ជឿជាក់ថាអ្នកលេងបណ្តាញសង្គមប្រាកដជាស្គាល់ ប៉ីប៉ីឌី មិនខានដែលធ្វើឱ្យទីផ្សារផ្លែ ផាសិន និង strawberry និងបុកល្ហុង ល្បីល្បាញខ្លាំងពាសពេញបណ្តាញសង្គម។ ជាមនុស្សដែលមានឥទ្ធិពលនិងផ្តល់ការកម្សាន្តដល់អ្នកគាំទ្រ ប៉ុន្តែជីវិតពិតរបស់ ប៉ីប៉ីឌី ជាមនុស្សដែលខ្វះភាពកក់ក្តៅតាំងពីតូចមិនស្គាល់សូម្បីមុខឪពុក ចំណែកឯជីវិតស្នេហាមិនសមប្រកបមានម្តងលោកសឹងតែបញ្ចប់ជីវិត។
ក្នុងបទសម្ភាសន៍ VTALK ដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ ប៉ីប៉ីឌី បានរៀបរាប់ថាលោកជាអ្នកខេត្តកណ្តាល ហើយពិធីការិនី ហេង កែវនីតា និងលោកជាបងប្អូនជីដូនមួយនឹងគ្នា។ កាលពីក្មេង ហេង កែវនីតា គឺជាអ្នកដឹក ប៉ីប៉ីឌី និងបងប្អូនម្នាក់ទៀតទៅរៀនជាមួយនឹងមធ្យោបាយកង់។ អ្នកមួយចំនួនធំអាចដឹងពីជីវិតរបស់ ប៉ីប៉ីឌី ជាបុគ្គលមានឥទ្ធិពលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ផ្តល់សំណើចដល់អ្នកគាំទ្រ បើកហាងផ្ទាល់ខ្លួនធ្វើឱ្យទីផ្សារផ្លែផាសិន និង strawberry ល្បីល្បាញខ្លាំងជួយសម្រួលដល់អ្នកលក់ដទៃទៀតឱ្យកាន់តែលក់ដាច់ ប៉ុន្តែមិនមែនជីវិតរបស់ ប៉ីប៉ីឌី ធ្វើអ្វីក៏ជោគជ័យទាំងអស់នោះទេ។
ប៉ីប៉ីឌី គឺជាក្មេងម្នាក់ដែលខ្វះភាពកក់ក្តៅតាំងពីក្មេង ឪពុកម្តាយចែកផ្លួវគ្នាលោកត្រូវទៅរស់នៅជាមួយអ៊ំ ជាមួយយាយ ឆ្ងាយពីម្តាយដែលគាត់ត្រូវឡើងមកធ្វើការដើម្បីរកលុយសូម្បីតែមុខឪពុកថាមានមុខមាត់ដូចម្តេច ឈ្មោះអ្វីលោកមិនស្គាល់ផង។ ទោះជាធំឡើងជាកូនកំព្រាឪពុក ប៉ុន្តែលោកមានការអាណិតម្តាយលោកច្រើនជាងដែលម្តាយខ្លួនជាស្រ្តីមេម៉ាយ តែតស៊ូរកលុយចិញ្ចឹមកូន។ កាលពីកាលដោយសារតែភាពឯកាពេក ប៉ីប៉ីឌី ស្រែកហៅ ឪពុកទាំងមិនស្គាល់។
ប៉ីប៉ីឌី ថាបើឱ្យនិយាយថាពិបាកខ្លាំងតែម្តងមិនមែននោះទេដោយសារតែជាមនុស្សម្នាក់ឆ្អឹងអណ្តែតទទួលបានការជ្រោមជ្រែងខ្លះដែរពីដៃគូ។ .png)
ងាកមកកាន់ជីវិតស្នេហាវិញ ប៉ីប៉ីឌី មិនទាន់សមប្រកបលើជីវិតគូនោះទេលោកបានសុំបែកដៃគូចំនួន៣នាក់ ប៉ុន្តែក្រោយមកត្រូវបានមនុស្សម្នាក់ធ្វើឱ្យលោកឈឺចាប់ខ្លាំង សឹងតែមិនអាចរស់នៅលើផែនដីបាន ទុកហាងបុកល្ហុងចោលមិននឹកនាជាង១ឆ្នាំគ្មានភ្ញៀវចូល បាយមិននឹកទឹកមិនស្រេកបោះបង់ខ្លួនឯងចោល។
បន្ទាប់ពីការឈឺចាប់បានរំលាយលោកក៏បានពង្រឹងហាងខ្លួនឯងមកវិញ ខណៈដៃគូដែលទើបតែបែកគ្នាប៉ុន្មានខែចុងក្រោយនេះក៏ទៅចោលលោកម្នាក់ទៀត ហើយលោកបានព្យាយាមអង្វរលន់តួគ្រប់យ៉ាងប៉ុន្តែចំណងស្នេហានៅតែមិនអាចផ្សះផ្សាបានរហូតលោកនិយាយថា «កម្មពៀរមិនចាំជាតិក្រោយ»។.png)
គួរបញ្ជាក់ថា បន្ទាប់ពីមុខជំនួញកាន់តែកាក់កបទទួលបានផ្លែផ្កាបើកហាងបន្តពីមួយទៅមួយ ប៉ីប៉ីឌី ក៏សម្រេចចិត្តបើកផលិតកម្មផ្ទាល់ខ្លួនដោយជ្រើសរើសតួឯកស្រីដំបូងសម្រាប់ផលិតកម្មខ្លួនគឺជាតារាចម្រៀង វី ឌីណែត៕










