Karina មេក្រុមរបស់ aespa តែងតែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍រាល់ពេលបង្ហាញខ្លួនម្តងៗដោយសារតែភាពស្រស់ស្អាតទឹកមុខមានមន្តស្នេហ៍របស់នាង។ ទោះជាយ៉ាងណាក៏ដោយ Karina ក៏បានធ្វើឱ្យអ្នកគាំទ្រ «ថប់ដង្ហើម» ជាច្រើនដងផងដែរដោយសារតែសំលៀកបំពាក់របស់នាងជួបប្រទះបញ្ហាញឹកញាប់ជាងគេក្នុងក្រុមខណៈថ្មីៗនេះបានជួបប្រទះបញ្ហាម្តងទៀតដែលនាំឱ្យអ្នកគាំទ្ររិះគន់ផលិតកម្ម SM យ៉ាងចាស់ដៃនិងស្នើឱ្យប្តូរក្រុមអ្នកច្នៃម៉ូតរៀបចំសំលៀកបំពាក់។
ក្នុងអំឡុងពេលការប្រគំតន្ត្រីនៅប្រទេសជប៉ុនសម្លៀកបំពាក់របស់ Karina បានរហែកពេលកំពុងសម្តែងបទ «Trick or Treat» ។ តារាស្រីរូបនេះព្យាយាមកាន់អាវរបស់ខ្លួនការពារកុំឱ្យរបូតខណៈនៅបន្តការរាំ។រូបភាពនៃរ៉ូបរហែករបស់ Karina នៅប្រទេសជប៉ុនបានល្បីពេញបណ្ដាញសង្គមអាស៊ី។ គ្រប់គ្នាបានបង្ហាញការអាណិត Karina ដែលត្រូវសម្ដែងក្នុងស្ថានភាពអាម៉ាស់ និងតានតឹងបែបនេះដោយសារការស្លៀកពាក់របស់នាង។ នេះមិនមែនជាលើកទីមួយទេ ដែល Karina ជួបប្រទះបញ្ហាសំលៀកបំពាក់ហើយនាងស្ទើរតែប្រឈមមុខនឹងរបូតខែអាវក្នុងដោយសារតែសម្លៀកបំពាក់មិនមានសុវត្ថិភាព។.png)
មិនត្រឹមតែប៉ុណ្ណឹងទេ Karina ត្រូវសម្ដែងក្នុងសម្លៀកបំពាក់រឹងរឹបខ្លាំងពេក ដែលបណ្ដាលឱ្យមានរបួសស្បែក។ ដោយសារចលនាដៃយ៉ាងខ្លាំងក្នុងក្បាច់រាំ ខ្សែដៃអាវខាងក្នុងបណ្តាលឱ្យមានស្នាមរបួសលើស្បែក។ ថ្វីដ្បិតតែនាងមិនបានបង្ហាញអារម្មណ៍ឈឺចាប់ក៏ដោយ ប៉ុន្តែស្នាមរបួសដែលអាចមើលឃើញនៅលើឆាកគឺគ្រប់គ្រាន់ធ្វើឱ្យអ្នកគាំទ្រខូចចិត្ត។
គួរឱ្យកត់សម្គាល់ថា មានករណីមួយដែលគេប្រទះឃើញម្ជុលជាប់អាវពេលសម្ដែងរបស់នាង។ ក្នុងអំឡុងពេលរាំ Karina មិនអាចជៀសវាងហានិភ័យនៃការចាក់ម្ជុលទេ។ លើសពីនេះ Karina ធ្លាប់បានសម្តែងជាមួយស្បែកជើងដែលហើបជ័រកាវម្ខាង។ ការសម្តែងជាញឹកញាប់របស់ Karina នៅក្នុងសម្លៀកបំពាក់ដែលមានបញ្ហាគំរាមកំហែងដល់សុវត្ថិភាពរបស់នាងនៅលើឆាក។ រាល់ពេលដែលមានបញ្ហាកើតឡើងរូបនាងដោះស្រាយវាប្រកបដោយវិជ្ជាជីវៈ ជៀសវាងស្ថានភាពអកុសល។.png)
ការពិតដែលថា Karina បានប្រឈមមុខនឹងបញ្ហាបិះរបូតខ្សែអាវម្តងហើយម្តងទៀតបានធ្វើឱ្យអ្នកគាំទ្រខឹងសម្បារ ធ្វើឱ្យក្រុម stylist របស់ SM ប្រឈមមុខនឹងការខឹងសម្បារយ៉ាងខ្លាំងពីអ្នកគាំទ្រ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកគាំទ្រកំពុងមាននិន្នាការទាមទារឱ្យ SM យកចិត្តទុកដាក់ចំពោះសិល្បកររបស់ពួកគេ និងជាពិសេសដើម្បីកែប្រែក្រុមអ្នករចនាម៉ូតឡើងវិញ៕










