Go Hyun Jung គឺជាតារាស្រីកូរ៉េដ៏មានឥទ្ធិពលមួយរូបដែលបានសម្តែងរឿងល្បីៗជាច្រើនដូចជា Mask Girl, Reflection of You, Queen Seondeok និង Dear My Friends…។ ស្ថិតក្នុងវ័យ ៥៣ ឆ្នាំអតីតជើងឯករងកូរ៉េរូបនេះ នៅតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយសាររូបរាងរបស់នាងនៅតែស្រស់ស្អាត និងមានស្បែកសភ្លឺថ្លាដូចទើបតែអាយុ ៣០ ឆ្នាំអ៊ីចឹង។ អាថ៌កំបាំងរបស់តារាសម្តែងស្រីរូបនេះក្នុងការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យ តែងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីស្ត្រីជាច្រើន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwXaO-bVCmAdQHqt6Lgx6m71PsoQvnkfaS4KJq3lT-ubSCXoSJ6gnFesw4XRv0C0mjr_89AInGKmXkYaVW0R9OtInUVnQ-izmKqv0YyXty53b-kpnx5MpYX3cu3-2Inxku16tQ3ik7Azp7ug8S9gMyT_bWRrgaNxUbkSEZN8NrNFpLDtDktFPe7Vc7TsY/s700/240219_gohyunjung_ryeoun_kdrama2_1024x1024.webp

នាងបាននិយាយថា នាងតែងតែផឹកទឹកក្រូចថ្លុងជាប្រចាំ ដោយសារវាជាអាហារដែលផ្តល់សុខភាពខ្លាំងបំផុត ត្រូវបានរួមបញ្ចូលនៅក្នុងរបបអាហាររបស់មនុស្សជាច្រើន។ រាល់ផ្លែក្រូចថ្លុង ១០០ ក្រាម មានជាតិសរសៃ ២ ក្រាម កាបូអ៊ីដ្រាត ១១ ក្រាម ស្ករ ៧ ក្រាម សម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន B1 B5 ប៉ូតាស្យូម ប៊ីយ៉ូទីន សារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុចិញ្ចឹម ជាតិដែក ម៉ាញ៉េស្យូម កាល់ស្យូម និងផូស្វ័រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYL1Gjjz2D7PXYW4i7CKc4RK-IgZfVNLwwB4UKX2aLiJJaMqOPffLCaf5fY0wqTdkVYBOB1icX10NSNus4baLnCJtOlDCun-wcJ5aYBPrWbaK8yBQMUpGWa8xZR8u7bwxQtQ117lRVGW064BmT368GNvVaQWKw95ceSC3eyWUfhPTVQjurpfym7CTg1Ac/s900/jBbwz_2f.jpg

ដូច្នេះការផឹកទឹកក្រូចថ្លុងជារៀងរាល់ថ្ងៃមិនត្រឹមតែជួយឱ្យមានសុខភាពល្អ រាងកាយមាំមួនប៉ុណ្ណោះទេ ក៏ជួយឱ្យស្បែកភ្លឺថ្លាជាងមុនផងដែរ។ ដោយសារក្រូចថ្លុងមានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ក៏ដូចជាផ្ទុកនូវវីតាមីន A ជាច្រើន ដែលវានឹងផ្លាស់ប្តូរស្បែកខ្មៅស្រអាប់ ទៅជាស្បែកសភ្លឺថ្លា។ សំខាន់ជាងនេះទៅទៀត ក្រូចថ្លុងមានផ្ទុកសារធាតុ Lycopene ដែលជួយកាត់បន្ថយការឡើងក្រហម និងការរលាកនៃស្បែក ជួយឱ្យស្បែកទន់ម៉ត់រលោងជាងមុន កាត់បន្ថយភាពជ្រីវជ្រួញ ជួយបង្កើនការផលិតកូឡាជែន រួមទាំងជួយបន្ថែមសំណើមដល់ស្បែក និងកាត់បន្ថយស្បែកស្ងួតបានយ៉ាងឆាប់រហ័សផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_T4aiz5p4n_H-dd47_OmQwHXgB9JIsLEZ5p0duKYC3ykF1-X20ujUTmTxuLxL_ldBOHIs_BBQW1YTJBUYzSvWSpi_qQBgRF6rQxS54VBkC9QvjYal_r81Y5n4FvjpgZhqtI-cEcJGLS6itoi9uN2bYfjzwhSruWLPGBCJcWvXJ-Cv6DOWK00WHfllUCY/s1044/photo_2024-07-18_15-33-02.jpg

លើសពីនេះ Go Hyun Jung ក៏ប្រើប្រាស់ទឹកឃ្មុំជារូបមន្តសម្រស់ផងដែរ។ ទឹកឃ្មុំមានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរី ល្អសម្រាប់ស្បែកដែលងាយកើតមុន ហើយសម្រាប់មុនដែលមានស្នាមក្រហម រលាក ទឹកឃ្មុំនឹងជួយទាញជាតិពុលចេញពីមុន។ សារធាតុផ្សំដូចជា អាស៊ីតខ្លាញ់ វីតាមីន B អាស៊ីតអាមីណូ សារធាតុប្រឆាំងអុកស៊ីតកម្ម … ក៏ជួយបំបាត់មុន និងបំបាត់ស្នាមអុចខ្មៅបន្ទាប់ពីជាសះស្បើយផងដែរ។ ទឹកឃ្មុំត្រូវបានគេប្រើជាញឹកញាប់នៅក្នុងរូបមន្តថែរក្សាស្បែក ដោយសារតែវាមានឥទ្ធិពលផ្តល់សំណើមយ៉ាងជ្រៅដល់ស្បែក ធ្វើឱ្យស្បែកទន់រលោងពីខាងក្នុង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh89F_8iKD-uXY3N_o01UKYBUBK7vhyphenhyphen1Vtmd3h3QN614hev_Bc2rWsw6zfgSbiXCSgUL_9lcHeJvj_D0tCVrugx6mAp3ahQquTo8qZzbuz3dR0MYrEX5AmCezkMiLCLWH2TvN2LHK8wuM38NT7zOe0SvEDjgCY3BWWCg1pYvqmSJGLR1tGACZFwCU7JpdA/s825/photo_2024-07-18_15-33-35.jpg