«ជីវិតខ្ញុំរស់ដើម្បីភាពយន្តមិនបានផលិតភាពយន្តស្មើនឹងស្លាប់»នេះជាការលើកឡើងរបស់ផលិតករលោក
នៅលើបណ្តាញសង្គមស្របពេលដាច់ចិត្តដាក់បញ្ចាំងស៊ីក្លូតម្លៃ១លានដុល្លារយកត្រឹម១៥,០០០ដុល្លារនិងលោះវិញនូវទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWpvxCu-QbbnAP3BfxkVvFvAhOzSFhpE7yhBP9IpvZgO0Biuj6lSeJKUhVFXs1eqBelF3vYWypO7vBcIYEP9NQurttco_PtmNOo5Fl1ZmES3-QMfd45I0YPEAXoB5mumitky0N2qNSTO-ELJWhoiM5lvkfELcOmtu1cYEzz6zbLyIRvKO4Fk1eJZpGQ5o/s1180/image_2024-07-16_11-34-20.png

នៅយប់ថ្ងៃទី១៥ កក្កដា លោក ហ៊ុយ យ៉ាឡេង បានបង្ហោះរូបភាព២សន្លឹកអមដោយខ្លឹមសារថា «ខ្ញុំត្រូវការបញ្ចាំស៊ីក្លូដែលមានតម្លៃ១លានដុល្លារយកទៅថតភាពយន្ត ខ្ញុំយកតែ15000$ទេខ្ញុំយក៧ខែ ខែមីនា ២០២៥ខ្ញុំលោះយកស៊ីក្លូវិញដោយជូនប្រាក់លោះយកស៊ីក្លូវិញចំនួន30000$ បើមិនទុកចិត្តអាចដំកល់សែកជូនក៏បាន»។ ផលិតករ «ដើម្បីកូន» បានសង្កត់ធ្ងន់ថា «ជីវិតខ្ញុំរស់ដើម្បីភាពយន្តមិនបានផលិត ភាពយន្តស្មើនឹងស្លាប់ ទ្រព្យដែលមានតម្លៃក្នុងជីវិតខ្ញុំសល់តែស៊ីក្លូ១នេះទេ»។ ក្នុងនោះលោកក៏បានភ្ជាប់មកជាមួយលេខតេឡេក្រាមផ្ទាល់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUU_PEEq_8Ma0dDV8Bu99i6cJdTX4RvVDO3Zyxon_kRbm6gRr1ruNyvLooIst_Qbp0ZbIKgntUcrli2lywr_X5lCCRCDxITdu1XwTFEetuAscuXMQXjsCgANcpy2Ung24KriFbmQ1vrznAfQt-al5lDL798ccZj8KgA5Ey37LRidQUi0dZLUtjMKPfr-Y/s1024/image_2024-07-16_11-34-21.png

ស៊ីក្លូ ដែលមានតម្លៃរហូតដល់១លានដុល្លារនេះត្រូវបានគេជីកសួរថាហេតុអ្វីបានជាស៊ីក្លូមួយនេះមានតម្លៃខ្ពស់បែបនេះ ខណៈលោកបានផ្ញើមកជាមួយការចុះផ្សាយពីស៊ីក្លូដែលមានតម្លៃ១លានដុល្លារនេះ។ កាលពីដើមឆ្នាំ២០២០ នាឱកាសបើកសម្ភោធខ្សែភាពយន្ត « ដើម្បីកូន » លោក ហ៊ុយ យ៉ាឡេង បានប្រកាសលក់ស៊ីក្លូកែច្នៃថ្មីក្នុងតម្លៃ ១លានដុល្លារ ដើម្បីយកថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទាំងស្រុងដោយចង់ឱ្យប្រជាជនខ្មែរមើលឃើញពីតម្លៃស៊ីក្លូ។ លក្ខណៈពិសេសរបស់ស៊ីក្លូនេះ គឺមានវ័យ៨០ ឆ្នាំឯណោះបើគិតមកទល់ឆ្នាំ២០២៤នេះមានអាយុ៨៤ឆ្នាំដែលត្រូវបានធ្វើឡើង ដោយស្នាដៃជនជាតិបារាំងម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFjtlzulZg7aI7X9EA2Epda6pc54Xwp4KMgqJMETKmqpQwaX9lHjp0g9paDLFfpnPtRGo8UnO6Yb-j8VZFzAl0HGRxOy0XV_l7ac0h8x4XzcWYg3UuP0JUz0lASWx9uLiDd7ZcT8ankZ15-BVjz1m96v-emhQpPMi7WT4D6hAHiywxU1fgMML3GYgHpPk/s1074/image_2024-07-16_11-34-22.png
លោក ហ៊ុយ យ៉ាឡេង គឺជាផលិតករម្នាក់ដែលពុះពារខ្លាំងលើវិស័យកុនខ្មែរដោយហ៊ានប្រកាសលក់ឡាន ផ្ទះ រួមទាំងទ្រព្យចុងក្រោយគឺជាស៊ីក្លូតម្លៃ១លានដុល្លារនេះមកផលិតកុនខ្មែរ។ ទោះជាយ៉ាងណា ទង្វើរបស់លោក ហ៊ុយ យ៉ាឡេង មានអ្នកខ្លះក៏បានកោតសរសើរទៅកាន់ទឹកចិត្តដ៏ធំធេងរបស់លោកប៉ុន្តែអ្នកខ្លះទៀតក៏បានរិះគន់លោកថាជាផលិតករ Drama ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_5BrajuwQwoSlU96NX8TsAAtk5GM1gVylsg1RJPGfWe4rB6h_lvjzwjtYznHMHwp8pBbxr4ECJm-e-eNFiGeVXn560LCxTxHo6ppI_CIOvUFNCt88ych3SqDHjaD0MdfDjcib8nGBL3lSqepiYSH7tBFfmb7YuN-1nCQqjr-VhEpT5QUZf5Hy1DE8j6k/s2048/image_2024-07-16_10-55-49.png

កាលពីកន្លងមកនេះលោក ហ៊ុយ យ៉ាឡេង បានទម្លាយប្រាប់ទស្សនិកជនថាលោកគិតចង់សម្លាប់ខ្លួនចំនួន៣លើកដោយសារតែវិស័យកុនព្រោះផលិតរឿងមកមិនសូវទទួលបានការគាំទ្រខាតឡុងចុង។ ជ្រកក្រោមវិស័យសិល្បៈជាង២០ឆ្នាំតាំងពីតួរ៉ាយរងរហូតក្លាយជាផលិតករស្នាដៃលេចធ្លោរបស់ លោក ហ៊ុយ យ៉ាឡេង មានដូចជា «ខ្មោចដើមចេកជ្វា», «ផ្ទះខ្មោចទិញ», «វិកលចរិត» រួមទាំងភាពយន្ត «ដើម្បីកូន»៕