Home ព័ត៌មានជាតិ ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យបាក់ស្រុតផ្ទះ៣ខ្នងចូលស្ទឹងសង្កែ

ភ្លៀងធ្លាក់ខ្លាំង បណ្តាលឱ្យបាក់ស្រុតផ្ទះ៣ខ្នងចូលស្ទឹងសង្កែ

51
0

ដោយមានមានភ្លៀងធ្លាក់មកជាប់ៗគ្នាជាច្រើនថ្ងៃ បានបង្កឱ្យប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅជាប់ដងស្ទឹងសង្កែ ហាក់មានការព្រួយបារម្ភខ្លាំង ក្រោយមានលំនៅឋាន៣ខ្នងបានបាក់ចូលស្ទឹងសង្កែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXJtcptBtxxZjyZDNuw7bi0ArdK5wdHVqaHo5mCe-QDs6anSD9HY6luJxrXgg_NT0brQnkhEX6hx32bgIsEOs5jmGg1AqRx78dtqHU2YKyOYa1kIXm0B4PqIj0xI2zqCzGZS3xapsi3v6ZWJ8-4lJA9uteYDns1OTZmdQEZjtrlEsnSmxaYFkm9gBRc_8/s1280/5be8c20bbb96c6213be8baaa695f3223.jpg

ការរអិលបាក់ស្រុតដីនេះបានកើតឡើងនៅវេលាម៉ោង២យប់ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ដែលស្ថិតនៅភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង បណ្តាលឱ្យស្រុតផ្ទះបាយ និងរោងលក់គុយទាវរបស់ប្រជាពលរដ្ឋចំនួន៣គ្រួសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqoUVgPGioXl_qk3guQSwQchuahkH7LzsKmeW9Tk3rCYH4rZY35ggBnQ-vtJ77Ad6jwTxrnWRxTStxS5DSnwotzXGfgeliUn50DAtkdxCzWrU_0CwIVGqkyxh7Mo7MWAVBMlQRFLvYfak_e6kDEMO-4eq8Kme_NnM1R0i-t01ny4BZpH1G2CZnMXAbInU/s1268/16507c50ad0452101cbfbf18ad9d9f7f.jpg

មូលហេតុនៃការបាក់ស្រុតនេះ ក៏ព្រោះតែប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ខ្លាំងជាប់គ្នា ធ្វើឱ្យដីជ្រាបពីម្ខាងផ្លូវដែលមិនមានទឹកហូរ ត្រូវជ្រាបឆ្លងផ្លូវបាក់ផ្លូវចូលទៅស្ទឹង ធ្វើឱ្យទឹកហូរខាងក្រោម ដែលមានដីស្អុយ ហើយរអិលបាក់តែម្តង ហើយចំពោះអ្នកនៅសង្ខាងផ្ទះដែលបាក់ជាប់ៗគ្នាខាងមាត់ស្ទឹងនោះ ក៏កំពុងរងនូវហានិភ័យនេះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9fzgSRyRH4wEHXzYqSlNgn6uz9EVJ-CPY1mFztuRLgXeG2h0lrCfl6WQGEBl63No1r5aApKWoA2uoQCACXZrjjTmDrXrLiArh_4n7WOoaNEIHaxLLdUqehvkoBJ_EoMjd9E-yOHU374oLKw-_SLwkyUj3UAwarhHmCR_sg1sjTQM67lWsSjW2bPeHBVE/s1280/a08c4c70b948a77f6266f34c2a5545d0.jpg

អភិបាលស្រុកឯកភ្នំ លោកម៉ិល សុផល បានស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងប្រញ៉ាប់រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចដែលនៅជិតបំផុត ចំពោះបាតុភូតធម្មជាតិណាមួយដែលកើតឡើង៕