Home ព័ត៌មានអន្តរជាតិ Shilin Stone Forest ជាឧទ្យានជាតិព្រៃថ្មដ៏ធំបំផុតលើពិភពលោក

Shilin Stone Forest ជាឧទ្យានជាតិព្រៃថ្មដ៏ធំបំផុតលើពិភពលោក

78
0

ប្រទេសចិន ៖ ព្រៃថ្ម «Shilin Stone Forest» ស្ថិតនៅស្រុកលូណាន ភាគខាងកើតទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន ត្រូវបានគេចាត់ទុកថា គឺជាឧទ្យានជាតិព្រៃថ្មដ៏ធំបំផុតលើពិភពលោក ។ វាលាតសន្ធឹងនៅលើផ្ទៃដីដ៏ធំល្វឹងល្វើយ ប្រកបដោយភ្នំថ្មខ្ពស់-ទាបឆ្លាស់គ្នា បង្កើតបានជាទេសភាពស្រស់ស្អាតគួរឱ្យទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaP9JqIkuDmVJFocv-kMpjkLWJxcUoPBBJC8F7-MG5zJulyMPh7asMBvhwj_EIFwgCHYYl_8ucHdT4D0lsbJsWLajvZxC4wUX10cFooZbJvSkb3YuA_G-Mu5e7nAheAvZh-P6eaXESpL-5FEQ2tT9oyUaeS5p4yjjaK52EwGPj3enDMljD5CwsRuJRIn56/s640/8c4bd9019c589cd8ebbc7ba154c3fafe.jpg

ឧទ្យានជាតិនេះមានភ្នំថ្ម និងសសរថ្មតូច-ធំនៅលាយឡំចម្រុះគ្នាពាសពេញទាំងអស់ ដែលមានលក្ខណៈជាថ្មកំបោរ ។ កាលពីមុន ថ្មទាំងនេះស្ថិតនៅក្រោមផ្ទៃទឹក ប៉ុន្តែដោយសារការផ្លាស់ប្តូរផ្ទៃដីថ្ម វាបានធ្វើឱ្យថ្មកំបោរទាំងនេះផុសចេញពីផ្ទៃទឹកមក និងប្រែក្លាយជាព្រៃថ្មដ៏ស្រស់ស្អាតនាពេលបច្ចុប្បន្ន ។ គេសន្និដ្ឋានថា ព្រៃថ្មនេះមានអាយុរហូត២៧០លានឆ្នាំឯណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRrxDEQ9-kgjv4cpxzSm8fBmIULlYB2fCvXGU6rQPCNAISsdLWshR_5hzT6WpotXu9__Nwo6TL0LKt8snYUfSOVdEIqLYX7i0ZmIUJn_abPkbAzkg3j9CBwlWhCdo_4fD4mo0w1S8Qfc0xUO7HKcELDHDHKPwlNchX9ruxC9547AS0dbRuvZi9VBC7FpC_/s800/74f022d5ab4f417cad929ffb_cut_800x500_9.webp

បច្ចុប្បន្ន នៅទីនេះ គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយរបស់ទីក្រុងគុនមីង ខេត្តយូណាន ហើយអាជ្ញាធរចិនបានបើកឱ្យភ្ញៀវទេសចរចូលមកទស្សនាទីនេះនៅផ្នែកខ្លះៗ ។ ភ្ញៀវទេសចរអាចដើរទស្សនាព្រៃថ្មនៅតាមផ្លូវ រហូតដល់ជាង៤០០ផ្លូវ និងមានទីកន្លែងឈប់សម្រាកសម្រាប់មើលទេសភាព ចំនួន២០០កន្លែង ។ គេបានដាក់ឈ្មោះតំបន់នេះថា «ទឹកកួចនៅក្រោមសមុទ្រ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOtYsBLXj4tRqms5R10rkbSs7Uhb7M7JHrzHgZEIto8iE-fZ0rTyw6dkE1fBtqpJ8xRTnLII-VKID_Tcaf32P9GKz7XOts_dV_HOagArtbipeunJHnwNyL6jZVAjUck1yZyORt9DurJRwZ25-zcwcV63sscAofD2b6zTMP0x-irj-VYQKH7qB8BvBY0JvR/s1200/Kunming-Stone-Forest-China.webp

ចំណែកនៅតាមផ្លូវសម្រាប់ឱ្យភ្ញៀវទេសចរដើរទស្សនាឧទ្យានជាតិព្រៃថ្ម គឺមានការប្រគំតន្ត្រី និងការលេងកម្សាន្តជាហូរហែ ព្រមទាំងមានសេវាកម្មជួលស្លៀកពាក់តាមបែបអ្នកស្រុកក្នុងតំបន់ សម្រាប់ឱ្យភ្ញៀវទេសចរថតរូបទៀតផង ។ ការមកកម្សាន្តនៅឧទ្យានជាតិព្រៃថ្ម Shilin Stone Forest ភ្ញៀវទេសចរនឹងបង់ប្រាក់ចំនួន១៧០យាន់ក្នុងម្នាក់ និងបង់ថ្លៃរថយន្តសម្រាប់ទស្សនាព្រៃថ្ម ចំនួន២៥យាន់ទៀត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEje8Rx51AMfxZNKfdQM4K5Qy6vqfbYZgo3nyGa4rXTQencjAJLc4NYRkRfyGBpBRMx8KUuA_rDbObspnsfQ2gn8MsSIK55CjUz-wvC_G0aKn-LfGVQUtw_FN4RWBZN0hvdyGk-dEdH_r09dbYKgYMppeXqWQUkRtv_j0_YoJMnmGWxhzjsf2OHioYIppOT0/s1280/photo_2024-07-20_16-43-35.jpg

ការជិះរថយន្តទស្សនាព្រៃថ្ម គឺមានភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរ ពីព្រោះបើពួកគេដើរទស្សនានោះ គឺនឹងចំណាយពេលពេញ១ថ្ងៃឯណោះ ។ ក្រៅពីនេះ តំបន់មួយទៀតដែលមានទេសភាពស្រស់ស្អាតពុំចាញ់ឧទ្យានជាតិព្រៃថ្ម គឺស្ថិតនៅបរិវេណជុំវិញឧទ្យាននេះ ។ ឧទ្យានជាតិព្រៃថ្ម ត្រូវបានអង្គការ UNESCO ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់ពិភពលោក រួចរាល់ហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmWuLdEIhf4TZGYW1AaFQKIcv6qUls-FaflhlfL5aphSKQQe_wLs8EvHHppbOxSIMSKlYeNN8zzjwUukbrMnO1fO6TC7bGQXtKgnycBMiDpSVcPx5dLJOEinEaTSvym1x_MGGF9Jz3sY_oZnKp7tkYmH8c3-o0oN-MBlWvfe0j4-h_SgG2w4p_HwoRME5w/s800/stone-forest-aerial-view.jpg