បទចម្រៀងដ៏ល្បីមានចំណងជើងថា «Spot» ដែលសហការរវាង Zico និង Jennie
សមាជិក BLACKPINK ត្រូវបានតារាចម្រៀង Mina និង BoBo Cover ឡើងវិញធ្វើឱ្យមានការសរសើរយ៉ាងខ្លាំងពីអ្នកគាំទ្រ។ អ្នកគាំទ្របានបញ្ចេញមតិថា អ្នកទាំងពីរពិតជាឡូយCover បានល្អនិងមានភាពស៊ីចង្វាក់គ្នាដូចទៅនឹងម្ចាស់ដើម។
«Sport»បានទម្លាក់នៅលើឆាណែល HYBELABELS កាលពីថ្ងៃទី២៦ មេសា ដែលគិតមកទល់ពេលនេះរយៈពេលជាង២ខែដែលមានការស្តាប់ជាង៧៧លានដង។ បទនេះជាការរវាង Zico និង Jennie សមាជិក BLACKPINK បន្ទាប់ពី Jennie មិនបន្តកុងត្រាបុគ្គលជាមួយនឹងផលិតកម្ម YG ។ សន្ទុះនៃការគាំទ្របទនេះមានទូទាំងពិភពលោក សូម្បីក្មេងៗមួយចំនួនបានCover និងរាំបទនេះយ៉ាងគួរឱ្យទាក់ទាញមានការសរសើរព្រោងព្រាតជាមួយនឹងការរាំ challenge ពេញបណ្តាញសង្គមទិកតុក។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ថ្មីៗនេះអ្នកគាំទ្រកម្ពុជាក៏បានចាប់អារម្មណ៍ទៅលើតារាចម្រៀង Mina និង Bobo ស្ថិតក្នុងផលិតកម្ម K’ve entertainment ជាមួយគ្នាបាន Cover បទខាងលើនេះ។ Mina បានបង្ហោះវីដេអូ [COVER] ZICO (지코) ‘SPOT! (feat. JENNIE)’ នៅពេលអ្នកទាំងពីរចូលរួមកម្មវិធីប្រគំតន្រ្តីមួយ។
ការ Cover បទកូរ៉េពីសំណាកតារាចម្រៀងល្បីឈ្មោះ Zico និង Jennie សមាជិក BLACKPINK រូបនេះ Mina និង Bobo ធ្វើបានយ៉ាងល្អទាំងការរាំនិងច្រៀងជាហេតុធ្វើឱ្យមានមតិសរសើរពួកគេផងដែរ។ អ្នកគាំទ្របានបង្ហាញពីការស្រលាញ់ទៅកាន់តារាចម្រៀងទាំងពីររូបនេះដោយបានដាក់សញ្ញាបេះដូង និងមតិខ្លះទៀតលើកឡើងស្រដៀងគ្នាថា ឡូយខ្លាំង មិនចាញ់ម្ចាស់ដើមឡើយ។
គេចាំបានថាកាលពីមុនតារាចម្រៀង Mina បានរាំ Cover បទ Solo និង You &Me របស់ Jennie ក៏ទទួលបានការសរសើរដូចគ្នា ខណៈក៏បានច្រៀង Cover បទ «COOL WITH YOU» របស់ក្រុមចម្រៀងកូរ៉េ New jeans រហូតមានការលើកឡើងថាបើមិនដឹងមិនស្គាល់ Mina ពីមុនមកនេះគិតថាជាជនជាតិកូរ៉េហើយ៕










