Home ព័ត៌មានអន្តរជាតិ សមត្ថកិច្ចថៃបង្ហាញមុខសញ្ញាឃាត.ករ ដាក់ថ្នាំបំពុ.ល ជនជាតិវៀតណាម៦នាក់ក្នុងបន្ទប់សណ្ឋាគារ

សមត្ថកិច្ចថៃបង្ហាញមុខសញ្ញាឃាត.ករ ដាក់ថ្នាំបំពុ.ល ជនជាតិវៀតណាម៦នាក់ក្នុងបន្ទប់សណ្ឋាគារ

92
0

ប្រទេសថៃ ៖ ហេតុការណ៍សម្លា.ប់ ជនជាតិវៀតណាមចំនួន៦នាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងសណ្ឋាគារប្រណីតមួយនៅតំបន់រ៉ាជប្រាស៊ុង ទីក្រុងបាងកក បានបង្កការភ្ញាក់ផ្អើលពេញទីក្រុងបាងកក ទាំងនៅប្រទេសថៃ និងក្រៅប្រទេស ។ ក្រោយមក សមត្ថកិច្ចបានរកឃើញភស្តុតាងថ្នាំប្រភេទ Cyanide ក្នុងកែវទឹកចំនួន៦កែវនៅបន្ទប់កើតហេតុ ហើយសមត្ថកិច្ចសន្និដ្ឋានថា ហេតុការណ៍នេះកើតឡើងដោយសារការជំពាក់បំណុលការធ្វើជំនួញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKT9EsWmFyiEbrZSGGUEuO4On3bRC0ZRcjzUnw-OJi5wQM9lq7ULJ7dbTfirYWsAnl_Huv2zbmNWALedWS2xkGaLB67eBcv57VXL8VeWLoKWjKxnEr3drZ7rRMJfjwZqm2hlwPjP9soucKQ18SfWCPcIlSx48_-NrZpSCRIqcB6nM1W7Q1IvsXabmFbds/s1280/photo_2024-07-18_09-52-06%20(3).jpg

សមត្ថកិច្ចជំនាញស៊ើបអង្កេតបានធ្វើសន្និសីទសារព័ត៌មានបញ្ជាក់ថា ជនល្មើស គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សទាំង៦នាក់ដែលបានស្លាប់ ដោយជនល្មើសបានប្រើប្រាស់ថ្នាំប្រភេទ Cyanide ដាក់ក្នុងទឹកតែ ហើយសមត្ថកិច្ចរកឃើញថ្នាំនេះក្នុងកែវកាហ្វេផងដែរ ។ ប៉ុន្តែពុំដឹងថា តើជនជាតិវៀតណាមទាំងនេះបានផឹកទឹកតែ និងកាហ្វេក្នុងពេលជាមួយគ្នាឬយ៉ាងណា ពីព្រោះពួកគេស្លាប់ក្នុងពេលតែមួយ ។

នៅថ្ងៃទី១៧ ខែកក្កដា សារព័ត៌មានថៃរាយការណ៍ថា ជនជាតិវៀតណាមដែលស្លាប់ក្នុងបន្ទប់សណ្ឋាគារ គឺមានបុរស៣នាក់ និងស្ត្រី៣នាក់ ហើយមូលហេតុបណ្តាលឱ្យពួកគេស្លាប់ គឺដោយសារបញ្ហាការសងបំណុលពាក់ព័ន្ធនឹងការធ្វើជំនួញរួមគ្នា ។ បើតាមការត្រួតពិនិត្យការចេញ-ចូលប្រទេសថៃបង្ហាញថា ជនជាតិវៀតណាមទាំង៦នាក់ បានធ្វើដំណើរមកប្រទេសថៃខុសថ្ងៃគ្នាទាំងអស់ គឺពួកគេចាប់ផ្តើមមកប្រទេសថៃ ចាប់ពីថ្ងៃទី៤ ខែកក្កដា រហូតមក ប៉ុន្តែពួកគេក៏មកស្នាក់នៅសណ្ឋាគារនេះរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyNXCZCntwODcMe6NDH34HIUDyLTiEv6VYEZJNSgCIDB36lVKPkAWgDlc4faSJ01do7MLP-_X8WmENrnMLLS9KjSrYl2TS1nsgone2e1TYajSpDJxhBbvgIhLwSHiJeztyqe1Iq2iKsmytqITIcofI296NICpSluK6H-69ZnHOFiuEQGU3GA0uJzWIhZU/s1200/photo_2024-07-18_09-52-06.jpg

លើសពីនេះ ពួកគេបានធ្វើដំណើរចេញ-ចូលប្រទេសថៃជាញឹកញាប់ទៀតផង ហើយសមត្ថកិច្ចនឹងស៊ើបអង្កេតបន្តថា តើការចេញ-ចូលប្រទេសថៃជាញឹកញាប់របស់ពួកគេ ពាក់ព័ន្ធនឹងការងារជំនួញ ឬធ្វើអ្វីខុសច្បាប់ដែរឬទេ?

លោក ទ្រីណុបផាស៊ីន ផុនសុវ៉ាត់ មេបញ្ជាការប៉ូលិស និងមានតួនាទីស៊ើបអង្កេតករណីនេះ បាននិយាយក្នុងសន្នីសីទសារព័ត៌មានថា មានជនជាតិវៀតណា ចំនួន៧នាក់ បានធ្វើដំណើរមកប្រទេសថៃ ប៉ុន្តែជនជាតិវៀតណាមម្នាក់បានចាកចេញពីថៃវិញ នៅថ្ងៃទី១០ ខែកក្កដា ។ ហេតុនេះ ជនជាតិវៀតណាមរូបនេះពុំពាក់ព័ន្ធនឹងហេតុការណ៍ស្លាប់ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgB8oohCQBZsBPc1ejKHi69bvnJfQeWdjEeJfwYAioPeQbzYDye2YNndGB5H1hpL3xtivIaBvjC99bXt7ycQjT5OX_xRN1PDrux3W6-_qPv6LWlnlONx46n0I5IAoobHXjXZliuwvcpZZGdpWyXkEPWlO3QikUJKCZ-WH50lm9SBRjafVdtJp6-AjWXwK8/s1280/photo_2024-07-18_09-52-07.jpg

បើតាមត្រួតការពិនិត្យកាមេរ៉ាសុវត្ថិភាពឃើញថា នៅថ្ងៃទី១៥ ខែកក្កដា ជនជាតិវៀតណាមចំនួន៦នាក់ បានមកស្នាក់នៅបន្ទប់សណ្ឋាគារ លេខ៥០២ និងគ្មានបុគ្គលផ្សេងទៀតមកស្នាក់នៅបន្ទប់នេះទេ ។ ពេលបុគ្គលិកសណ្ឋាគារលើកម្ហូបអាហារមកឱ្យជនជាតិវៀតណាមនៅបន្ទប់លេខ៥០២ គឺអ្នកស្រី Sherine Chong (ជាមនុស្សម្នាក់ដែលបានស្លាប់ក្នុងចំណោមមនុស្ស៦នាក់) ក៏បានដើរមកទទួលអាហារពីបុគ្គលិកសណ្ឋាគារ ។

ពេលនោះ បុគ្គលិកសណ្ឋាគារនិយាយថា «ខ្ញុំនឹងឆុងទឹកតែជូនភ្ញៀវ» ប៉ុន្តែអ្នកស្រី Sherine Chong និយាយថា «ពុំចាំបាច់ទេ ចាំខ្ញុំឆុងខ្លួនឯង» ហើយបុគ្គលិកសណ្ឋាគារក៏ចាកចេញពីបន្ទប់វិញ ។ តាំងពីពេលនោះមក គ្មានអ្នកណាម្នាក់ចេញពីបន្ទប់នេះទៀតឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghqxi2BHm2r0fgttzYTD8aVXrZFCDGYDDUlbstWqybhlPjDfAfDUqsKaXs0DzKXNkXpkscqeyGdtyTou8MiRv5PZ_nk-ZYTDLLxX1Ljli4kbUF2OZeRJEQl_ejzis62Vwrl7lvIipD0y1mQGhk5-nhyphenhyphenjWf_8K2RVk8i-MPbVDf4enXUCPmQBQDy6FjWls/s640/photo_2024-07-18_09-52-06%20(2).jpg

ហេតុនេះ សមត្ថកិច្ចសន្និដ្ឋានថា មូលហេតុនៃការស្លាប់ជនជាតិវៀតណាម គឺបណ្តាលមកពីបញ្ហាជំពាក់បំណុល ហើយជនជាតិវៀតណាមទាំងនេះធ្លាប់បានណាត់គ្នាទៅដោះស្រាយរឿងបំណុលនៅប្រទេសជប៉ុន ប៉ុន្តែមានបញ្ហារឿងទិដ្ឋាការ ទើបពួកគេណាត់គ្នាមកដោះស្រាយនៅថៃ ។ ក្រោយការត្រួតពិនិត្យឃើញថា ក្នុងឈាមសាកសពបុរសវៀតណាម គឺមានថ្នាំ Cyanide ក្នុងនោះ ។ ប៉ុន្តែសមត្ថកិច្ចពុំដឹងថា តើជនល្មើសយកថ្នាំ Cyanide មកពីណា? ពីព្រោះក្នុងវ៉ាលិសធ្វើដំណើររបស់ពួកគេគ្មានវត្ថុអ្វីខុសច្បាប់ទេ ។

ប៉ុន្តែពេលសមត្ថកិច្ចឆែកវ៉ាលិសរបស់អ្នកស្រី Sherine Chong គឺឃើញឯកសារប្តឹងផ្តល់រឿងដីធ្លី កាលពីឆ្នាំ២០២២ ។ បើតាមសាច់ញាតិអ្នកស្រី ប្រាប់ថា អ្នកស្រីទទួលម៉ៅការសំណង់ និងធ្វើផ្លូវនៅប្រទេសវៀតណាម ។ រីឯអាជីវកម្មដែលអ្នកស្រីវិនិយោគទុនរួមគ្នាជាមួយជនជាតិវៀតណាមផ្សេងទៀត គឺការសាងសង់មន្ទីរពេទ្យនៅប្រទេសជប៉ុន ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjizWg1KdyUgYtT-xb_AvB9VwJ8d3SOfl5HngNAxWu73oh26BZNttXg7CCWEYewa5-4zTGMIeuzj3icZcWxKbi_Yk3ztyWdz8q2TwbcirTqO-vja-5kJDsiUTtc8KoDeQe3lsYFEwAay6YSC_wIEcqJ-HwZXS6B0LdljeC4eUmviKV2ceQEHufk6Y67Aj0/s651/photo_2024-07-17_09-35-44.jpg