6LpN0lC_6pkqQrhSBm_qEE5FGLWGo1JNqLCqzlIza-TYJHuGn5EzTzin6-vGezm7vVtrCNK663ePkZg2Mo6n1fb0TRsaBC_IHfDZLdezm80eTUp5qHyp6OWdtQiBmh4cc3QApJpUdTPXuHdaw1vUgaEoKnA_rXIFmVvy6d-qknCwHgFrr/s680/khiem-6983-1721617305.jpg
គួរបញ្ជាក់ដែរថា បន្ទាប់ពីការដេញថ្លៃជាង ៣០ ឆ្នាំមកលោក Liu Ich Khiem គឺបានក្លាយជាបុគ្គលដ៏សំខាន់បំផុតមួយនៅក្នុងទីផ្សារសិល្បៈវប្បធម៌ចិន។ លោក Liu Ichqian មានអាយុ ៦១ ឆ្នាំមកពីទីក្រុងសៀងហៃ ធ្លាប់ធ្វើការជាអ្នកបើកតាក់ស៊ី ប៉ុន្តែលោកក៏បានប្រែខ្លួនក្លាយជាមហាសេដ្ឋីដោយការលេងភាគហ៊ុន ជួញដូរអចលនទ្រព្យ និងឱសថ។ យោងតាមស្ថិតិពីក្រុមហ៊ុនស្រាវជ្រាវ Hurun មហាសេដ្ឋីរូបនេះគឺមានទ្រព្យសម្បត្តិសុទ្ធ ៣៤.៥ ពាន់លានយន់ (ប្រមាណ ៤.៧ ពាន់លានដុល្លារអាមេរិក)៕