កញ្ញា រិទ្ធី លំអរពេជ្រ ហៅយូគី សហស្ថាបនិកបុណ្យភូមិនិងជា Director កម្មវិធី The Rapper Cambodia បានបញ្ចេញសារប្រតិកម្មក្រោយពីកម្មវិធីទូរទស្សន៍មួយលួចចម្លងតាំងពីឈ្មោះសូម្បីតែការផ្សព្វផ្សាយពីកម្មវិធី។ កញ្ញាបង្ហាញអារម្មណ៍ដោយការហួសចិត្តយ៉ាងខ្លាំងពេលឃើញមានការលួចចម្លងដោយមិនមានសេចក្តីអៀនខ្មាសបែបនេះ។ កញ្ញា យូគី ថាកម្មវិធី The Rapper Cambodia គឺពិតចំណែកឯកម្មវិធីមួយទៀតគឺចម្លង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNLPNFKkkvfYGri1AJ52g6Y838s-6xHAhJFJRfjcNlVdgdIfLfOMot6Exq97vC47a9g1eJhntuqKEwA8dlgHlKocjZwcgus5geJhyJ2xo2ob7LccXw-1rWwX4mYdOu0ypSmerJzDz7hjcgokMm5Bqw-H9PNvtKK8gTuXXp0mBOzPyJ-pCbsAD7FnrWgGY/s960/image_2024-05-20_09-21-30.png

កាលពីល្ងាចថ្ងៃទី១៥ កក្កដា កញ្ញា យូគី មានគណនីហ្វេកប៊ុក Lomorpich Rithy
បានបញ្ចេញសារជាភាសាអង់គ្លេសមានអត្ថន័យជាភាសាខ្មែរថា «ខ្ញុំគ្រាន់តែមិនអាចឈរលើក្រុមហ៊ុនដែលហ៊ានថតចម្លងត្រង់ពីឈ្មោះរហូតដល់ការរចនា និងយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គម .. ចម្លងត្រង់អ្វីគ្រប់យ៉ាងសូម្បីតែចលនា VFX នៅលើចំណងជើងកម្មវិធី។ ចម្លងត្រង់ដើម្បីបំភ័ន្តទស្សនិកជនថាវាជាកម្មវិធីពេញនិយមរបស់យើង!មិនមែននិយាយពីការទិញទេពកោសល្យក្នុងកម្មវិធីចម្លងរបស់ពួកគេ! ពេលគេចម្លងពិធីបុណ្យរបស់ខ្ញុំ ដាក់ឈ្មោះបុណ្យរបស់យើងជាមួយនឹងម៉ាករបស់គេ ហើយលក់ស្រាបៀរនៅវត្តក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយនេះ។ ឥឡូវគេធ្វើម្ដងទៀតជាមួយកម្មវិធីទូរទស្សន៍»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyMXdwfUVo-2sjrTBKxyd8YjS8nEjyWnBfc9sBkTfge-7IPygpaHVGWzIKei-P0aKl56GN0Y82CgU6DBZ95WrVAJWOJqbXCVA4GvTHNHsT281IJo50G-od7ZkJp7gZbqZlMs3SJOFyYfF7-qY1Sn2_38wVdk2DM6G12ac3WgUWdkGf_HpGQu4T2BzsZac/s2048/image_2024-07-16_14-50-45.png

កញ្ញា យូគី លើកឡើងទៀតថា «ខ្ញុំស្បថថាក្រុមហ៊ុនមិនខ្មាសគេទេ តែធ្វើអ្វីក៏បានលុយដែរ! ខ្ញុំសូមជូនពរឱ្យច្បាប់ IP របស់យើងតឹងរ៉ឹងជាងនេះ។ ខ្ញុំសូមជូនពរឱ្យទេពកោសល្យរបស់យើងដែលហៅខ្លួនឯងថា «សិល្បករ» ធ្វើបានល្អជាងនេះ ជាជាងចូលរួមកម្មវិធីចម្លងត្រង់។ ខ្ញុំយល់ពីលុយនិងកិត្តិនាម ប៉ុន្តែអ្វីដែលគួរឱ្យអាម៉ាស់ អ្នកណាដែលចូលរួមក្នុងកម្មវិធីនោះ ខ្ញុំសូមទោសដែលខ្ញុំមិនអាចឈរនៅបន្ទប់តែមួយជាមួយអ្នកបានទេ។ កិត្តិយសគឺជាតម្លៃស្នូលរបស់ខ្ញុំ។ ហួសចិត្ត លួចច្រើនដងហើយ លួចគ្រប់សព្វពេក អត់ខ្មាសសោះ The Rapper Cambodia គឺពិតមួយទៀតគឺចម្លង»។ ការលើកឡើងរបស់កញ្ញា យូគី គឺក្នុងនាមជា EP និង Director កម្មវិធី The Rapper Cambodia និងជាសហស្ថាបនិកនៃកម្មវិធី បុណ្យភូមិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRH0QVW0a0e4WMDbO8SG-KSfrnKZHIMCpEEGmH6_KpCuZZ2FtbpvH-tB3u4DVAdyC8t6KLKflvXbYO63WejbsGx7Pd5YeFFUP6tlKtiuNZG38ySAQEbFg7Rpkeb0Uey3KDl0ibGz6M7eXeuawRXZuuJn6SkKklwetJcVpj2r7lwaRXJ3ec5V3hVY8Q3X4/s2048/image_2024-07-16_14-50-47.png

គួរបញ្ជាក់ផងដែរថា កម្មវិធី The Rapper Cambodia បានបញ្ចប់រដូវកាលទី១របស់ខ្លួនរយៈពេលជិត៧ខែមកហើយ ខណៈ យូហៃ គឺជាម្ចាស់ជ័យលាភីថ្មីនេះជាកូនក្រុមរបស់ នរិទ្ធ។ កម្មវិធីនេះមានគ្រូបង្វឹកចំនួន៤នាក់គឺ ខ្មែរមួយជីវិត , នរិទ្ធ , Kingchi និង RuthKo និងមាន Producers ពីរនាក់គឺ វណ្ណដា និង ជូវី លីន។ កម្មវិធីប្រឡងចម្រៀងរ៉េបដ៏មានប្រជាប្រិយភាពនេះមានដើមកំណើតចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាមរួមជាមួយនឹងប្រទេសកម្ពុជាផងដែរ៕