Home ព័ត៌មានអន្តរជាតិ ការងារតែងខ្លួនប្លែកៗតាមតំបន់ទេសចរណ៍កំពុងពេញនិយមពីយុវជនចិន

ការងារតែងខ្លួនប្លែកៗតាមតំបន់ទេសចរណ៍កំពុងពេញនិយមពីយុវជនចិន

51
0

ប្រទេសចិន ៖ នៅខែកក្កដា ឆ្នាំ២០២៤ យុវជនចិនជាច្រើននាក់បាននាំគ្នាមកដាក់ពាក្យធ្វើការក្រៅម៉ោងជាបន្តបន្ទាប់ នៅតំបន់ទេសចរណ៍មួយកន្លែងក្នុងទីក្រុងបិនស៊ី ខេត្តលៀវនីង ។ ការងារនេះកំពុងតែពេញនិយមយ៉ាងខ្លាំងនៅប្រទេសចិន ហើយបុគ្គលិកធ្វើការត្រូវស្លៀកពាក់កខ្វក់ និងតុបតែងមុខមាត់ធ្វើជាមនុស្សព្រៃ ។ បន្ទាប់មក ពួកគេនឹងធ្វើសកម្មភាពផ្សេងៗ ដូចជា ៖ រាំ ឬលោត ដើម្បីឱ្យភ្ញៀវទេសចរចាប់អារម្មណ៍ ។

យុវជនទាំងនេះទទួលបានប្រាក់ចំនួន២០០យាន់ក្នុង១ថ្ងៃ (ឬស្មើជាង២៧ដុល្លារអាមេរិក) ពីការងារក្រៅម៉ោងរបស់ពួកគេ ។ លើសពីនេះ ក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀតសម្រុកមកដាក់ពាក្យធ្វើការដែរ ពីព្រោះមើលឃើញថា វាជាការងារសប្បាយរីករាយ ថែមទាំងទទួលបានប្រាក់ខែខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhveZavs9Lx-Y2Jhf0fMiAAtk3sLq5em7sMnbYe8Y5RfNmc9U2lwfTBZipRghxMNqFHmE-Rd_3C6-LWnljEmEEbqTJaSLNohF3X_sV7rxIY1AckKNEnR4GleFONWtPFWu79fSQHSPb5clJG1I6FSHGO86lCVZugP0_oylhjUaf2LMTvDtDMqYOxoHSfeBU/s799/567000006209401.JPEG.webp

បុគ្គលិកដែលស្ម័គ្រចិត្តចូលធ្វើការក្រៅម៉ោងនៅទីនេះ គឺត្រូវស្លៀកពាក់កខ្វក់ដើម្បីឱ្យមើលទៅដូចមនុស្សព្រៃ ព្រមទាំងស្រែកខ្លាំងៗពេញព្រៃ ។ ការងារនេះមានគោលបំណងទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះ ។

ហេតុនេះ ភ្ញៀវទេសចរទាំងអស់នឹងទទួលបានបទពិសោធន៍ពីដំណើរកម្សាន្តប្រកបដោយក្តីរីករាយ តាមរយៈការមើលឃើញតំបន់ធម្មជាតិពិតៗ និងធម្មជាតិក្លែងក្លាយ ។ កន្លងមក បុគ្គលិកធ្លាប់ស្លៀកពាក់ធ្វើជាអ្នកសុំទាន និងស្លៀកពាក់តាមតារាភាពយន្តល្បីៗទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEsucVbW7WZBNuSE1nHZzzewPlxjkDinc7xHYRUHY46oJMuy4LyDIMeOTqaAgaIlrviVTo7x6voDBzAayTt6ptA9C3vwzKsMa1ubo5oW4afZsZP4NAUq8ZUZk4u37WrVv5U_iRnWeG_BhAuiMOldww0MYsHNjymSH5LiIeY1xktbdSYcnHkWJH_fdm00g/s799/567000006209402.JPEG.webp

កាលពីខែមេសា ឆ្នាំ២០២៤ ក្រោយពីការប្រកាសជ្រើសរើសបុគ្គលិកមកធ្វើការងារនេះត្រឹម១សប្តាហ៍ ស្រាប់តែមានបេក្ខជនមកដាក់ពាក្យរហូតដល់ជិត១០០នាក់ ។ ប៉ុន្តែតំបន់ទេសចរណ៍ទទួលបេក្ខជនតែ៤នាក់ប៉ុណ្ណោះមកធ្វើការ ដែលមានអាយុចាប់ពី១៩ឆ្នាំ ទៅ២៨ឆ្នាំ ។ ការងារនេះតម្រូវឱ្យបុគ្គលិកធ្វើយ៉ាងណា ឱ្យភ្ញៀវទេសចរមានអារម្មណ៍ធូរស្រាល និងសប្បាយរីករាយ ប៉ុន្តែពួកគេពុំអាចនិយាយផ្ទាល់ជាមួយភ្ញៀវទេសចរបានទេ ។

បុគ្គលិកតែងខ្លួនជាមនុស្សព្រៃ នឹងទទួលបានអាហារថ្ងៃត្រង់១ពេល ព្រមទាំងទទួលបានប្រាក់ខែ មិនក្រោម៥.០០០យាន់ក្នុង១ខែ (ឬស្មើជិត៧០០ដុល្លារអាមេរិក) ។ ហេតុនេះ អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ក៏ចាប់អារម្មណ៍នឹងការងារនេះដែរ ក្នុងនោះជនជាតិចិនម្នាក់និយាយថា ៖ «នេះជាការងារក្នុងក្តីសុបិនរបស់ខ្ញុំ ព្រោះវាសប្បាយផង និងទទួលបានប្រាក់ខែផង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu6Xhm6toDT27hyphenhyphenU3TDUGJwkips-1DNfx1yNfJtVDhAppk4M4wDgHMyiXD989pfTpcq9xRCMIsxdTdwlM4s65PK6W_EDn4rwQT0mAqHKzMPovhGfbKuiOFbLH9bpFM5NSql7viQ13KWQ0yyPjcKep15vedy0H1OYYM19cAll1IYsExagXdgldFZvTCxNU/s799/567000006209404.JPEG.webp

ទោះយ៉ាងណា ការងារនេះពុំងាយស្រួលដូចមនុស្សគ្នាគិតនោះទេ ពីព្រោះអ្នកគ្រប់គ្រងតំបន់ទេសចរណ៍និយាយថា ៖ «បុគ្គលិកម្នាក់ៗត្រូវតែទទួលការហ្វឹកហាត់យ៉ាងល្អ ទើបអាចធ្វើការងារនេះបាន ។ រីឯពាក្យចចាមអារ៉ាមថា បុគ្គលិកតែងខ្លួនជាមនុស្សព្រៃ ត្រូវបានអនុញ្ញាតឱ្យលួចអាហារថ្ងៃត្រង់របស់ភ្ញៀវទេសចរនោះ មិនមែនជាការពិតឡើយ» ៕